Trending now

វៀតណាមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងការទូតប្រជាជនរបស់មិត្តអាមេរិកលោក John McAucliff

09:27 | 05/04/2022 យោងតាមវិឡូសំលេងវៀតណាម

លោក John McAuliff បានផ្សាភ្ជាប់ជាមួយបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ចាប់តាំងពីបេសកកម្មសង្កេតការណ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥មក។

វត្តពិទូឃោសរង្សីថែរក្សាវប្បធម៌ខ្មែរ និងពូនជ្រំចំណងមិត្តភាពវៀតណាម-កម្ពុជា វត្តពិទូឃោសរង្សីថែរក្សាវប្បធម៌ខ្មែរ និងពូនជ្រំចំណងមិត្តភាពវៀតណាម-កម្ពុជា
ក្រុមជម្រើសជាតិ Jujitsu វៀតណាមទទួលស្នាដៃជាច្រើននៅពានរង្វាន់អាស៊ី ក្រុមជម្រើសជាតិ Jujitsu វៀតណាមទទួលស្នាដៃជាច្រើននៅពានរង្វាន់អាស៊ី
លោកឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញពិភាក្សាជាមួយលោក John McAuliff  (រូបថត៖ baoquocte.vn)
លោកឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញពិភាក្សាជាមួយលោក John McAuliff (រូបថត៖ baoquocte.vn)

កាលពីចុងសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយលោក John McAuliff ដែលជាមិត្តជិតស្និទ្ធជាយូរណាស់មកហើយរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះលោក John McAuliff សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងសកម្មភាពការទូតរវាងប្រជាជននិងប្រជាជនរបស់វៀតណាមក្នុងរយៈពេលកន្លះសតវត្សកន្លងមក រួមទាំងទទួលស្គាល់នូវមតិរបស់លោក John McAuliff លើបញ្ហាអន្តរជាតិលេចធ្លោមួយចំនួននៅវេទិកាអង្គការសហប្រជាជាតិ ក៏ដូចជាសង្ឃឹមថា លោកនឹងបន្តសម្របសម្រួលជាមួយគណៈប្រតិភូនិងអាជ្ញាធរវៀតណាម ដើម្បីពង្រឹងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក។

សូមជម្រាបថា លោក John McAuliff បានផ្សាភ្ជាប់ជាមួយបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ចាប់តាំងពីបេសកកម្មសង្កេតការណ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥មក។ លោកបានចូលរួមក្នុងចលនារបស់ប្រជាជនអាមេរិកដែលបានតវ៉ាប្រឆាំងជំទាស់សង្គ្រាមនៅប្រទេសវៀតណាម ពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានមកបំពេញទស្សនកិច្ចនៅ វៀតណាមជាច្រើនដង។ ចាប់ពីឆ្នាំ ១៩៧៥ រហូតមកដល់បច្ចុប្បន្ន លោកបានបង្កើតនិងដំណើរការមូលនិធិផ្សះផ្សានិងអភិវឌ្ឍន៍ ក្នុងគោលបំណងផ្លាស់ប្តូរការសិក្សានិងសកម្មភាពស្ម័គ្រចិត្ត ដើម្បីជំរុញការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក; សកម្មក្នុងការបញ្ចុះបញ្ចូលរដ្ឋបាលអាមេរិក ប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពវៀតណាម-ជប៉ុន ជាមួយនឹងការទូតវប្បធម៌ និងការជួបប្រាស្រ័យប្រជាជន
ដំបូន្មានស្តីពីការកសាងការទូតប្រជាជនវៀតណាមក្នុងសម័យកាលថ្មី
ខេត្ត​ Can Tho - ដំណើរឆ្ពោះទៅរកការក្លាយជា "គោលដៅអន្តរជាតិដ៏រួសរាយរាក់ទាក់ និងគួរឱ្យទុកចិត្ត"
សម្ព័ន្ធអង្គការមិត្តភាពខេត្តដុងណៃ៖ ផ្សព្វផ្សាយមិត្តភាពតាមរយៈការប្រកួតប្រជែងច្នៃប្រឌិត
PeaceTrees Vietnam៖ ចូលរួមចំណែកក្នុងការព្យាបាលរបួសនៃសង្គ្រាម និងលើកកម្ពស់អនាគតដ៏រីកចម្រើន