Trending now

ប្រធានសមាគមមិត្តភាពគុយបា -វៀតណាម៖ ការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រនៃមិត្តភាព តាមរយៈមុខវិជ្ជាប្រវតិ្តសាស្ត្រ

08:20 | 28/07/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ២៦ ខែកក្កដា នៅរដ្ឋធានី Ha Noi ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានជួបសន្ទនាជាមួយលោកបណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច Ruvislei González Saez - អនុប្រធានសមាគមមិត្តភាពវៀតណាម - គុយបា។

បន្តបណ្តុះពន្លកនូវទំនាក់ទំនងមិត្តភាពពិសេសវៀតណាម គុយបា បន្តបណ្តុះពន្លកនូវទំនាក់ទំនងមិត្តភាពពិសេសវៀតណាម គុយបា
វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
ប្រធានសមាគមមិត្តភាពគុយបា -វៀតណាម៖ ការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្រនៃមិត្តភាព តាមរយៈមុខវិជ្ជាប្រវតិ្តសាស្ត្រ
គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍នៅកិច្ចប្រជុំ (រូបថត៖ Nhung Nguyen)។

នៅក្នុងជំនួបនោះ លោក Ruvislei González Saez បាននិយាយថា នេះជាការវិលត្រឡប់របស់លោកទៅកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីអស់រយៈពេល ៦ឆ្នាំ។ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការទទួលស្វាគមន៍របស់លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga។

យោងតាមលោក Ruvislei González Saez គោលនយោបាយបង្រៀនប្រវត្តិសាស្រ្តនៃមិត្តភាពគុយបា-វៀតណាម​បញ្ចូលក្នុងកម្មវិធីអប់រំនឹងជាមធ្យោបាយពង្រឹងចំណេះដឹងសម្រាប់មនុស្សជំនាន់ក្រោយនៃប្រទេសនិមួយៗអំពីទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរ។ ទន្ទឹមនឹងនោះ ក៏ជាមធ្យោបាយមួយដើម្បីរំលឹកឱ្យកាន់តែច្បាស់នូវទំនួលខុសត្រូវរបស់យុវជនក្នុងការថែរក្សា ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងគុយបា និងវៀតណាម។

ប្រធានសម្ព័ន្ធអង្គការមិត្តភាព លោកស្រី Nguyen Phuong Nga បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពិភាក្សាស្តីពីផែនការសហប្រតិបត្តិការ ដើម្បីរៀបចំសកម្មភាពអបអរសាទរការបង្កើតទំនាក់ទំនងការទូត និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក្នុងឆ្នាំ ២០២៣ ជាពិសេសគឺការអបអរសាទរខួបលើកទី ៧០ ឆ្នាំ នៃទិវាជ័យជំនះ Moncada របស់ប្រជាជនលើ Moncada (ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៥៣ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣)។

ភាគីទាំងពីរបានសម្តែងនូវជំនឿថា ការរួមចំណែករបស់ VUFO និងសមាគមមិត្តភាពគុយបា-វៀតណាមក្នុងការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជននឹងដឹកនាំប្រទេសទាំងពីរអភិវឌ្ឍក្នុងសន្តិភាព និងឆ្ពោះទៅកសាងសង្គមនិយម ក៏ដូចជាបន្តរឹតបណ្តឹងចំណងសាមគ្គីភាពដូចជាបងប្អូនរវាងប្រជាជនទាំងពីរ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម