Trending now

ប្រទេសជាច្រើនចូលរួមក្នុងការតាំងពិព័រណ៍ Fire Safety & Rescue Vietnam - Secutech Vietnam - SMAbuilding 2022

11:21 | 08/08/2022

ក្រុមហ៊ុនភាគហ៊ុនតាំងពិព័រណ៍និងផ្សព្វផ្សាយវៀតណាម (VIETFAIR) សហការជាមួយសាជីវកម្ម Messe Frankfurt នឹងរៀបចំ "ការតាំងពិព័រណ៍អន្តរជាតិស្តីពីបច្ចេកទេស មធ្យោបាយនៃការបង្ការ និងពន្លត់អគ្គីភ័យ ការសង្គ្រោះ និងឧបករណ៍សុវត្ថិភាព ការការពារ អគារឆ្លាតវៃក្នុងឆ្នាំ ២០២២" (Fire Safety & Rescue Vietnam - Secutech Vietnam 2022 - SMAbuilding 2022)។

ប្រទេស និងតំបន់ដែនដីជាង ១០ ចូលរួមពិព័រណ៌ VIETNAM DAIRY 2022 ប្រទេស និងតំបន់ដែនដីជាង ១០ ចូលរួមពិព័រណ៌ VIETNAM DAIRY 2022
Vietnam Expo 2022៖ អមដំណើរអាជីវកម្មក្នុងយុគសម័យឌីជីថល Vietnam Expo 2022៖ អមដំណើរអាជីវកម្មក្នុងយុគសម័យឌីជីថល

ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលផ្សារណាត់ និងពិព័រណ៍ Saigon នៅទីក្រុងហូជីមិញ ដែលមានស្តង់ចំនួន ៣២០ របស់ស្ថាប័ន អង្គការ ក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់ឈានមុខគេមកពីប្រទេស និងតំបន់ដែនដីជាច្រើនដូចជា៖ អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ចិន និងវៀតណាម។ល។

ប្រទេសជាច្រើនចូលរួមក្នុងការតាំងពិព័រណ៍ Fire Safety & Rescue Vietnam - Secutech Vietnam - SMAbuilding 2022
ប្រតិភូទស្សនាស្តង់ពិព័រណ៍ឆ្នាំ ២០១៩ (រូបថត៖ គណៈកម្មការរៀបចំ)

ក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍នេះ នឹងមានសន្និសីទ និងសិក្ខាសាលាឯកទេសស្តីពីការបង្ការ និងពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ; សកម្មភាពតភ្ជាប់ពាណិជ្ជកម្ម; ការណែនាំផលិតផលបច្ចេកវិទ្យាសន្តិសុខ សុវត្ថិភាពសម្រាប់ការបង្ការ និងពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស