Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិហៀបនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាម ប្រធានថ្មីតំណាង UNDP ប្រចាំនៅវៀតណាម បានប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍របស់វៀតណាម

14:17 | 08/10/2022

យុគសម័យ - នាថ្ងៃទី ៦ តុលា ឆ្នាំ២០២២ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្ម​អចិន្ត្រៃយ៍​វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានជួបពិភាក្សាការងារជាមួយលោកស្រី Ramla Al Khalidi ប្រធានថ្មីតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP)។

ប្រគល់មេដាយអនុស្សវរីយ៍ជូនប្រធានតំណាង UNDP ប្រចាំនៅវៀតណាម ប្រគល់មេដាយអនុស្សវរីយ៍ជូនប្រធានតំណាង UNDP ប្រចាំនៅវៀតណាម
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ទទួលជួបប្រធាន UNDP ប្រចាំតំបន់អាស៊ី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ទទួលជួបប្រធាន UNDP ប្រចាំតំបន់អាស៊ី
អគ្គលេខាធិការអង្គការសហប្រជាជាតិហៀបនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាម ប្រធានថ្មីតំណាង UNDP ប្រចាំនៅវៀតណាម បានប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍របស់វៀតណាម
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន​បេសកកម្មអចិន្ត្រៃយ៍​វៀតណាមប្រចាំនៅ អ.ស.ប។ (រូបថត៖ VNA)

លោកស្រី Ramla Al Khalidi បានបញ្ជាក់ថា លោកស្រីមានសេចក្តីសោមនស្សរីករាយដែលបានតែងតាំងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាម ហើយគាត់បានសង្កត់ធ្ងន់ថា ក្នុងតួនាទីថ្មី លោកស្រីនឹងបន្តជំរុញការគាំទ្រសម្រាប់ការអភិវឌ្ឍន៍របស់វៀតណាម រួមទាំងការកាត់បន្ថយ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ជំនះលើផលវិបាកនៃគ្រាប់មីន។ លោកស្រីបានចែករំលែកថា សុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅក្នុងកិច្ចប្រជុំ​ជាន់ខ្ពស់ស្តីពីការប្រែប្រួលអាកាសធាតុដែលដឹកនាំដោយលោកអគ្គលេខាធិការកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២បានបង្ហាញពីសារដ៏រឹងមាំរបស់វៀតណាមចំពោះដៃគូអន្តរជាតិ។

ទាក់ទិននឹងដំណើរទស្សនកិច្ចនៅវៀតណាម នាពេលខាងមុខរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres លោកស្រី Al Khalidi ជឿជាក់ថា លោកអគ្គលេខាធិការនឹងបន្តផ្ញើសារដ៏រឹងមាំ ដើម្បីគាំទ្រវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកស្រីក៏បានសង្ឃឹមថា វៀតណាមនឹងពិចារណានូវការបន្តកែសម្រួលសេចក្តី​សម្រេចចិត្ត ១១៤/២០២១/ND-CP ស្តីពីការគ្រប់គ្រង និងប្រើប្រាស់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងប្រាក់កម្ចីសម្បទានពីអ្នក​ឧបត្ថម្ភបរទេស ដើម្បីបំពេញតម្រូវការរបស់អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្តគម្រោងគាំទ្រអភិវឌ្ឍន៍នៅវៀតណាម។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស