Trending now

បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងគុយបា

17:18 | 01/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៣១ ខែសីហា លោក Nguyen Van Hieu អនុលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានទទួលជួបលោក Gerardo Penalver Portal អនុរដ្ឋមន្ត្រីទី ១ នៃក្រសួងការបរទេសគុយបា។

ប្រធានសមាគមមិត្តភាពគុយបា -វៀតណាម៖ ការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រនៃមិត្តភាព តាមរយៈមុខវិជ្ជាប្រវតិ្តសាស្ត្រ ប្រធានសមាគមមិត្តភាពគុយបា -វៀតណាម៖ ការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រនៃមិត្តភាព តាមរយៈមុខវិជ្ជាប្រវតិ្តសាស្ត្រ
បង្កើតទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាម​និងគុយបា បង្កើតទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង​វៀតណាម​និងគុយបា
លោក Nguyen Van Hieu ប្រគល់អំណោយជានិមិត្ដសញ្ញាជូនអនុរដ្ឋមន្ត្រីទី ១ នៃក្រសួងការបរទេសគុយបា
លោក Nguyen Van Hieu ប្រគល់អំណោយជានិមិត្ដសញ្ញាជូនអនុរដ្ឋមន្ត្រីទី ១ នៃក្រសួងការបរទេសគុយបា

តាងនាមថ្នាក់ដឹកនាំទីក្រុង លោក Nguyen Van Hieu បានចែករំលែកចំពោះការបាត់បងក្នុងឧបទ្ទវហេតុអគ្គីភ័យនៅឃ្លាំងស្តុកប្រេងកាលពីថ្ងៃទី ៥ ខែសីហា នៅខេត្ត Matanzas ភាគខាងលិចនៃប្រទេសគុយបា។ លោក Nguyen Van Hieu បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំគុយបាមកបំពេញទស្សនកិច្ចការងារ សហការគ្នានិងជំរុញទំនាក់ទំនងរវាងទីក្រុងហូជីមិញនិងគុយបា ជាពិសេសលើវិស័យពាណិជ្ជកម្ម សុខាភិបាល អប់រំ សុខភាព និងការជួបប្រាស្រ័យរវាងយុវជននិងយុវជន។

លោក Nguyen Van Hieu បានវាយតំលៃខ្ពស់ចំពោះការមកបំពេញទស្សនកិច្ចការងារនៅវៀតណាម និងទីក្រុងហូជីមិញរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសគុយបា ដែលនឹងរួមចំណែកជាក់ស្តែងក្នុងការបង្រួបបង្រួម និងជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីល្អរវាងវៀតណាម និងគុយបា; ទីក្រុងហូជីមិញបានត្រៀមខ្លួនជាស្រេចស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំគុយបាមកបំពេញទស្សនកិច្ច និងធ្វើការ ពង្រឹងការសម្របសម្រួលជំរុញទំនាក់ទំនងរវាងទីក្រុង និងគុយបា ជាពិសេសលើវិស័យសេដ្ឋកិច្ច។

ដោយយល់ស្របនឹងគំនិតនៃការជំរុញទំនាក់ទំនងសហប្រតិបត្តិការរបស់អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសគុយបា លោក Nguyen Van Hieu បានស្នើថា នាពេលខាងមុខ បក្សនិងរដ្ឋគុយបាយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរគណៈប្រតិភូជាមួយទីក្រុងក្នុង តំបន់ដែលមានចំណាប់អារម្មណ៍ទៅវិញទៅមក ដូចជាការផ្លាស់ប្តូរយុវជន; កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជីវវិទ្យា និងអប់រំ...

លោក Gerardo Penalver Portal បានថ្លែងអំណរគុណចំពោះវៀតណាមដែលតែងតែជួយគាំទ្រគុយបាក្នុងគ្រាលំបាក ហើយបានឲ្យថា គុយបាមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញបន្ថែមទៀតលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង ជាពិសេសការតភ្ជាប់រវាងយុវជន យុវវ័យនៃប្រទេសទាំងពីរ ដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់ដឹងនិងពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោក Nguyen Van Hieu បានប្រគល់អំណោយដែលមានតម្លៃ ២៥០.០០០ ដុល្លារអាមេរិករបស់អាជ្ញាធរទីក្រុងហូជីមិញជូនអនុរដ្ឋមន្ត្រីទី ១ នៃក្រសួងការបរទេសគុយបា ដើម្បីឧបត្ថម្ភបក្ស រដ្ឋ និងប្រជាជនគុយបាជំនះពុះពារការលំបាកដោយសារគ្រោះអគ្គិភ័យឃ្លាំងស្តុកប្រេងក្នុងខេត្ត Matanzas៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស
ការប្រគល់ជូនបណ្ណសរសើររបស់ VUFO សម្រាប់ការរួមចំណែកជាវិជ្ជមានរបស់ SNV ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅវៀតណាម
ជំនួបប្រាស្រ័យមិត្តភាពវៀតណាម-គុយបាអបអរខួបលើកទី ៦៤ នៃជ័យជំនះ Giron
អង្គការ Save the Children គាំទ្រការអប់រំដល់កុមារជាង ២៧,០០០ នាក់នៅ Hai Phong និង Dong Thap
អេត្យូពីចង់សិក្សាពីបទពិសោធន៍របស់វៀតណាមក្នុងការងារអង្គការក្រៅរដ្ឋាភិបាលបរទេស