យុគសម័យ - នាថ្ងៃទី ៤ សីហា សមាគមមិត្តភាពវៀតណាម-ឥណ្ឌានៅទីក្រុង Ha Noi បានរៀបចំមហាសន្និបាតតំណាងលើកទី ៥ អាណត្តិ ២០២២-២០២៧។
![]() |
![]() |
![]() |
ប្រធានសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi លោកស្រី Nguyen Lan Huong ថ្លែងមតិនៅមហាសន្និបាត។ |
ថ្លែងមតិនៅមហាសន្និបាតនេះ អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi លោកស្រី Tran Thi Phuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលការងាររបស់សមាគមមិត្តភាពវៀតណាម - ឥណ្ឌានៅទីក្រុង Ha Noi ក្នុងអាណត្តិកន្លងទៅ។ ទន្ទឹមនឹងនេះលោកស្រី Phuong បានស្នើមហាសន្និបាតយកចិត្តទុកដាក់លើខ្លឹមសារជាក់លាក់ក្នុងអាណត្តិខាងមុខ។
ទីមួយ ពង្រឹងការឃោសនាអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌានៅលើគេហទំព័ររបស់សមាគម និងបណ្តាញសារព័ត៌មាន ដើម្បីជួយប្រជាជនទាំងពីរអោយកាន់តែយល់ដឹងគ្នាទៅវិញទៅមក។
ទីពីរ រក្សាទំនាក់ទំនងជាមួយស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសវៀតណាម មជ្ឈមណ្ឌលវប្បធម៌ Swami Vivekananda ក្នុងការសម្របសម្រួលសកម្មភាព ជាពិសេសសកម្មភាពអបអរសាទរខួបលើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឥណ្ឌា ខួបលើកទី ៧៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា។
ទី៣ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការមហាជន និងអង្គការមិត្តភាពនៅប្រទេសឥណ្ឌា។
ទី៤ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ ទេសចរណ៍ ...
មហាសន្និបាតបានបោះឆ្នោតនិងជ្រើសរើសក្រុមប្រឹក្សាប្រតិបត្តិថ្មីដែលមានសមាជិក ២៧ រូប។ លោកស្រី Phan Lan Tu អតីតនាយកមន្ទីរព័ត៌មាន និងសារគមនាគម ជាប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា នៅទីក្រុង Ha Noi អាណត្តិ ២០២២-២០២៧៕
មតិពីមិត្តអ្នកអាន