Trending now

ប្រទេសចិនអបអរសាទរជាផ្លូវការចំពោះលោក Joe Biden ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

19:47 | 14/11/2020

នាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រទេសចិនបានផ្ញើសេចក្តីអបអរសាទរការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជូនចំពោះបេក្ខជននៃ គណៈបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden) និងលោកស្រី Kamala Harris ។

បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យ លោក Joe Biden (រូបថត៖ Boston Globe)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃដដែលនោះលោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាទីក្រុងប៉េកាំងតែងតែយកចិត្តទុកដាក់ចំពោះប្រតិកម្មចំពោះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកទាំងក្នុងប្រទេសនេះនិងសហគមន៍អន្តរជាតិផងដែរ។ ទង្វើរនេះបញ្ជាក់ថាប្រទេសចិនបានទទួលស្គាល់នូវជ័យជម្នះរបស់លោក Joe Biden ក្នុងការ«រត់ប្រណាំង» ដណ្តើមតំណែងជាម្ចាស់សេតវិមានលើប្រធានាធិបតីកំពុងកាន់អំណាចនាបច្ចុប្បន្ន លោក Donald Trump។

ការដែលក្រសួងការបរទេសចិនអបអរសាទរចំពោះលោក ចូបៃដិន និងលោកស្រី Kamala Harris ខណៈពេលដែលលោក Trump មិនទាន់បានព្រមទទួលបរាជ័យ ក៏ជាសកម្មភាពគួរឱ្យចាប់អារម្មណ៍នៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Nguyen Thanh Nghi៖ ការចូលរួមចំណែករបស់គណៈកម្មាធិការនឹងមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៤ ដោយជោគជ័យ។
ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ