Trending now

ហាងកាហ្វេចំនួន៣ ដែលរចនាយ៉ាងចម្លែកសម្រាប់ការណាត់ជួបនាចុងសប្តាហ៍

10:00 | 25/10/2022 ឌឹកអាញ់

យុគសម័យ - ការរីករាយជាមួយអាហារ និងភេសជ្ជៈដ៏ទាក់ទាញនៅក្នុងលំហប្លែក និងថ្មីថ្មោងគឺជាការបង្ហើបសម្រាប់អ្នកដែលមានបំណង "ផ្លាស់ប្តូរខ្យល់" សម្រាប់ការណាត់ជួបរបស់អ្នក។

ហាងកាហ្វេតុបតែងបុណ្យ Halloween ចំនួន ៥ កន្លែង នៅទីក្រុង Ho Chi Minh ហាងកាហ្វេតុបតែងបុណ្យ Halloween ចំនួន ៥ កន្លែង នៅទីក្រុង Ho Chi Minh
ហាងកាហ្វេរចនាបទសាមញ្ញចំនួន ៤ នៅខ័ណ្ឌលេខ ៣ ហាងកាហ្វេរចនាបទសាមញ្ញចំនួន ៤ នៅខ័ណ្ឌលេខ ៣

Lifestyle ណែនាំកន្លែងកាហ្វេពិសេសចំនួន ៣ កន្លែងដែលសមរម្យសម្រាប់អ្នកញ៉ាំអាហារដើម្បី "ផ្លាស់ប្តូរបរិយាកាស" សម្រាប់ការណាត់ជួបចុងសប្តាហ៍ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចខាងក្រោម:

- របៀបរចនាកន្លែងថ្មីថ្មោង

- គួបផ្សំការរចនាលំហជាច្រើន

- ម៉ឺនុយចម្រុះ រួមទាំងអាហារ និងភេសជ្ជៈ

- រសជាតិទាក់ទាញ និងការតុបតែងគួរឱ្យចាប់អារម្មណ៍

- គុណភាពសេវាកម្មរបស់បុគ្គលិក

Paper & I

អាស័យដ្ឋាន៖ ផ្លួវ Nam Ky Khoi Nghia

ម៉ោងបើក៖ ៧:៣០ ព្រឹក - ១០:៣០ យប់

quan ca phe,  quan ca phe TP.HCM,  hen ho cuoi tuan anh 1

quan ca phe,  quan ca phe TP.HCM,  hen ho cuoi tuan anh 2

- ហាងនេះមានទីតាំងនៅជាន់ផ្ទាល់ដី និងជាន់ទី ២ នៃ Nam Thi House ដែលជាកន្លែងរួមបញ្ចូលគ្នារវាងហាងកាហ្វេ បណ្ណាល័យ និងកន្លែងសិក្ខាសាលា ដែលត្រូវបានកែលម្អឡើងវិញពីវីឡាចាស់ដែលមានអាយុ ៧០ ឆ្នាំ។

- ដោយបានបំផុសគំនិតពីក្រដាស ហាងមានរចនាបទរចនាបែបផាសុខភាព និងវិចិត្រភាព។ នៅជាន់ផ្ទាល់ដី បន្ថែមពីលើបន្ទប់ម៉ាស៊ីនត្រជាក់ អ្នកក៏អាចជជែកជាមួយមិត្តភក្តិ និងមើលផ្លូវនៅក្នុងទីធ្លាសួនច្បារផងដែរ។

- ឆ្ពោះទៅរករបៀបរស់នៅដែលមានសុខភាពល្អ មុខម្ហូបភេសជ្ជៈនៅទីនេះគឺធ្វើឡើងជាចម្បងដោយទឹកដោះគោ និងគ្រឿងផ្សំធ្វើនៅផ្ទះផ្សេងទៀតដូចជា syrup, ដំណាប់... ក្រៅពីភេសជ្ជៈ ហាងក៏មានបម្រើនំខេក និងមុខម្ហូបផ្សេងៗទៀតដែលមានជាតិប្រៃ។

- បុគ្គលិកសេវាកម្មគួរសម

ការវាយតម្លៃសរុប៖ ៤/៥

Chidori Coffee in Bed

អាស័យដ្ឋាន៖ សាខាជាច្រើន

ម៉ោងបើក៖ ៨-២៣ ម៉ោង

quan ca phe,  quan ca phe TP.HCM,  hen ho cuoi tuan anh 3

quan ca phe,  quan ca phe TP.HCM,  hen ho cuoi tuan anh 4

- Chidori មាន​លំហ​បែប​ជប៉ុនមិនប្រើតុ និងកៅអីច្រើនដូចហាងកាហ្វេធម្មតា ប៉ុន្តែរចនាគ្រែពីរជាន់ដូចបន្ទប់នៅអន្តេវាសិកដ្ឋាន។

- ពណ៌ស និងពណ៌ត្នោតគឺជាពណ៌ចម្បងពីរនៅទីនេះ ដែលបង្កើតអារម្មណ៍កក់ក្ដៅ។ អតិថិជនពេលមកហាងនឹងអង្គុយក្នុងបន្ទប់នីមួយៗ ធានាកន្លែងឯកជនសមរម្យសម្រាប់ធ្វើការ ឬសន្ទនាយ៉ាងស្និទ្ធស្នាល។

- ភ្ញៀវដែលមកទីនេះនឹងទិញកញ្ចប់សេវាកម្មរួមទាំងម៉ោងក្នុងបន្ទប់ និងភេសជ្ជៈ/អាហារ។ ម៉ឺនុយនៅទីនេះគឺពេញលេញណាស់។ ភេសជ្ជៈ និងអាហារទាំងអស់នៅភោជនីយដ្ឋានមានរូបរាងស្រស់ស្អាត។

- បន្ទាប់ពីភ្ញៀវម្នាក់ៗ បុគ្គលិកបូមធូលី និងសម្អាតបន្ទប់។

ការវាយតម្លៃសរុប៖ ៤/៥

UC Cafe Space

អាស័យដ្ឋានៈ ផ្លូវ Hung Vuong ខណ្ឌ ៥

ម៉ោងបើក៖ ១០:៣០ ព្រឹក ដល់ ៩ យប់

quan ca phe,  quan ca phe TP.HCM,  hen ho cuoi tuan anh 5

quan ca phe,  quan ca phe TP.HCM,  hen ho cuoi tuan anh 6

- ហាង​នេះ​ជា​កន្លែង​រាំ និង​កន្លែង​កាហ្វេ ដូច្នេះ​ការ​រចនា​មាន​លក្ខណៈ​យុវវ័យ ចម្រុះ​ពណ៌ និង​មាន​វប្បធម៌​ Dancer។

- នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ឱកាស​ពិសេស​មួយ​ចំនួន នេះ​ក៏​ជា​កន្លែង​សម្រាប់​ workshop និង​ garage sale ​ផង​ដែរ។ ក្រៅ​ពី​កន្លែង​សម្រាប់​រីករាយ​ជាមួយ​ភេសជ្ជៈ អ្នក​ក៏​អាច​ណាត់​មិត្តភ័ក្តិ​ទៅ​លេង board game​ ហើយស្តាប់​តន្ត្រី​ផ្ទាល់​នៅ​ហាង។

- មុខម្ហូបភេសជ្ជៈមានច្រើនប្រភេទ អតិថិជនអាចស្វែងរកបានចាប់ពី កាហ្វេ តែទឹកដោះគោ រហូតដល់ yakult soda កិនទឹកកក… ក្រៅពីនេះ ហាង​ក៏​មាន​បម្រើ​នំ​មួយ​ចំនួន​សម្រាប់​អ្នក​ញ៉ាំ។

- បុគ្គលិករីករាយ។

ការវាយតម្លៃសរុប៖ ៤/៥

ឌឹកអាញ់

zingnews.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦