អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍ លោក Ha Van Sieu បានឲ្យដឹងថា វៀតណាមនិងកម្ពុជាបានជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ កាលពីឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរណ៍កម្ពុជាមកកាន់ប្រទេសវៀតណាមសម្រេចបានប្រហែល ២២៧,៩១០ នាក់ ខណៈដែលចំនួនភ្ញៀវទេសចរវៀតណាមទៅកាន់កម្ពុជាសម្រេចបាន ៩០៨,៨០៣ នាក់។
![]() |
![]() |
![]() |
អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍ លោក Ha Van Sieu។ |
ក្នុងឱកាសរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជាឆ្នាំ២០២២ ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ដូចជា កម្មវិធីឧទ្ទេសនាមទេសចរណ៍វៀតណាមនិងកម្ពុជាឆ្នាំ២០២២។
អគ្គនាយករង លោក Ha Van Sieu សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាពេលថ្មីៗនេះភាគីទាំងពីរបានផ្សព្វផ្សាយទេសចរណ៍រួមគ្នានៅពិព័រណ៌ផ្សាណាត់ WTM ក្រុងឡុងដ៍។; វៀតណាមនិងកម្ពុជានឹងសហការគ្នារៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ ជំរុញលំហូរវិនិយោគទេសចរណ៍រវាងប្រទេសទាំងពីរ; ព្រមទាំងរួមគ្នាស្រាវជ្រាវ និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗដើម្បីបំពេញតម្រូវការភ្ញៀវទេសចរនៃប្រទេសទាំងពីរនិងប្រទេសទីបី។
ថ្លែងក្នុងកម្មវិធី អគ្គនាយករងនៃរដ្ឋបាលជាតិទេសចរណ៍វៀតណាម លោក Ha Van Sieu បានសម្តែងថា ប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត ដែលត្រូវបានគេស្គាល់ថាជាប្រទេសដែលល្បីល្បាញដោយសារភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ និងសាសនា។ វៀតណាម និងកម្ពុជាមានទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង ហើយកិច្ចសហប្រតិបត្តិការទេសចរណ៍វៀតណាម-កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លើសពីនេះ កិច្ចសហប្រតិបត្តិការ និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាច្រើនក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ទាក់ទាញការចូលរួមរបស់ទីភ្នាក់ងារ សមាគម និងអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរ។ វៀតណាមនៅតែជាគោលដៅប្រពៃណីដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរកម្ពុជា ហើយកម្ពុជាគឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដែលត្រូវបានជ្រើសរើសដោយប្រជាជនវៀតណាមជាច្រើន។
លោក ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា កម្ពុជាត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ នាពេលខាងមុខ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជាបានស្នើជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងសុខាភិបាលររវាងប្រទេសទាំងពីរ។
លោក ថុក សុខុម ក៏បានលើកឡើងការគ្រោងបើកជើងហោះហើរត្រង់រវាងសៀមរាប - Phu Quoc (វៀតណាម) និងសៀមរាប - Can Tho ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ។ លោក ថុក សុខុម សង្ឃឹមថា ភាគីវៀតណាមនឹងជួយភាគីកម្ពុជារៀបចំកម្មវិធី Cambodia Night នៅពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE-HCMC នៅទីក្រុងហូជីមិញនាពេលខាងមុខ។
ជាមួយនឹងការបើកទេសចរណ៍ឡើងវិញ អនុរដ្ឋលេខាធិការជឿជាក់ថា ប្រទេសទាំងពីរវៀតណាមនិងកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់៕
មតិពីមិត្តអ្នកអាន