Trending now

គណៈកម្មការជំនាញខេត្ត Kon Tum (វៀតណាម) និងខេត្តរតនគិរី រៀបចំកិច្ចសន្ទនា

09:08 | 20/10/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៨ ខែតុលា នៅក្រុងបានលុង ខេត្តរតនគិរី គណៈកម្មការជំនាញខេត្ត Kon Tum បានជួបសន្ទនាជាមួយគណៈកម្មការជំនាញខេត្តរតនគិរី ស្តីពីការបន្តស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជាកាលពីសម័យសង្គ្រាម ក្នុងរដូវប្រាំង ២០២២ -២០២៣។

បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ដៃគូជប៉ុនក្នុងការសិក្សា និងវិនិយោគនៅ Kon Tum បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់ដៃគូជប៉ុនក្នុងការសិក្សា និងវិនិយោគនៅ Kon Tum
អាហារប្រចាំតំបន់ដ៏ពិសេសទាំង ១៥ មិនគួររំលងនៅពេលមកខេត្ត Kon Tum អាហារប្រចាំតំបន់ដ៏ពិសេសទាំង ១៥ មិនគួររំលងនៅពេលមកខេត្ត Kon Tum
គណៈកម្មការជំនាញខេត្ត Kon Tum ឧបត្ថម្ភថវិកាចំនួន ៦៥០០ ដុល្លារអាមេរិក ជូនគណៈកម្មការជំនាញខេត្តរតនគិរី (រូបថត៖ baokontum.com.vn)
គណៈកម្មការជំនាញខេត្ត Kon Tum ឧបត្ថម្ភថវិកាចំនួន ៦៥០០ ដុល្លារអាមេរិក ជូនគណៈកម្មការជំនាញខេត្តរតនគិរី

ក្នុងជំនួបនេះ លោក Y Ngoc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយពីថ្នាក់ដឹកនាំ អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តរតនគិរី ដែលបានគាំទ្រក្រុម K៥៣ ក្នុងការស្វែងរកអដ្ឋិធាតុនៃកងទ័ពវៀតណាម។ លោករំពឹងថា នាពេលខាងមុខ គណៈកម្មការជំនាញ និងប្រជាពលរដ្ឋខេត្តរតនគិរី នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជួយក្រុម K៥៣ បំពេញភារកិច្ចក្នុងរដូវប្រាំង ឆ្នាំ២០២២-២០២៣។ នៅរដូវប្រាំងឆ្នាំ ២០២១ - ២០២២ ក្រុម K៥៣ បានប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីវៀតណាមចំនួន ៦ អដ្ឋិធាតុ នៅខេត្តរតនគិរី។

ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Kon Tum បានឧបត្ថម្ភថវិកាចំនួន ៦៥០០ ដុល្លារអាមេរិក ជូនគណៈកម្មការជំនាញខេត្តរតនគិរី។

តាមគម្រោង ក្រុម K៥៣ នៃខេត្ត Kon Tum នឹងចេញដំណើរទៅស្វែងរក និងប្រមូលអដ្ឋិធាតុនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជាកាលសម័យសង្គ្រាម នៅដើមខែវិច្ឆិកា ឆ្នាំ២០២២៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu