Trending now

ទីក្រុង Da Lat បានចេញក្រមសីលធម៌

10:58 | 08/04/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ៥ មេសា គណៈកម្មាធិការប្រជាជនទីក្រុង Da Lat បានឲ្យដឹងថា ទីក្រុងនេះទើបនឹងចេញក្រមប្រតិបត្តិប្រាស្រ័យវប្បធម៌របស់ប្រជាជនទីក្រុង Da Lat និងពង្រីកតម្លៃប្រពៃណីល្អរបស់ប្រជាជន Da Lat; រួមចំណែកកសាងទីក្រុង Da Lat ទៅជា "ទីក្រុងគួរឲ្យចង់រស់នៅ" អរិយធម៌ ទំនើប សមាហរណកម្ម និងអភិវឌ្ឍន៍។

ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក ទីក្រុង Da Lat គឺជាកន្លែងគយគន់ផ្កាស្អាតកំពូលទាំង ១០ នៅលើពិភពលោក
Festival ផ្កាទីក្រុង Da Lat លើកទី៩ គ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២២ Festival ផ្កាទីក្រុង Da Lat លើកទី៩ គ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២២
ទីក្រុង Da Lat បានចេញក្រមសីលធម៌

ទីក្រុង Da Lat បានចេញក្រមសីលធម៌

យោងតាមក្រិត្យក្រមនេះ, នៅពេលទាក់ទងជាមួយអតិថិជន, គ្រឹះស្ថានអាជីវកម្ម ភោជ្ជនីយដ្ឋានទាំងអស់ត្រូវតែបង្ហាញអាកប្បកិរិយា "សុភាពរាបសា, ទន់ភ្លន់, រាក់ទាក់"; ការមិនរើសអើងរវាងអ្នកស្រុកនិងភ្ញៀវទេសចរ; មិនទាក់ទាញឱ្យបង្កបញ្ហា ប៉ះពាល់ដល់អតិថិជន ម៉ាកយីហោ និងកិត្យានុភាពរបស់ស្រុក ជាពិសេស កុំជេរប្រមាថ និងរើសអើងអតិថិជន។

គ្រឹះស្ថានអាជីវកម្មត្រូវតែផ្សព្វផ្សាយនិង​បិទប្រកាសជាសាធារណៈ និងច្បាស់លាស់អំពីតម្លៃទំនិញ និងសេវាកម្ម កុំនិយាយថ្លៃនិង​ ទាក់ទាញ ឬកុំ​ឲ្យ​អ្នក​សុំទាន​តាម​ដាន​អ្នក​ទេសចរ។ ម្យ៉ាងវិញទៀត ទីផ្សារត្រូវការស្តាប់ការផ្ដល់យោបល់ពីអតិថិជន ត្រៀមខ្លួនជួយអតិថិជន នាពេលមានបញ្ហានិងទទួលខុសត្រូវលើផលិតផល...

សម្រាប់ក្រុមគ្រួសារ និងសហគមន៍ប្រជាជន ចាំបាច់ត្រូវគោរព ណែនាំ និងជួយភ្ញៀវទេសចរ នៅពេលពួកគេមានការស្នើសុំត្រឹមត្រូវ “និយាយពាក្យល្អ ធ្វើកាយវិការស្អាត” លើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណវប្បធម៌ក្នុងស្រុក។

ឯខាង​ភ្ញៀវ​ទេសចរ ក្រមសីលធម៌​ ​ក៏​មាន​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ដូច​ជា​ការ​មិនបេះ​ផ្កា មែក​ឈើ​លើ​ផ្កា ជាន់​ឈ្លីលើផ្កា ហាមចម្អិន ឬដុតភ្លើងនៅតាមចិញ្ចើមផ្លូវ ផ្លូវថ្នល់ វាលស្មៅ ព្រៃឈើ និងកន្លែងហាមឃាត់ គោរពភាពខុសគ្នានៃវប្បធម៌ជាតិ និងមូលដ្ឋាន។ ភ្ញៀវ​ត្រូវ​ស្លៀកពាក់​គួរសម​តាម​កន្លែង​កំណត់​នីមួយៗ។ ហាមជក់បារី ចោលសំរាម ឬស្ដោះទឹកមាត់ នៅកន្លែងសាធារណៈ./.

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា