Trending now

នាវាទេសចរណ៍ Sun Princess ដឹកអ្នកទេសចរជិត ពីរពាន់នាក់ ចូលកម្សាន្តនៅក្រុងព្រះសីហនុ

10:33 | 18/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

នាវាទេសចរណ៍ខ្នាតយក្ស Sun Princess នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២,០០០នាក់ ចូលទស្សនា និង កម្សាន្តក្នុងក្រុងព្រះសីហនុ។

នាវាទេសចរណ៍ SUN PRINCESS នាំភ្ញៀវទេសចរបរទេសជិត ២.០០០នាក់ ចូលចត​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ (ប្រភព៖​ AKP)

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃអាទិត្យ ៦រោជ ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ SUN PRINCESS បាននាំភ្ញៀវទេសចរ​ចម្រុះជាតិសាសន៍ជិត២.០០០នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើ​ទស្សន​កិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ១ថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។

តាមមន្ត្រីច្រកទ្វារអន្តរជាតិក្រុងព្រះ សីហនុបានឱ្យដឹងបន្តថា នាវាទេសចរណ៍ SUN PRINCESS មានសញ្ជាតិ BEAMUDA មានបណ្ដោយ ២៦១.៣០ ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជម្រៅទឹក ៨.២០ម៉ែត្រ មានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២.០០០នាក់ ក្នុងនោះភ្ញៀវ​ទេស​ចរសរុបចំនួន ១.៩៦៩នាក់ ស្រី ១.០៧៨នាក់ និងមាននាវិកសរុបចំនួន ៨៧៤នាក់ ស្រី ១៣៥នាក់។ នាវាទេសចរណ៍ SUN PRINCESS បាននាំភ្ញៀវទេសចរបរទេសមកពី​ប្រទេស​វៀតណាម ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥ និង ៤០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវានេះមានគម្រោងចាកចេញពីដែនទឹក នៃព្រះរាជាណា​ចក្រកម្ពុជា នៅវេលាម៉ោង ១៦រសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។

ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ SUN PRINCESS មាន​សញ្ជាតិច្រើនជាងគេ មានដូចជា អូស្រា្ដលី ១.៦២៤នាក់ ចក្រភពអង់គ្លេស ១៦៣នាក់ និងក្រៅ​ពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។

សូមបញ្ជាក់ថា ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ ២០១៩ និងដល់ ខែមេសា ដើមឆ្នាំ ២០២០​ខាងមុខ ដែលជារដូវប្រាំង នាវាទេសចរណ៍បរទេស​នឹងនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មក​ពីតំបន់អឺរ៉ុប និងអាស៊ីចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើន ព្រោះ​រដូវ​​ប្រាំងមិនមាន ជួបហានិភ័យនូវព្យុះ ភ្លៀង ដូចរដូវវស្សា៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការដោះស្រាយ "កាតលឿង" របស់ IUU៖ ទីក្រុងដាណាំងបានអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍របស់ EC
សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ