Trending now

“សមិទ្ធិផលរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សមិនអាចបដិសេធបានឡើយ”

08:21 | 11/10/2022

យុគសម័យ - អតីតអគ្គលេខាសមាគមមិត្តភាពបារាំង-វៀតណាម លោក Jean-Pierre Archambault មានប្រសាសន៍ថា សមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺមិនអាចបដិសេដបានឡើយ។

វៀតណាមប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រក្នុងធ្វើការនិងការងារ វៀតណាមប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រក្នុងធ្វើការនិងការងារ
Ha Nam បណ្តុះបណ្តាលដើម្បីធានា និងតស៊ូដើម្បីសិទ្ធិមនុស្សនៅឆ្នាំ ២០២២ Ha Nam បណ្តុះបណ្តាលដើម្បីធានា និងតស៊ូដើម្បីសិទ្ធិមនុស្សនៅឆ្នាំ ២០២២
“សមិទ្ធិផលរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សមិនអាចបដិសេធបានទេ”
“សមិទ្ធិផលរបស់វៀតណាមក្នុងការការពារសិទ្ធិមនុស្សមិនអាចបដិសេធបានឡើយ”

លោក Jean-Pierre Archambault អតីតអគ្គលេខាធិការនៃសមាគមមិត្តភាពបារាំង-វៀតណាមបានបញ្ជាក់ពីចំណុចខាងលើ នៅពេលលោកត្រូវបានសម្ភាសន៍ដោយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងប៉ារីស ក្នុងឱកាសដែលវៀតណាមបានបេក្ខភាពក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិ ២០២៣-២០២៥។

យោងតាមលោក Jean-Pierre Archambault ក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់វៀតណាម ការជួយឧបត្ថម្ភជនក្រីក្រគឺជាអាទិភាពរបស់រដ្ឋាភិបាល ជាពិសេសជនរងគ្រោះដោយសារធាតុពុលព៌ណលឿងទុំ/ឌីអុកស៊ីត។

អតីតអគ្គលេខាសមាគមមិត្តភាពបារាំង-វៀតណាមក៏បានវាយតម្លៃខ្ពស់ដែរថា អាជ្ញាធរវៀតណាមតែងតែយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងធានាសិទ្ធិរបស់ក្រុមជួបការលំបាកក្នុងសង្គមដូចជា មនុស្សចាស់ ស្ត្រី កុមារ និងជនពិការជាដើម។

វៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាអង្គការសហប្រជាជាតិ ដើម្បីការពារក្រុមមនុស្សទាំងនេះ។

ដោយផ្តោតលើការខិតខំប្រឹងប្រែងរបស់បក្ស និងរដ្ឋវៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជនជាមួយនឹងបាវចនាថា "មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ" លោក Jean-Pierre Archambault បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 របស់វៀតណាមក្នុងអំឡុងពេលការផ្ទុះថ្មីនេះ ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) និងសារព័ត៌មានបរទេសបានកោតសរសើរយ៉ាងខ្លាំង។

បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិរបស់ប្រជាជន ដូចជាការថែទាំព្យាបាលដោយឥតគិតថ្លៃ និងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូ COVID-19 គាំទ្រអាជីវកម្ម និងប្រជាជនដែលកំពុងជួបការលំបាកដោយសារជំងឺរាតត្បាត។ វៀតណាម​បាន​ធ្វើ​យ៉ាង​ល្អ​ក្នុង​ការ​ការពារ​សុខភាពដែលជា​សិទ្ធិ​​ជា​មូលដ្ឋានរបស់មនុស្ស៕

vietnamplus.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់