Trending now

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ចូលរួមមហាសន្និបាតលើកទី១២ របស់គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក ​

09:33 | 27/09/2022

ចាប់ពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង Matola ប្រទេសម៉ូសំប៊ិកក្នុងបរិយាកាសនៃខួបលើកទី ៦០ ឆ្នាំនៃការបង្កើត (២៥ មិថុនា ១៩៦២- ២៥ មិថុនា ២០២២) គណៈបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO) បានរៀបចំមហាសន្និបាតលើកទី ១២ ដោយមានការចូលរួមពីគណៈប្រតិភូចំនួន ១.៥០០នាក់ និងគណៈប្រតិភូអន្តរជាតិចំនួន ២៣។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិនបានអនុញ្ញាតឲ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសម
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-កម្ពុជា
អគ្គលេខាបក្ស  លោក Nguyen Phu Trong ធ្វើសន្និសីទអនឡាញជាមួយប្រធានគណៈបក្ស FRELIMO ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi នៅទីស្នាក់ការមជ្ឈិមបក្ស ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២។ (រូបថត៖ Tri Dung/TTXVN)
អគ្គលេខាបក្ស លោក Nguyen Phu Trong ធ្វើសន្និសីទអនឡាញជាមួយប្រធានគណៈបក្ស FRELIMO ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi នៅទីស្នាក់ការមជ្ឈិមបក្ស ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២។

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Truong Quang Hoai Nam អនុប្រធាន គណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១២ របស់គណៈបក្ស FRELIMO; ថ្លែងសុន្ទរកថាស្វាគមន៍នៅមហាសន្និបាត និងផ្ញើសារអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជូនចំពោះប្រធានគណៈបក្ស FRELIMO ប្រធានាធិបតីម៉ូសំប៊ិក លោក Filipe Jacinto Nyusi។ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិក លោកស្រី Esperanca Laurinda Francisco Nhiuane Bias និងធ្វើការជាមួយលេខាមជ្ឈិមបក្ស FRELIMO ទទួលបន្ទុកកិច្ចការបរទេស លោកស្រី Sakin Abubaka ផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារទាំងនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពរបស់បក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang (ម៉ាឡេស៊ី) និងខេត្ត Gia Lai
វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម