Trending now

ជម្រុះ World Cup៖ ប្រធាន​ក្រុម​កម្ពុជា រំពឹងធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ភ្លឺភ្នែក ពេល​ប៉ះ​​ហុងកុងថ្ងៃទី០៥ ខែកញ្ញា

09:13 | 05/09/2019 (ហេង វុធ្ធី)

កីឡាករ សឿយ វិសាល ប្រធានក្រុមជម្រើសជាតិកម្ពុជា បានអះអាងយ៉ាងម៉ឺងមាត់ថា កម្ពុជា​នឹងធ្វើឲ្យអ្នកគាំទ្រភ្លឺភ្នែក តាមរយៈការបង្ហាញទម្រង់គួរដ៏ភ្ញាក់ផ្អើលមួយ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះពានរង្វាន់​បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា(FIFA World Cup Qatar 2022) ជាមួយក្រុមហុងកុង នាល្ងាចថ្ងៃទី០៥ ខែកញ្ញាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

សន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយហុងកុង (រូបថត៖ Freshnews)

សមាជិកក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជាមួយហុងកុង នៅសាលប្រជុំ​អគ្គនាយកដ្ឋានកីឡា កាលពីព្រឹកមិញថា «សម្រាប់ការប្រកួតស្អែកនេះ គឺជាការប្រកួតមួយដ៏ល្អ និងអស្ចារ្យ សម្រាប់​ក្រុមរបស់យើង ហើយក៏នឹងធ្វើឲ្យអ្នកគាំទ្រទាំងអស់គ្នាភ្ញាក់ផ្អើល និងដឹងថា កម្ពុជារបស់យើង វិស័យ​បាល់ទាត់ដល់កម្រិតណាផងដែរ គឺនឹងភ្ញាក់ផ្អើលនាថ្ងៃស្អែក»

បន្ថែមលើនេះ វិសាខា ក៏បានស្នើឲ្យអ្នកគាំទ្រចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តក្រុមគោព្រៃកម្ពុជាផងដែរ ទោះបីកីឡាករជា Idol របស់អ្នកគាំត្រមួយចំនួន មិនបានចូលរួមក៏ដោយ ។ គេនិយថា «ខ្ញុំគិតថា អ្នកគាំទ្រនឹងដឹង បាល់ទាត់គឺលេងជាក្រុម អញ្ចឹងទោះបីខ្វះកីឡាករល្អៗពីមុន ២-៣នាក់ ខ្ញុំសង្ឃឹមថា អ្នកគាំទ្រនឹងចូលរួមទស្សនាថ្ងៃស្អែកឲ្យបានច្រើនកុះករ»

គួរដឹងថា នាវេលាម៉ោង ៦៖៥០នាទីស្អែកនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវជួបហុងកុង ដែលជាប្រកួតដំបូង ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ហើយក្រោយចប់ការប្រកួតនេះ កម្ពុជានឹងបន្ដបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលការប្រកួតក្នុងដី ១ប្រកួតទៀត ជាមួយក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មុនបន្ដជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នាពេលឆាប់ៗខាងមុខ ៕

(តាម៖ Freshnews)

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ