Trending now

អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២២៖ វៀតណាមជាប់ចំណាត់ថ្នាក់ទី៣

12:03 | 08/08/2022

នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុមកីឡាជនពិការវៀតណាម បានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាចំនួន ៨/១៤ ដណ្តើមបានមេដាយចំនួន ១៨៣គ្រឿង ដែលក្នុងនោះមេដាយមាស ៦៥ គ្រឿង មេដាយប្រាក់ ៦២ គ្រឿងនិងមេដាយសំរឹទ្ធ ៥៦ គ្រឿងលើសពីគោលដៅដែលបានកំណត់ និងជាស្នាដៃខ្ពស់បំផុតចាប់តាំងពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពីឆ្នាំ ២០០៣ មក។

សមាគមមិត្តភាពវៀតណាម - ឥណ្ឌានៅទីក្រុង Ha Noi បានរៀបចំមហាសន្និបាតតំណាងលើកទី ៥ សមាគមមិត្តភាពវៀតណាម - ឥណ្ឌានៅទីក្រុង Ha Noi បានរៀបចំមហាសន្និបាតតំណាងលើកទី ៥
បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ (វៀតណាម) អញ្ជើញទៅសួរសុខទុក្ខ និងប្រគល់អំណោយជូនអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទ
ទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងក្នុងពិធីប្រគល់មេដាយនៅអាស៊ានប៉ារ៉ាហ្គេម ១១។ (រូបថត៖ TTXVN)
ទង់ជាតិវៀតណាមត្រូវបានបង្ហូតឡើងក្នុងពិធីប្រគល់មេដាយនៅអាស៊ានប៉ារ៉ាហ្គេម ១១។

បន្ទាប់ពីការប្រកួតដ៏គគ្រឹកគគ្រេងអស់រយៈពេលជាងមួយសប្តាហ៍ ព្រឹត្តិការណ៍កីឡាសម្រាប់ជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១១ បានបិទបញ្ចប់ជាផ្លូវដោយពិធីបិទក្រោមប្រធានបទ "យើងឈ្នះទាំងអស់គ្នា" ដែលត្រូវបានប្រារព្ធឡើងនៅកីឡាដ្ឋាន Manahan ទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ី។ ថ្លែងក្នុងពិធីបិទនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីពិតជាមានមោទនភាពដោយបានធ្វើជាប្រទេសម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ព្រមទាំង ថ្លែងអំណរគុណជូនចំពោះកីឡាករកីឡាការិនីទាំង ១.២៤៨ នាក់ មកពីបណ្តាប្រទេសអាស៊ាន ដែលបានចូលរួមព្រឹត្តិការណ៍កីឡាតំបន់នេះ។ ប្រមុខរដ្ឋឥណ្ឌូណេស៊ីក៏បានចាត់ទុកដែរថា ចំណងសាមគ្គីភាពរវាងប្រទេសអាស៊ីអាគ្នេយ៍នានា ដែលបង្ហាញតាមរយៈកីឡាករកីឡាការិនីនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១នឹងជា “កម្លាំងដ៏ធំធេងសម្រាប់តំបន់ និងជនពិការ”។

នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ក្រុមកីឡាជនពិការវៀតណាម បានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាចំនួន ៨/១៤ ដណ្តើមបានមេដាយចំនួន ១៨៣គ្រឿង ដែលក្នុងនោះមេដាយមាស ៦៥ គ្រឿង មេដាយប្រាក់ ៦២ គ្រឿងនិងមេដាយសំរឹទ្ធ ៥៦ គ្រឿងលើសពីគោលដៅដែលបានកំណត់ និងជាស្នាដៃខ្ពស់បំផុតចាប់តាំងពីការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះកាលពីឆ្នាំ ២០០៣ មក។ ក្រុមកីឡាវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣ សរុប បន្ទាប់ពីប្រទេសម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងប្រទេសថៃ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦