Trending now

វៀតណាម​នឹង​បង្កើត​បណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រនាឆ្នាំ ២០៣០

12:14 | 29/07/2022 យោងតាមវិឡូសំលេងវៀតណាម

គម្រោងនេះសំដៅបង្កើតបណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព មានកម្លាំងប្រកួតប្រជែង សមាហរណកម្មខ្ពស់ ដែលភ្ជាប់ជាមួយការកសាងបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំរបស់ប្រទេសជាតិ។

វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃកកសិផលជាប់លំដាប់កំពូលទាំង ១០ លើពិភពលោកនៅឆ្នាំ ២០៣០ វៀតណាមខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលកែច្នៃកកសិផលជាប់លំដាប់កំពូលទាំង ១០ លើពិភពលោកនៅឆ្នាំ ២០៣០
ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត ស្ថានបេសកកម្មវៀតណាម និងកម្ពុជាប្រចាំអង្គការសហប្រជាជាតិរៀបចំពិធីរំលឹកខួបលើកទី ៥៥ ទិវា​បង្កើត​ទំនាក់ទំនងការទូត
វៀតណាម​នឹង​បង្កើត​បណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រនាឆ្នាំ ២០៣០
វៀតណាម​នឹង​បង្កើត​បណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រនាឆ្នាំ ២០៣០

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh ទើប បានចុះហត្ថលេខា អនុម័តលើគម្រោងអភិវឌ្ឍន៍បណ្ដុំ តភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រ ដែលផ្សារភ្ជាប់ជាមួយការកសាងបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រយ៉ាងរឹងមាំដំណាក់កាលដល់ឆ្នាំ ២០៣០។

គម្រោងនេះសំដៅបង្កើតបណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព មានកម្លាំងប្រកួតប្រជែង សមាហរណកម្មខ្ពស់ ដែលភ្ជាប់ជាមួយការកសាងបណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំរបស់ប្រទេសជាតិ បង្កើតកម្លាំងចលករជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពនៃសេដ្ឋកិច្ចសមុទ្រនៅទូទាំងប្រទេស និងនៅតាមដែនសមុទ្រ និងតំបន់ឆ្នេរសមុទ្រលើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច វប្បធម៍ សង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខ នាំវៀតណាមឲ្យបានក្លាយទៅជាប្រទេសសមុទ្រយ៉ាងខ្លាំងមាំមួនដំណាក់កាលដល់ឆ្នាំ ២០៣០។

គម្រោងនេះខិតខំបង្កើតចង្កោមសេដ្ឋកិច្ចសមុទ្រនៅតំបន់ឆ្នេរ និងតំបន់ឆ្នេរដែលមានអត្ថប្រយោជន៍ ដោយខិតខំបង្កើតចង្កោមសេដ្ឋកិច្ចសមុទ្រប្រហែល ៧ នៅត្រឹមឆ្នាំ ២០៣០; ការអភិវឌ្ឍន៍ចង្កោមសេដ្ឋកិច្ចសមុទ្រជាដំបូងក្នុងវិស័យសំខាន់ៗដែលទាក់ទងនឹងការកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំរបស់ជាតិ រួមទាំងការអភិវឌ្ឍមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំឈានមុខគេចំនួន ៣-៤ នៅអាស៊ីអាគ្នេយ៍។

គម្រោងនេះខិតខំប្រឹងប្រែងបង្កើតបណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រនៅតាមដែនសមុទ្រ និងតំបន់ឆ្នេរសមុទ្រដល់ឆ្នាំ ២០៣០ ព្រមទាំងអភិវឌ្ឍន៍បណ្ដុំតភ្ជាប់ផ្នែកសេដ្ឋកិច្ចសមុទ្រនៅតាមតំបន់សំខាន់ៗ ភ្ជាប់ជាមួយការកសាង មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រយ៉ាងខ្លាំងមាំមួនរបស់ប្រទេសជាតិ ក្នុងនោះអភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏ខ្លាំងក្លាជួរមុខពី ៣ ទៅ ៤ កន្លែង នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦
ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ