Trending now

វៀតណាម និងថៃ ជំរុញសក្តានុពលសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល

09:26 | 09/05/2022

លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃក៏បានស្នើឱ្យភាគីថៃបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបច្ចេកវិទ្យាព័ត៌មានវៀតណាមមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅប្រទេសថៃ។

ALOV បរិច្ចាគសំភារៈវេជ្ជសាស្រ្ត ដល់ជនជាតិវៀតណាមនៅក្រៅរួមមានប្រទេសឡាវ កម្ពុជា និងថៃ ALOV បរិច្ចាគសំភារៈវេជ្ជសាស្រ្ត ដល់ជនជាតិវៀតណាមនៅក្រៅរួមមានប្រទេសឡាវ កម្ពុជា និងថៃ
ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងថៃ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងថៃ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ លោក Chaiwut Thanakamanusorn (ខាងស្តាំ) និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃលោក Phan Chi Thanh (ខាងឆ្វេង) ក្នុងជំនួបនេះ (រូបថត៖ vnanet.vn)
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ លោក Chaiwut Thanakamanusorn (ខាងស្តាំ) និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃលោក Phan Chi Thanh (ខាងឆ្វេង) ក្នុងជំនួបនេះ

ប្រទេសថៃចង់សហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន កុំព្យូទ័រពពក ការគ្រប់គ្រងបណ្ដាញសង្គម ការបំប្លែងឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ (DES) លោក Chaiwut Thanakamanusorn នាថ្ងៃទី ៥ ឧសភា ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Phan Chi Thanh នៅទីស្នាក់ការ DES ។

នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Phan Chi Thanh បានស្នើថា DES និងក្រសួងព័ត៌មាន និងគមនាគមន៍វៀតណាម បន្ត​ពង្រឹងការចែករំលែកព័ត៌មាន ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសេដ្ឋកិច្ចឌីជីថល និងការបំប្លែងឌីជីថល។ ពិចារណាលើការបំពេញបន្ថែមខ្លឹមសារសហប្រតិបត្តិការស្តីពីសេដ្ឋកិច្ចឌីជីថល និងការបំប្លែងឌីជីថល ហើយ​ឆាប់ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងក្រសួងទាំងពីរ ដើម្បីសម្រួលសកម្មភាពសហប្រតិបត្តិការក្នុងបរិបទថ្មី។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងចង់ឱ្យភាគីថៃចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ជាពិសេសជួយគាំទ្រដល់ការកសាងឯកសារច្បាប់ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាម។ ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងព័ត៌មានក្លែងក្លាយ។

លើសពីនេះ លោកឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យភាគីថៃបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបច្ចេកវិទ្យាព័ត៌មានវៀតណាមមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅប្រទេសថៃ។

ចំណែកលោករដ្ឋមន្ត្រី Chaiwut បានយល់ស្របនឹងសំណើរបស់លោកឯកអគ្គរដ្ឋទូត Phan Chi Thanh ដោយបញ្ជាក់ថា DES នឹងពិចារណា និងដោះស្រាយសំណើខាងលើក្នុងពេលឆាប់ៗនេះ។ លោកក៏បានអះអាងគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបច្ចេកវិទ្យាព័ត៌មានវៀតណាមមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅប្រទេសថៃ រួមចំណែកជំរុញថែមទៀតកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា