Trending now

ជួបប្រាស្រ័យររវាងគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា

11:11 | 15/08/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១៣ សីហា នៅកេរ្តិ៍តំណែលប្រវត្តិសាស្ត្រនៃមូលដ្ឋាន Rung Sac (ស្រុក Can Gio ទីក្រុងហូជីមិញ) សហព័ន្ធការងារទីក្រុងហូជីមិញ បានរៀបចំកម្មវិធី គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

វៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើច្បាប់យោធា ការពារជាតិ វៀតណាម និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើច្បាប់យោធា ការពារជាតិ
ជំរុញការចែករំលែកបទពិសោធន៍ក្នុងសកម្មភាពមិត្តភាពរវាងវៀតណាម និងកម្ពុជា ជំរុញការចែករំលែកបទពិសោធន៍ក្នុងសកម្មភាពមិត្តភាពរវាងវៀតណាម និងកម្ពុជា
លោកស្រី Le Thi Kim Thuy អនុប្រធានសហព័ន្ធការងារទីក្រុងហូជីមិញ ប្រគល់វត្ថុអនុស្សាវរីយ៍ជូននិស្សិតវៀតណាម ឡាវ និងកម្ពុជា (រូប​ថត៖ nld.com.vn)
លោកស្រី Le Thi Kim Thuy អនុប្រធានសហព័ន្ធការងារទីក្រុងហូជីមិញ ប្រគល់វត្ថុអនុស្សាវរីយ៍ជូននិស្សិតវៀតណាម ឡាវ និងកម្ពុជា

ចូលរួមក្នុងកម្មវិធីនេះមានតំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ សម្ព័ន្ធយុវជន សមាគមសម្ព័ន្ធនារី សមាគមអតីតយុទ្ធជន សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ គ្រួសារវៀតណាម និងនិស្សិឡាវ និងកម្ពុជា។

នៅក្នុងកម្មវិធីនោះ ក្រៅពីទៅទស្សនាព្រៃកោងកាង មូលដ្ឋានបដិវត្តន៍ និង​អុជធូបគោរពវិញ្ញាណក្ខ័ន្ធនៅស្តូបវីរជនយុទ្ធជនពលី Rung Sac ប្រតិភូក៏បានផ្លាស់ប្តូរវប្បធម៌ និងសិល្បៈជាមួយក្រុមគ្រួសារ និងនិស្សិតវៀតណាម ឡាវ កម្ពុជា។ ក្នុងឱកាសនេះផងដែរ សហព័ន្ធការងារទីក្រុងបានផ្តល់អំណោយជូនគ្រួសារវៀតណាម​ចំនូន ៣០ ដែលកំពុងចិញ្ចឹមបីបាច់និស្សិតវៀតណាម និងឡាវនៅផ្ទះ និងនិស្សិតឡាវ និងខ្មែរចំនួន ២៤ នាក់។

នៅក្នុងកម្មវិធីផ្លាស់ប្តូរ អតីតយុទ្ធជនបានចូលរួមក្នុងកិច្ចពិភាក្សាប្រពៃណី ចែករំលែកនូវអនុស្សាវរីយ៍ជាច្រើនអំពីដំណើរការតស៊ូជួយរំដោះប្រទេសរបស់ខ្លួន ព្រមទាំងបានអះអាងនូវចំណងសាមគ្គីភាព ស្នេហា ភក្តីភាព និងភាពស្មោះត្រង់រវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

ក្នុងឱកាសនេះ និស្សិតឡាវ និងកម្ពុជាបានទៅទស្សនាបន្ទាយ និងស្វែងយល់ពីបរិយាកាសសិក្សា ការងារ និងជីវភាពរស់នៅរបស់យោធិនកងពលលេខ៩ កងពលលេខ៤ ព្រមជាមួយនោះ ក៏មានការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈជាមួយនាយទាហាន និង យោធិនកងពលលេខ៩ បង្កើតចំណងមិត្តភាពរវាងយុវជនជំនាន់បីនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

កម្មវិធីផ្លាស់ប្តូរនេះគឺជាសកម្មភាពជាក់ស្តែងឆ្លើយតបទៅនឹងការអនុវត្តគម្រោង “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ដំណាក់កាល ២០២១ - ២០២៥” ដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញ អនុវត្ត។

កម្មវិធីនេះមានគោលបំណងបង្កើតបរិយាកាសសម្រាប់និស្សិតឡាវ និស្សិតកម្ពុជា និង​គ្រួសារវៀតណាម បានជួបប្រាស្រ័យទាក់ទងគ្នា ផ្សព្វផ្សាយ អប់រំ និងបង្កើនការយល់ដឹងរបស់និស្សិតឡាវ និងកម្ពុជាអំពីទឹកដី មនុស្ស វប្បធម៌ ប្រវត្តិសាស្ត្រ និង​ប្រពៃណីរបស់វៀតណាម និងទីក្រុងហូជីមិញ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន