យុគសម័យ - នាថ្មីនេះ អង្គការឯកទគ្គកម្មវៀតណាម (VietKings) បានឲ្យដឹងថា សម្ព័ន្ធឯកទគ្គកម្មពិភពលោក - Workings បានបង្កើតឯកទគ្គកម្មពិភពលោកថ្មីចំនួន ៦ (ឆ្នាំ២០២២) សម្រាប់មុខម្ហូបវៀតណាម និងផលិតផលពិសេសដែលត្រូវបានជ្រើសរើសដោយ VietKings ។
![]() |
![]() |
![]() |
ម្ហូបអាហារឈ្ងុយឆ្ងាញ់នៃតំបន់ទាំងបីនៅប្រទេសវៀតណាម។ រូបថត៖ https://www.24h.com.vn/ |
ជាពិសេស ឯកទគ្គកម្មពិភពលោកថ្មីចំនួន ៦ រួមមាន៖
វៀតណាម - ជាប្រទេសដែលមានបាយដំណើប- បង្អែមប្លែកនិងទាក់ទាញជាច្រើនលើពិភពលោក។ នេះត្រូវបានគេចាត់ទុកថា ជាម្ហូបប្រពៃណីតំណាងឱ្យភាពរុងរឿងនិងសម្បូរបែបក្នុងវប្បធម៌កសិកម្មស្រូវសើមដែលមានអាយុកាលយូរអង្វែងរបស់ប្រជាជនវៀតណាម។
ទីពីរ វៀតណាមជាប្រទេសដែលមានគ្រឿងទេសធម្មជាតិប្លែកៗជាច្រើនប្រភេទក្នុងពិភពលោក។ អាចនិយាយបានថា គ្រឿងទេសក្នុងម្ហូបមាននៅទូទាំងពិភពលោក ប៉ុន្តែមានប្រទេសមួយចំនួនតូចដែលមានប្រព័ន្ធគ្រឿងទេសពិសេស និងសម្បូរបែបដូចជាវៀតណាម។ .
ទី៣ វៀតណាមជាប្រទេសដែលមានអាហារលក់តាមចិញ្ចើមផ្លូវដ៏ទាក់ទាញ និងសម្បូរបែបបំផុតក្នុងពិភពលោក។ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាហារតាមដងផ្លូវរបស់វៀតណាមបានល្បីល្បាញគ្រប់ទិសទី លេចចេញកាន់តែច្រើនឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយធ្វើម្ហូបអាហារដ៏ល្បីលើពិភពលោក។ យើងអាចនិយាយបានថា វៀតណាមជាឋានសួគ៌នៃពិភពលោកដោយម្ហូបអារហារលក់តាមដងផ្លូវ និងរសជាតិផ្សេងៗដែលបានឆ្លងកាត់ពីមួយជំនាន់ទៅមួយជំនាន់។
ទី៤ វៀតណាមជាប្រទេសដែលមានវត្ថុអនុស្សាវរីយ៍ និងកាដូដ៏ទាក់ទាញបំផុតក្នុងពិភពលោក។ ផលិតផលអំណោយរបស់វៀតណាមមានភាពចម្រុះខ្លាំង ដែលពាក់ព័ន្ធនឹងរឿងប្រវត្តិសាស្ត្រ និងលក្ខណៈវប្បធម៌ដែលមាន តាំងពីយូរយារណាស់មកហើយ។ តំបន់នីមួយៗ នៅទូទាំងប្រទេសមានវត្ថុអនុស្សាវរីយ៍ និងផលិតផលពិសេសប្លែកពីគេ។
ទី៥ វៀតណាមជាប្រទេសដែលមានអាហារគ្រួសារសាមញ្ញ និងទាក់ទាញជាច្រើននៅលើពិភពលោក។ អាចនិយាយបានថា អាហារគ្រួសារវៀតណាមបានក្លាយជាសម្រស់វប្បធម៌របស់គ្រប់គ្រួសារជាយូរមកហើយ។ វាជានិមិត្តរូបនៃការជួបជុំ សេចក្តីស្រឡាញ់ និងការរួបរួមគ្នា។
ទី៦ វៀតណា ជាប្រទេសដែលមានម្ហូបអាហារធ្វើពីដើមចេកច្រើនជាងគេលើពិភពលោក។ តាំងពីយូរយារណាស់មកហើយ រូបភាពដើមចេកបានស្គាល់នៅក្នុងចិត្តរបស់ជនជាតិវៀតណាមគ្រប់រូប ហើយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតវប្បធម៌វៀតណាម។ ចាប់ពីដើម រហូតដល់ផ្លែ ផ្កា ស្លឹក មើម… ចេកត្រូវបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
លោក Le Tran Truong An អគ្គនាយកក្រុមហ៊ុន VietKings បានឲ្យដឹងថា នាពេលខាងមុខ ដំណើរស្វែងរកនិងផ្សព្វផ្សាយម្ហូបអាហារវៀតណាមរបស់ VietKings នឹងបន្តជ្រើសរើសគុណតម្លៃលេចធ្លោរបស់វៀតណាមក្នុងព្រឹត្តិការណ៍មួយចំនួន ដើម្បីលើកតម្កើងរូបភាពរបស់ប្រទេស និងប្រជាជនវៀតណាមយ៉ាងទូលំទូលាយទៅកាន់ពិភពលោក៕
មតិពីមិត្តអ្នកអាន