Trending now

ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅស៊ូដង់ខាងត្បូង

06:08 | 03/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី១ ខែកញ្ញា កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាមនៅស៊ូដង់ខាងត្បូង បានប្រារព្ធពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៧៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមន្ទីរពេទ្យកម្រិត២ លេខ៤ របស់វៀតណាម។

អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា អបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា
សន្និសីទផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងព្រំដែនគោករវាងវៀតណាម និងកម្ពុជា ឆ្នាំ២០២២ សន្និសីទផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រងព្រំដែនគោករវាងវៀតណាម និងកម្ពុជា ឆ្នាំ២០២២
ថតរូបជាមួយភ្ញៀវអន្តរជាតិ និងមិត្តភក្តិ (រូបថត៖​ មន្ទីរពេទ្យកម្រិត២ លេខ៤)
ថតរូបជាមួយភ្ញៀវអន្តរជាតិ និងមិត្តភក្តិ (រូបថត៖​ មន្ទីរពេទ្យកម្រិត២ លេខ៤)

ថ្លែងក្នុងពិធី លោកវរសេនីយ៍ទោ Pham Tan Phong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាមប្រចាំនៅស៊ូដង់ខាងត្បូង បានបញ្ជាក់ពីអត្ថន័យជាប្រវត្តិសាស្រ្តរបស់បុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា តាមរយៈនោះ ជួយថ្នាក់ដឹកនាំស្ថានបេសកកម្ម និងមិត្តភក្តិអន្តរជាតិ យល់ដឹងឲ្យស៊ីជម្រៅថែមទៀត អំពីការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះចលនាបដិវត្តន៍រំដោះជាតិលើពិភពលោក។ លោកបញ្ជាក់ពីការប្តេជ្ញាចិត្តបំពេញឲ្យបានល្អនូវរាល់ភារកិច្ចដែលត្រូវបានប្រគល់ជូននៅស្ថានបេសកកម្ម ចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយ “វៀតណាមជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ” របស់បក្ស និងរដ្ឋវៀតណាម។

តាងនាមមេបញ្ជាការស្ថានបេសកកម្ម លោក Noel Ngaha - ប្រធានទីភ្នាក់ងារប្រតិបត្តិការទីតាំងភូមិសាស្រ្តនៃស្ថានបេសកកម្ម បានអបអរសាទរដល់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិវៀតណាម កម្មាភិបាល និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកម្រិត២ លេខ៤ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ ខែកញ្ញា របស់វៀតណាម។ លោក Noel Ngaha បានសម្តែងនូវការកោតសរសើរចំពោះប្រវត្តិសាស្ត្ររបស់វៀតណាម ក្នុងការតស៊ូរំដោះជាតិ ហើយទទួលស្គាល់និងអរគុណចំពោះការរួមចំណែកដ៏សំខាន់របស់កម្លាំងរក្សាសន្តិភាពរបស់វៀតណាមនៅបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

នៅក្នុងពិធីនេះ ភ្ញៀវអន្តរជាតិ និងមិត្តភ័ក្តិបានទទួលទានម្ហូបអាហារវៀតណាម ដែលកែច្នៃដោយបុគ្គលិករបស់មន្ទីរពេទ្យកម្រិត២ លេខ៤។ វីដេអូអំពីទឹកដី មនុស្ស និងវប្បធម៌វៀតណាម បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ ជួយមិត្តអន្តរជាតិយល់កាន់តែច្បាស់អំពីទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម អំពីភាពស្រស់ស្អាតរបស់ទឹកដី មនុស្ស និងវប្បធម៌វៀតណាម។ ភាពរូសរាយរាក់ទាក់និងការទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់របស់មន្ទីរពេទ្យកម្រិត២ លេខ៤ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អចំពោះមិត្តអន្តរជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ