យុគសម័យ - កាលពី ៥៥ ឆ្នាំមុន នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ វៀតណាម និងកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ដោយបានចាក់គ្រឹះទំនាក់ទំនងការទូត ដែលអាចនិយាយបានថា នេះគឺជាព្រឹត្តិការណ៍ដ៏ពិសេសបំផុតនៅក្នុងពិភពលោកនេះ។ ចាប់តាំងពីពេលនោះមក ជោគវាសនានៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ហាក់ដូចជាចងភ្ជាប់គ្នា ជួយថែទាំគ្នា ជួយគ្នាទៅវិញទៅមក ដើម្បីជំនះការលំបាក និងឧបសគ្គជាច្រើនក្នុងប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗ។
ក្នុងឆ្នាំ ២០០៥ វៀតណាម និងកម្ពុជាបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី តាមពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថេរភាពយូរអង្វែង”។ ទំនាក់ទំនងវៀតណាម និងកម្ពុជា ទាំងក្នុងអតីតកាល និងនាបច្ចុប្បន្ន គឺជាសក្ខីភាពដ៏វិសេសវិសាលនិងបង្ហាញយ៉ាងច្បាស់លាស់ថា ពាក្យមាសចំនួន ១៦ ក្នុងទំនាក់ទំនងប្រទេសទាំងពីរ មិនមែនជាពាក្យពេធ្រ ឬពាក្យស្លោកតែប៉ុណ្ណោះ ថែមទាំងវាហាក់ដូចជា “មាសបានលុតក្នុងភ្នើង” ដែលគឺជាទ្រព្យសម្បត្តិរួមមិនអាចកាត់ថ្លៃបានឡើយ និងជាកត្តាធានានូវភាពជោគជ័យនៃបដិវត្តន៍របស់ប្រទេសនីមួយៗ ដែលគួរតែរក្សា ពង្រីកនិងឃោសនាអប់រំបន្តទៅឱ្យអ្នកជំនាន់ក្រោយៗទៀត។
![]() |
| សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៨។ (រូបថត៖ tuoitre) |
អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី
ភាពជាអ្នកជិតខាងដ៏មិត្តភាព គឺជាលក្ខណៈដ៏ធំបំផុតដែលបានរក្សាជានិច្ចក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា។ ក្នុងគ្រាលំបាក អ្នកនឹងដឹងថា អ្នកណាជាមិត្តពិតរបស់អ្នក។ ទាំងប្រជាជនវៀតណាម និងប្រជាជនកម្ពុជាមានសំណាងដែលមានមិត្តល្អក្នុងគ្រាអាសន្ននិងការលំបាក។ ក្នុងអំឡុងសង្គ្រាមប្រឆាំងអាមេរិក ក្នុងរយៈពេលច្រើនឆ្នាំ បើសិនគ្មានជំនួយដ៏ថ្នូរថ្លៃ និងស្មោះស្ម័គ្រពីថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា យើងមិនដឹងថា តើវៀតណាមត្រូវបង្ហូរឈាម និងសាច់ប៉ុន្មានទៀត ដើម្បីកសាងបានខ្សែផ្លូវ Truong Son និងទទួលបានជ័យជំនះដ៏អស្ចារ្យនៃការរំដោះប្រទេសវៀតណាមទាំងស្រុង នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ ទន្ទឹមនឹងភាពជាអ្នកជិតខាងដ៏ស្មោះស្ម័គ្រ ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាមបានឈរកៀកស្មាជាមួយកងទ័ព និងប្រជាជនកម្ពុជា ដើម្បីតស៊ូរំដោះមាតុភូមិឱ្យរួចផុតពីរបបខ្មែរក្រហម និងបានចាក់គ្រឹះសម្រាប់ការរស់ឡើងវិញដ៏រឹងមាំនៃប្រជាជាតិខ្មែរ ទោះបីជាប្រទេសវៀតណាមទើបតែចេញផុតពីការបំផ្លិចបំផ្លាញនៃសង្រ្គាម និងស្ថិតនៅក្នុងការហ៊ុំព័ទ្ធពីលោកខាងលិចក៏ដោយ។ យើងអាចនិយាយបានថា លើលោកនេះកម្រមានប្រទេសជិតខាងពីរណាដែលអាចផ្តល់មនោសញ្ចេតនា និងការលះបង់ដ៏ខ្ពង់ខ្ពស់ដល់គ្នាទៅវិញទៅមក ដូចអ្វីៗ ដែលវៀតណាម និងកម្ពុជាបានធ្វើ ក្នុងរយៈពេលកន្លងមក។ ដូច្នេះហើយ បើទោះជាកម្លាំងខាងក្រៅព្យាយាមបំផ្លាញ់ទំនាក់ទំនងនេះដោយការប្រើល្បិចកលនិងមួលបង្កាច់បំភ្លែការពិតខុសពីប្រវត្តិសាស្ត្រវៀតណាម-កម្ពុជាក៏ដោយ ក៏ចំណងសាមគ្គីភាពនិងជំនឿជឿទុកចិត្តដែលថ្នាក់មេដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានលៃទុកសំរាប់គ្នាទៅវិញទៅមក គឺជាសគ្ឋិភាពជាសច្ចធម៍ដ៏មុតមាំបំផុតដែលបង្ហាញពីមនោសញ្ចេតនាជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ កម្ពុជា- វៀតណាម មិនអាចបំបែកបានឡើយ ។
![]() |
| នាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម អញ្ជើញប្រារព្ធពិធីអបអរសាទរខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ។ (រូបថត៖ qdnd) |
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងប្រកបដោយនិរន្តរភាពនិងយូរអង្វែង
ជាងកន្លះសតវត្សមកហើយ ទំនាក់ទំនងវៀតណាម-កម្ពុជាបានពង្រីកនិងពង្រឹងជាបន្តបន្ទាប់ ដែលសម្រេចបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ។ ទាក់ទងនឹងវិស័យនយោបាយ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរក្សានិងរៀបចំដំណើរទស្សនកិច្ចជាទៀងទាត់ទៅកាន់ប្រទេសនិមួយៗ ទៅវិញទៅមក និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរួមគ្នា ដើម្បីពូនជ្រំនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ លើវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនដល់ជាង ៩ ពាន់លានដុល្លារអាមេរិក ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន។ កិច្ចសហប្រតិបត្តិការខាងការពារជាតិ និងសន្តិសុខ ដើម្បីបំពេញភារកិច្ចការពារ និងកសាងប្រទេស ដែលគឺជាបំណងប្រាថ្នារួមរបស់ប្រទេសទាំងពីរ។ ទាក់ទងនឹងវិស័យសុខាភិបាល ភាគីទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម ទាំងខាងសម្ភារៈ និងស្មារតី រួមគ្នាឆ្លើយតបយ៉ាងមានប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺ Covid-19 រហូតមកដល់ពេលនេះ ប្រទេសទាំងពីរទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួង មន្ទីរ ស្ថាប័ន អង្គការមហាជននៃប្រទេសទាំងពីរ បន្តបានលើកកម្ពស់ និងកាន់តែមានភាពជាក់ស្តែង។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាមិនឈប់ឈរក្នុងក្របខ័ណ្ឌទ្វេភាគីនោះទេ ប្រទេសទាំងពីរក៏បានសម្របសម្រួលជាមួយគ្នាប្រកបដោយសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងក្នុងតំបន់។
ដោយមានប្រវត្តិនៃសាមគ្គីភាព ជិតស្និទ្ធ ទំនាក់ទំងមិត្តភាពជាប្រពៃណី ការចែករំលែកក្នុងគ្រាល្អ ក៏ដូចជាគ្រាលំបាក ក្នុងរយៈពេលកន្លះសតវត្សកន្លងមក ទំនាក់ទំនងវៀតណាម - កម្ពុជាមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានិងគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ គុណសម្បត្តិដែលប្រជាជននៃប្រទេសទាំងពីរបានឆ្លងកាត់ការឡើងចុះនៃប្រវត្តិសាស្រ្ត ជាមួយនឹងមេរៀន បទពិសោធន៍នៃការបូជានូវសាច់ស្រស់ឈាមស្រស់រួមសុខរួមទុក្ខជាមួយគ្នា។ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរួមជាមួយគ្នាកសាងចំណងទំនាក់ទំនងកម្ពុជា – វៀតណាម អភិវឌ្ឍន៍លើគ្រប់វិស័យ ឋិតឋេរយូរអង្វែង។
ឈរលើស្មារតីនេះ ទំនាក់ទំនងវៀតណាម – កម្ពុជានឹងបន្តរីកចម្រើនដល់កម្រិតខ្ពស់ថ្មីដែលនាំមកនូវផលប្រយោជន៍ប្រាកដប្រាជាសំរាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងភាពរុងរឿងនៅក្នុងតំបន់ និងនៅលើពិភពលោក៕


មតិពីមិត្តអ្នកអាន