Trending now

វៀតណាម​អះអាងពីកិច្ចសន្ទនាសំដៅ​បញ្ឈប់​គ្រោះថ្នាក់​នុយក្លេអ៊ែរ​នៅលើ​ពិភពលោក

21:39 | 03/08/2022 យោងតាមវិឡូសំលេងវៀតណាម

វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវនូវរាល់កាតព្វកិច្ចជាតិក្នុងក្របខ័ណ្ឌសន្ធិសញ្ញា NPT ក៏ដូចជាការសន្យាអន្តរជាតិដ៏សំខាន់ៗផ្សេងទៀតក្នុងវិស័យនេះ រួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។

ទាក់ទាញ​ដោយ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ ទាក់ទាញ​ដោយ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ 'ឆ្នេរសមុទ្រ Ha Long នៅលើ​ខ្ពង់រាប'
មូលហេតុដែល​ប្រទេស​វៀតណាម​ជា​ទិសដៅ​ពេញនិយម​សម្រាប់​វិនិយោគិន​ពិភពលោក មូលហេតុដែល​ប្រទេស​វៀតណាម​ជា​ទិសដៅ​ពេញនិយម​សម្រាប់​វិនិយោគិន​ពិភពលោក
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc

នាថ្ងៃទី ១ ខែសីហា កិច្ចប្រជុំបូកសរុបលើកទី ១០ នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានបើកនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រោយរយៈពេល ២ ឆ្នាំត្រូវអាក់ខាន ដោយសារជំងឺរាតត្បាតកូវីដ ១៩។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានអះអាងថា គោលការណ៍ និងគោលនយោបាយឥតងាករេរបស់វៀតណាមគឺជំរុញតុល្យភាពសម្រាប់សសរស្តម្ភទាំង ៣ នៃសន្ធិសញ្ញាគឺ មិនរីកសាយភាយអាវុធនុយក្លេអ៊ែរ អំពាវនាវឱ្យបណ្ដាប្រទេសលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងសង្កត់ធ្ងន់លើសិទ្ធិរបស់បណ្ដាប្រទេសក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលបំណងសន្តិភាព។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយមានការទទួលខុសត្រូវនូវរាល់កាតព្វកិច្ចជាតិក្នុងក្របខ័ណ្ឌសន្ធិសញ្ញា NPT ក៏ដូចជាការសន្យាអន្តរជាតិដ៏សំខាន់ៗផ្សេងទៀតក្នុងវិស័យនេះ រួមចំណែកថែរក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកសំណើរវិស័យធ្វើសកម្មភាពចំនួន ៥ គឺ ពង្រឹងសន្ធិសញ្ញា; លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង; ដោះស្រាយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ី; ជំរុញការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព ហើយតាមនោះរួមចំណែកអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) និងអនុវត្តន៍ការសន្យានៃសន្ធិសញ្ញា។

កិច្ចប្រជុំ NPT លើកនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែសីហាដល់ថ្ងៃទី ២៦ ខែសីហាផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម