មិនត្រឹមតែផ្តោតលើការកសាងទម្រង់ទាំងឡាយដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ និងពង្រឹងមូលដ្ឋាននយោបាយតែប៉ុណ្ណោះ ថែមទាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ យោធភូមិភាគទី២ ក៏បានសម្របសម្រួលជាប្រចាំជាមួយស្ថាប័ន និងអង្គភាពឈរជើងក្នុងតំបន់ ដើម្បីអនុវត្តការងារជាក់ស្តែង និងសប្បុរសធម៌ជាច្រើន ដោយហេតុនេះបានជួយប្រជាជននៅព្រំដែនភ្លាមៗ រួមចំណែកកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ប្រកបដោយស្ថិរភាព។
ដោយបានរួមជាមួយនឹងកម្មាភិបាល និងនិយោជិត នៃក្រុមផលិតកម្ម និងកសាងមូលដ្ឋាននយោបាយលេខ១ (ក្រុមទី១) និងសមាជិកសមាគមនារីអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ ទៅជួយគ្រួសារលោកស្រី Huong Thi My នៅភូមិ De Tinh 1, ឃុំ Phin Ho ស្រុក Nam Po (Dien Bien) សាងសង់ផ្ទះថ្មីនោះ យើងខ្ញុំទើបយល់បានយ៉ាងច្បាស់អំពីមនោសញ្ចេតនារបស់កម្មាភិបាល និងបុគ្គលិកនៃ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ ផ្តល់ចំពោះប្រជាជននៅទីនេះ។ លោកស្រី Huong Thi My មានស្ថានភាពគ្រួសារលំបាកខ្លាំង ប្តីគាត់ស្លាប់ហើយ គ្រួសារគាត់មានកូនច្រើន។ មុនពេលត្រូវបានក្រុមទី១ និងសមាគមនារីអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ សម្របសម្រួលជាមួយគណកម្មាធិការបក្ស និងអាជ្ញាធរឃុំ Phin Ho ចលនាគ្រួសារបងប្រុសលោកស្រី My បរិច្ចាគដីឲ្យគាត់សង់ផ្ទះ លោកស្រី My និងកូនត្រូវស្នាក់នៅនៅផ្ទះប្អូនប្រុសដែលចង្អៀតណាស់។ ផ្ទះមាន ៣ បន្ទប់ សង់លើផ្ទៃដីជាង ១០០ ម៉ែត្រការរេ ជិតបង្ហើយនោះវានឹងជួយលោកស្រីនិងកូនបន្ធូរបន្ថយការលំបាកខ្លះក្នុងជីវិត។
តាមរយៈការស្វែងយល់ យើងបានដឹងថា ក្រៅពីការសម្របសម្រួលជាមួយមូលដ្ឋានដើម្បីចលនាញាតិមិត្តរបស់លោកស្រី My ឱ្យបរិច្ចាគដី និងជួយសាងសង់ផ្ទះនោះ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ និងសមាគមនារីខេត្ត Dien Bien ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៣៧លានដុង ជូនគ្រួសារអ្នកស្រី My ផងដែរ។
![]() |
| ក្រុមគ្រូពេទ្យ នៃកិលានដ្ឋានអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំ Si Pa Phin ស្រុក Nam Po (Dien Bien) |
បច្ចុប្បន្ននេះ ក្រុមផលិតកម្មចំនួន ១០ ក្រុម នៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ ឈរជើងនៅក្នុងខេត្តចំនួនពីរគឺខែត្ត Dien Bien និងខេត្ត Lai Chau ដែលក្នុងនោះមាន ១៧ ឃុំជាប់ព្រំដែន ហើយភាគច្រើនជាជនជាតិភាគតិច។ ដើម្បីជួយគ្រួសារជួបការលំបាកទាន់ពេលវេលា គណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ បានដឹកនាំក្រុមផលិតកម្មចុះទៅសម្របសម្រួលជាមួយឃុំ ដើម្បីស្វែងរក ផ្ទៀងផ្ទាត់ និងជ្រើសរើសមុខសញ្ញាត្រឹមត្រូវ ដើម្បីជួយឧបត្ថម្ភបានទាន់ពេលវេលា រួមចំណែកជួយប្រជាជនមានជំនឿ និងឆ្ពោះទៅមុខក្នុងជីវិត៕
kh.qdnd.vn

មតិពីមិត្តអ្នកអាន