Trending now

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai ដាក់ពង្រាយភារកិច្ច ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២

10:43 | 11/06/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ៨ មិថុនា នៅទីក្រុង Dong Nai កិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong បានប្រព្រឹត្តទៅនិតីកាលទីពីរ។

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4 សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho វិទ្យាស្ថាន FNF និងសាកលវិទ្យាល័យ Can Tho បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ4
គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ផ្តល់អំណោយចំនួន ២ ម៉ឺនកញ្ចប់ ជូនប្រជាជនខេត្ត Dong Nai គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ផ្តល់អំណោយចំនួន ២ ម៉ឺនកញ្ចប់ ជូនប្រជាជនខេត្ត Dong Nai
សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai ដាក់ពង្រាយភារកិច្ច ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២

លោក Nguyen Thanh Tri ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai ថ្លែងមតិ។

លោក Nguyen Thanh Tri ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២២ អង្គភាពបានរៀបចំដោយជោគជ័យនូវកម្មវិធីជួបសំណេះសំណាលនៃនិទាឃរដូវមិត្តភាព Dong Nai ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា អង្គការ​នយោបាយ​សង្គម សមាគម​មិត្ត​ភាព​ជា​សមាជិក និង​គណៈប្រតិភូ​ចំនួន ២៥០ ដែល​ជា​អ្នក​ជំនួញ សហគ្រិន បញ្ញវន្ត អ្នក​វិនិយោគ​ដែល​ជា​ជន​ជាតិ​វៀត​ណាមនៅឯបរទេស ប៉ុន្តែមាន​ស្រុកកំណើត​នៅខេត្ត Dong Nai និងទីក្រុង Ho Chi Minh ; រៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម-ឥណ្ឌូនេស៊ីនៅខេត្ត Dong Nai; សម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - បារាំងនៃខេត្តរៀបចំកម្មវិធីផ្លាស់ប្តូរមិត្តភាពវៀតណាម - បារាំង រៀបចំ​សកម្មភាពអបអរសាទរទិវាអន្តរជាតិ Francophonie និងខួបលើកទី ៤៩ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបារាំង។ ...

ក្នុងរយៈពេល៦ខែចុងឆ្នាំ២០២២ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai បន្តរៀបចំសកម្មភាពជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនចំនួន២៣ រួមទាំងសកម្មភាពសំខាន់ៗដូចជា៖ ការផ្លាស់ប្តូរមិត្តភាពឡាវ-កម្ពុជា-ថៃ; សន្និសិទស្តីពីការលើកកម្ពស់ និងកៀងគរជំនួយមិនមែនរដ្ឋាភិបាល​បរទេសក្នុងឆ្នាំ ២០២២ ការផ្លាស់ប្តូរ និងសិក្សាបទពិសោធន៍លើការងារមិនមែន​រដ្ឋាភិបាល​បរទេស លើកកម្ពស់ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការជួបប្រាស្រ័យ​ទាក់ទង​គ្នា​រវាងប្រជាជន​និង​ប្រជាជន កៀរគរជំនួយមិនមែន​រដ្ឋាភិបាល​បរទេស ការប្រកួតរចនាផលិតផលផ្សព្វផ្សាយ​ជា​ពីរភាសារស្តីពីការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រជាជនខេត្ត Dong Nai; កម្មវិធីផ្លាស់ប្តូរមិត្តភាពវៀតណាម-ជប៉ុន...

សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai ដាក់ពង្រាយភារកិច្ច ក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២២
ទិដ្ឋភាពរួមនៃជំនួនសន្និសីទ។

លោក Vo Tan Duc អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានឲ្យដឹងថា គណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធអង្គការមិត្តខេត្តបានរួមចំណែកជាវិជ្ជមាន បង្កើតលទ្ធផលច្បាស់លាស់ក្នុងការ​ជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ឆ្លើយតបនឹងតម្រូវជាក់ស្តែង ពង្រីក និងបង្កើតទំនាក់ទំនងជាមួយប្រជាជននៃប្រទេសផ្សេងៗ រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។ លោក Duc បានស្នើថា គណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធអង្គការមិត្តខេត្ត Dong Nai បន្តបង្រួបបង្រួម និងរួមដៃគ្នាអនុវត្តសកម្មភាពជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ប្រកបដោយលឯកភាព ស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព សម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការជួបប្រាស្រ័យរវាងប្រជាជន​និង​ប្រជាជន ជាមួយ ការទូតបក្ស និងការទូតរដ្ឋ; រវាងគ្រប់ជាន់ថ្នាក់ និងមន្ទីរជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ និងសម្ព័ន្ធមិត្តភាពខេត្ត Dong Nai ដែលបង្កើតការរួមផ្សំនៃរណសិរ្សខាងក្រៅរបស់ខេត្ត។

គណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai គប្បីបង្កើតផែនការសកម្មភាព និងកម្មវិធីនាពេលឆាប់ៗ ដើម្បីលើកកំពស់ប្រសិទ្ធភាពការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន បន្តការច្នៃប្រឌិត លើកកំពស់តួនាទី និងលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់សម្ព័ន្ធអង្គការមិត្តភាពក្នុងស្ថានភាពថ្មី។

គណៈកម្មាធិការប្រជាជនខេត្តបន្តយកចិត្តទុកដាក់ និងដឹកនាំទាន់ពេលវេលានូវសកម្មភាពរបស់សម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai ហើយទន្ទឹមនឹងនោះ ដឹកនាំយ៉ាងដិតដល់មន្ទីរ អង្គភាព ស្ថាប័ន និងអង្គការមហាជននានា ដើម្បីពង្រឹងការងារសម្របសម្រួល គាំទ្រ និងបង្កើតលក្ខខណ្ឌសម្រាប់គណៈកម្មាធិការប្រតិបត្តិនៃសម្ព័ន្ធអង្គការ​មិត្ត​ភាពខេត្ត Dong Nai អនុវត្ត​ការងារ​ដែល​បាន​ប្រគល់​​ឲ្យ​បាន​ល្អ។/

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី