Trending now

តភ្ជាប់ និងគាំទ្រជនជាតិភាគតិច និងសាសនា

11:11 | 24/05/2022

ជាមូលដ្ឋានដែលមានសាសនាធំៗចំនួន ៥ (ព្រះពុទ្ធសាសនា សាសនាកាតូលិក កាវ ដាយ ប្រូតេស្តង់) និងសហគមន៍ជនជាតិភាគតិចជាង ២០ (ជនជាតិភាគតិច) រស់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានម្ចាស់ការផ្តល់ប្រឹក្សាឱ្យគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ក្នុងការកំណត់គោលការណ៍ណែនាំ និងដំណោះស្រាយដើម្បីពង្រឹងប្រៀបសន្តិសុខ ការពារជាតិ ធ្វើបានល្អការប្រមូលផ្តុំមហាជន និងជួយប្រជាពលរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ច...

ដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយគឺការអនុវត្តគំរូ "ការពង្រឹងទំនាក់ទំនងជិតស្និទមិត្តភាព គាំទ្រ និងជួយប្រជាពលរដ្ឋជនជាតិ និងសាសនា"។

តំណាងយោធាខេត្ត Tay Ninh ជូនផ្កាជូនគណៈប្រតិភូក្នុងជំរំជួបប្រាស្រ័យជាមួយជនជាតិ និងអ្នកកាន់សាសនាក្នុងខេត្តក្នុងឱកាសរំលឹកខួបលើកទី៤៧នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥) / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២)

តភ្ជាប់ និងគាំទ្រជនជាតិភាគតិច និងសាសនា

តំណាងយោធាខេត្ត Tay Ninh ជូនផ្កាជូនគណៈប្រតិភូក្នុងជំរំជួបប្រាស្រ័យជាមួយជនជាតិ និងអ្នកកាន់សាសនាក្នុងខេត្តក្នុងឱកាសរំលឹកខួបលើកទី៤៧នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥) / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២)

បន្ទាប់ពីអនុវត្តគំរូនេះបានជាងមួយឆ្នាំ បញ្ជាការដ្ឋានយោធាខេត្ត បានសម្របសម្រួលជាមួយរាល់អង្គភាពនានាដើម្បីសាងសង់សមិទ្ធិផលនានាសម្រាប់ការហ្វឹកហាត់កាយសម្បទា និងកីឡាចំនួន ៥ ជូនដល់គ្រឹះស្ថានសាសនា និងផ្ទះដឹងគុណចំនួន ៧ខ្នង សម្រាប់អ្នកកាន់សាសនាដែលមានស្ថានភាពជួបការលំបាកអំពីលំនៅឋាន។ យោធាខេត្តក៏បានសម្របសម្រួលបានល្អក្នុងការអនុវត្តគោលនយោបាយសាសនាក្នុងការជ្រើសរើសកងទ័ព បង្កើតប្រភពកម្មាភិបាល ដែលជាកូនចៅជនជាតិភាគតិច អ្នកកាន់សាសនា... អាស្រ័យហេតុនោះ ជាលទ្ធផលទទួលបានគឺនៅ ឆ្នាំ២០២១ និងឆ្នាំ២០២២ យុវជនជាអ្នកកាន់សាសនាមានចំនួន ១១៦ នាក់ និងយុវជន ២១ នាក់ ជាកូនចៅជនជាតិភាគតិចនៅក្នុងខេត្តបានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព។ លើសពីនេះ តាមរយៈរាល់សកម្មភាពសម្របសម្រួលរៀបចំជំរំផ្លាស់ប្តូរ និងជួបសំណេះសំណាលជាមួយអ្នកមុខអ្នកការ និងតំណាងសហគមន៍ជនជាតិដើមភាគតិចក្នុងឱកាសបុណ្យប្រពៃណី បុណ្យចូលឆ្នាំថ្មីរបស់បញ្ជាការដ្ឋានយោធាខេត្ត និងបញ្ជាការដ្ឋានយោធាស្រុក ក្រុងបានចូលរួមចំណែកពង្រឹងការយល់ដឹង និងការភ្ជាប់ទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធ ជាមួយនិងជនរួមជាតិភាគតិច និងអ្នកកាន់សាសនា។

លោកវរសេនីយ៍ឯក Hoang Xuan Cuong ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានឲ្យដឹងថា៖ “គំរូនៃការពង្រឹងទំនាក់ទំនងជិតស្និទ្ធ ការគាំទ្រជួយជនរួមជាតិ និងអ្នកកាន់សាសនា” បានរួមចំណែកអនុវត្តយ៉ាងល្អប្រសើរនូវគោលនយោបាយ និងមាគ៌ាអំពីជនជាតិ និងសាសនារបស់បក្ស និងរដ្ឋ ការសម្របសម្រួលឱ្យបានល្អក្នុងការឃោសនា និងការចលនាប្រជាជនជនជាតិភាគតិច និងអ្នកកាន់សាសនា... តាមរយៈរាល់សកម្មភាពផ្លាស់ប្តូរជួបសំណេះសំណាលនោះក៏បានជួយដល់អ្នកមុខអ្នកការ និងអ្នកកាន់សាសនានានាឱ្យប្រព្រឹត្តទៅតាមផ្លូវធម៌ និងតាមច្បាប់ ប្រមូលផ្តុំអ្នកកាន់សាសនាឱ្យរួបរួមកសាងជីវិតដ៏ល្អ និងសាសនាដ៏ស្រស់ស្អាត៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន