Trending now

កម្ពុជាអនុម័តលើ​កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការសាងសង់ផ្លូវល្បឿនលឿន​តភ្ជាប់ជាមួយវៀតណាម

10:06 | 27/10/2022 យោងតាមវិទ្យុសំលេងវៀតណាម

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលចាប់ផ្តើមពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ព្រៃវេង និងស្វាយរៀង មុននឹងតភ្ជាប់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិ បាវិត - Moc Bai ។

ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម
រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា
រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៥ ខែតុលា លោក ហេង សុវណ្ណារិទ្ធ អ្នកនាំពាក្យក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្តាអង្គការ អង្គភាពពាក់ព័ន្ធ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ប្រគល់ជូនក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) អនុវត្តន៍ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ – បាវិត តភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងបាវិត ខេត្តស្វាយរៀង ជាប់នឹងច្រកទ្វារព្រំដែន Moc Bai ខេត្ត Tay Ninh (វៀតណាម)។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន កំពុងពិភាក្សាលើបញ្ហាមួយចំនួនទាក់ទងនឹងការសាងសង់ផ្លូវល្បឿនលឿននេះ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ រូបភាព៖ ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទី២ នៅកម្ពុជា បន្ទាប់ពីខ្សែផ្លូវល្បឿនលឿនប្រវែងជាង ១៨៧គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានបញ្ចប់រួចរាល់។ តាមការគ្រោងទុក ការចំណាយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។ គម្រោងនេះមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលចាប់ផ្តើមពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ព្រៃវេង និងស្វាយរៀង មុននឹងតភ្ជាប់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិបាវិត - Moc Bai។

ទីក្រុងហូជីមិញកំពុងស្ថិតក្នុងដំណើរការនគរូបនីយកម្មយ៉ាងឆាប់រហ័ស ដែលមិនត្រឹមតែបង្ហាញពីកំណើនចំនួនប្រជាជនប៉ុណ្ណោះទេ ថែមទាំងនៅក្នុងដំណើរការយន្តូបនីយកម្មកំណើនសេដ្ឋកិច្ចនិងការផ្លាស់ប្ដូរក្នុងផ្នត់រស់នៅរបស់ប្រជាជនទៀតផង។

ផ្លូវគមនាគមន៍ដឹកជញ្ជូនទីក្រុងហូជីមិញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំបន់ជិតខាងនិងប្រទេសជាតិទាំងមូល។ ជាក់ស្ដែង ទីក្រុងបានតភ្ជាប់ជាមួយ តំបន់នានាដោយផ្លូវជាតិចំនួន ៤ ខ្សែ ផ្លូវដែកជាតិចំនួន ៦ ខ្សែ ផ្លូវល្បឿនលឿនចំនួន ៦ ខ្សែ។ យោងតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ទីក្រុងហូជីមិចាំបាច់ត្រូវត្រិះរិះដល់ប្រភេទផ្លូវផ្សេងៗ ជំនួសឲ្យការអភិវឌ្ឍន៍ និងពង្រីកចរាចរណ៍ផ្លូវគោក។ លោក Khuong Van Muoi ស្ថាបត្យករ និងជាអតីតប្រធានសមាគមស្ថាបត្យករទីក្រុងហូជីមិញ បានចាត់ទុកថា ផ្លូវគមនាគមន៍គឺជាសរសៃឈាមរបស់នគរ ដូច្នេះហើយត្រូវតែអភិវឌ្ឍជាមុន បង្កើតរចនាសម្ព័ន្ធនគរ។ ក្នុងការតំរង់ដៅ ចាំបាច់ត្រូវមានការ សម្របសម្រួលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុងក្នុងតំបន់ ដើម្បីសម្រេចលើប្រព័ន្ធដឹកជញ្ជូនរួម រួមមានការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ជាពិសេស ត្រូវទទួលស្គាល់ថា ការវិនិយោគលើប្រព័ន្ធផ្លូវគមនាគមន៍ទីក្រុងហូជីមិញមិនត្រឹមតែបម្រើដល់ទីក្រុងឯកឯងប៉ុណ្ណោះទេ ថែមទាំងតំបន់ និងការតភ្ជាប់អន្តរជាតិទៀតផង៖ “ខ្ញុំគិតថា ផ្លូវគមនាគមន៍ និងមធ្យោបាយធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់តំបន់នានាមានសារៈសំខាន់ណាស់។ យើងចាំបាច់ត្រូវសម្របសម្រួល និងតភ្ជាប់ជាមួយតំបន់ជិតខាង ដើម្បីអភិវឌ្ឍន៍ផ្លូវគមនាគមផងដែរ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ