Trending now

វៀតណាម និងសហរដ្ឋអាមេរិក ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ប្រកបដោយស៊ីជម្រៅ និងមានប្រសិទ្ធភាព

16:19 | 10/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោកស្រី Bonnie D.Jenkins អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ជួយប្រជាជនយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព ជួយប្រជាជនយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាព
ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អូទ្រីសឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នាពេលខាងមុខ ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-អូទ្រីសឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នាពេលខាងមុខ
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោកស្រី Bonnie D.Jenkins អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ (រូបថត៖ vnanet.vn)
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោកស្រី Bonnie D.Jenkins អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ (រូបថត៖ vnanet.vn)

នៅក្នុងជំនួបនេះ លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់មួយ ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយប្រកបដោយស៊ីជម្រៅ ប្រសិទ្ធភាព និងជាក់ស្តែងដោយឈរលើមូលដ្ឋានគោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ ក្នុងឱកាសនេះ លោក Ha Kim Ngoc បានស្នើឱ្យក្រសួងការបរទេសអាមេរិក បន្តសម្របសម្រួលជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំថ្នាក់ជាន់ខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការជំនះពុះពារផលវិបាកនៃសង្គ្រាម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើបញ្ហាក្នុងតំបន់ និងសកលលោក រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។

លោកស្រី Bonnie D.Jenkins អនុរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ បានអះអាងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោកស្រី Bonnie D.Jenkins បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងដំណើរការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរលើពិភពលោក ព្រមទាំងអះអាងនូវបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ជាពិសេសលើការពុះពារផលវិបាកនៃសង្គ្រាម សុខាភិបាល ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សន្តិសុខអាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ដើម្បីសន្តិភាព និងលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសន្តិភាព និងសន្តិសុខ។ល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu