Trending now

ប្រធានរដ្ឋវៀតណាម៖ យិនស៊ិន Ngoc Linh គឺជាក្តីសង្ឃឹមថ្មីរបស់វៀតណាមក្នុងផ្នែកឱសថ និងអាហារបំប៉ន

12:00 | 08/08/2022

ក្នុងកម្មវិធីការងារនៅទីក្រុង Quang Nam នាថ្ងៃទី ៦ សីហា នៅទីក្រុង Tam Ky (ខេត្ត Quang Nam) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងមតិនៅសិក្ខាសាលា “លើកកំពស់យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ”។

ខ្ពង់រាប Di Linh សម្រស់ដ៍រហោស្ថានស្រស់ស្អាតគួរអោយទាក់ទាញយុវវ័យ ខ្ពង់រាប Di Linh សម្រស់ដ៍រហោស្ថានស្រស់ស្អាតគួរអោយទាក់ទាញយុវវ័យ
ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន ផ្លូវដែក Cat Linh - Ha Dong៖ រូបភាពនៃទំនាក់ទំនងរវាងវៀតណាម-ចិន
សិក្ខាសាលា “លើកកំពស់យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ”
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងសិក្ខាសាលា “លើកកំពស់យិនស៊ិន Ngoc Linh ឲ្យក្លាយទៅជាពាណិជ្ជសញ្ញាជាតិ”

អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខេត្ត Quang Nam និងខេត្ត Kon Tum និងអង្គភាពអាជីវកម្មជាច្រើនដែលបានបណ្តាក់ទុនក្នុងការអភិវឌ្ឍតំបន់វត្ថុធាតុដើម និងស្រាវជ្រាវផលិតចេញផលជាច្រើនពីប្រភេទដំណាំដ៏កម្រនេះ។ លោកប្រធានរដ្ឋបានចាត់ទុកថា ចាំបាច់ត្រូវបន្តបង្កើតកម្លាំងចលករ និងប្រភពធនធានដើម្បីអភិវឌ្ឍប្រភេទដំណាំ "រតនៈជាតិ" នេះ ដោយមានជំនឿជាក់ថា អាចនាំ "រតនៈជាតិ" យិនស៊ិន Ngoc Linh ក្លាយទៅជា "នយោបាយរបស់រដ្ឋ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន" ហើយជាក្តីសង្ឃឹមថ្មីរបស់វៀតណាមក្នុងផ្នែកឱសថ និងអាហារបំប៉ន។

ជាមួយនឹងសក្ដានុពលផលិតផល ទីផ្សារ និងតម្លៃរបស់យិនស៊ិន Ngoc Linh លោកប្រធានរដ្ឋបានចាត់ទុកថា ពិតជាមានមូលដ្ឋានសម្រាប់អភិវឌ្ឍផ្នែកឧស្សាហកម្មដាំដុះ និងកែច្នៃយិនស៊ិន Ngoc Linh របស់វៀតណាមជាមួយគោលដៅសម្រេចបានរាប់ពាន់លានដុល្លាអាមេរិកនៃតំលៃផលិតកម្ម និងតម្លៃនាំចេញនាពេលខាងមុខក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។ ដើម្បីសម្រេចឲ្យបាន គោលដៅនេះ ចាំបាច់ត្រូវមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល ក្រសួង ស្ថាប័នជាមួយមូលដ្ឋាន និងអង្គភាពអាជីវកម្ម។ លើសពីនេះទៅទៀត ត្រូវ “អភិរក្ស” និង “អភិវឌ្ឍ” យិនស៊ិន Ngoc Linh ជាក់ស្ដែង “អភិរក្ស” ដើម្បីសម្រេចបានតម្លៃខ្ពស់ លើកតម្លៃទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយផ្ដល់អាទិភាពសម្រាប់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះត្រូវសិក្សា និងអភិវឌ្ឍផ្នែកយិនស៊ិនដូចប្រទេសកូរ៉េខាងត្បូង និងប្រទេសជឿនលឿនមួយចំនួនទៀតដែលបានធ្វើ ព្រមទាំងធ្វើពិពិធកម្មផលិតផលយិនស៊ិន Ngoc Linh ដើម្បីឆ្លើយតបតម្រូវការផលិតផលនៅទីផ្សារសកលផងដែរ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦