Trending now

សម្រស់នៃល្បាក់ទឹកធ្លាក់ ដាមព្រី

09:15 | 05/04/2022

ភ្ញៀវទេសចរជាច្រើនជ្រើសរើសល្បាក់ទឹកធ្លាក់ជាគោលដៅដំបូងបង្អស់សម្រាប់ដំណើររុករកស្វែងយល់តំបន់ខ្ពង់រាប ឡឹមវៀនភ្ញៀវទេសចរជាច្រើនជ្រើសរើសល្បាក់ទឹកធ្លាក់ជាគោលដៅដំបូងបង្អស់សម្រាប់ដំណើររុករកស្វែងយល់តំបន់ខ្ពង់រាប ឡឹមវៀន

ចំណាប់អារម្មណ៍កំពូលទាំង ៧ របស់វៀតណាម៖ ទស្សនាល្បាក់ទឹកធ្លាក់ដ៏ស្រស់ស្អាតបំព្រង ចំណាប់អារម្មណ៍កំពូលទាំង ៧ របស់វៀតណាម៖ ទស្សនាល្បាក់ទឹកធ្លាក់ដ៏ស្រស់ស្អាតបំព្រង
ទឹក​ធ្លាក់​វាល​ពួច លាក់​សម្រស់​នៅ​ជើង​ភ្នំ​បូកគោ ចាំ​គីឡូ​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ! ទឹក​ធ្លាក់​វាល​ពួច លាក់​សម្រស់​នៅ​ជើង​ភ្នំ​បូកគោ ចាំ​គីឡូ​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ!

ស្ថិតនៅចម្ងាយពីទីកណ្តាលនៃទីក្រុង បាវឡុក ប្រហែល ១៨ គីឡូម៉ែត្រ ល្បាក់ទឹកធ្លាក់ ដាមព្រី គឺជារម្មណីយដ្ឋានដ៏ល្បីឈ្មោះមួយរបស់ខេត្ត ឡឹមដុង។ ទីកន្លែងមួយនេះតែងតែត្រូវបានភ្ញៀវទេសចរជាច្រើនជ្រើសរើសជាគោលដៅដំបូងបង្អស់សម្រាប់ដំណើររុករកស្វែងយល់តំបន់ស្ពង់រាប ឡឹមវៀន។

ល្បាក់ទឹកធ្លាក់ ដាមព្រី មានជាប់ទាក់ទិនជាមួយនឹងរឿងរ៉ាវស្នេហាដ៏ស្រស់ស្អាតនៃមាណពក្រខ្សត់មួយរូបចាប់ចិត្តស្រលាញ់មាណវីដែលជាកូនស្រីរបស់គ្រួសារអ្នកមានស្តុកស្តម្ភជនជាតិ ក្ហ មួយ។ ក៏ប៉ុន្តែមាណពត្រូវខាងគ្រួសារមាណវីនោះរារាំងទៅវិញ។ ស្រាប់តែថ្ងៃមួយ មាណពត្រូវបាត់ខ្លួន មាណវីអង្គុយយំរង់ចាំជារៀងរហូតតែមិនឃើញសង្សារវិលត្រឡប់មកវិញឡើយ។

សម្រស់នៃល្បាក់ទឹកធ្លាក់ ដាមព្រី
នៅជុំវិញល្បាក់ទឹកធ្លាក់ ដាមព្រី គឺជាស្រទាប់រុក្ខជាតិពិពិធភាពនិងសម្បូរបែបមួយ ដោយមានប្រភេទផ្កាចម្រុះពណ៌ផ្លាស់វេនគ្នាបញ្ចេញផ្កាពេញមួយឆ្នាំ

ទឹកភ្នែករបស់នាងបានក្លាយទៅជាល្បាក់ទឹកធ្លាក់ដ៏ធំ។ តាំងពីពេលនោះមក បងប្អូនជនជាតិនៅទីនេះបានដាក់ឈ្មោះល្បាក់ទឹកធ្លាក់ជា ដាមព្រី ដោយមានអត្ថន័យគឺ "រង់ចាំ"។

សម្រស់នៃល្បាក់ទឹកធ្លាក់ ដាមព្រី
ភ្ញៀវទេសចរជាច្រើនជ្រើសរើសល្បាក់ទឹកធ្លាក់ជាគោលដៅដំបូងបង្អស់សម្រាប់ដំណើររុករកស្វែងយល់តំបន់ខ្ពង់រាប ឡឹមវៀន

ល្បាក់ទឹកធ្លាក់ ដាមព្រី ស្ថិតនៅកណ្តាលព្រៃធម្មជាតិនៅរក្សាបានភាពដើមដោយមានផ្ទៃដីប្រមាណជា ៣០០ ហិកតាដោយមានសត្វស្លាបគ្រប់ប្រភេទនិងដើមឈើចំណាស់ៗ ដ៏មានតម្លៃជាច្រើន។

សម្រស់នៃល្បាក់ទឹកធ្លាក់ ដាមព្រី
ល្បាក់ទឹកធ្លាក់ ដាមព្រី មានកម្ពស់ជិត៦០ ម៉ែត្រ ទទឹងជិត ៣០ ម៉ែត្រ

នាពេលបច្ចុប្បន្ននេះ ល្បាក់ទឹកធ្លាក់ ដាមព្រី ក្លាយជាទីកន្លែងមួយក្នុងចំណោមបណ្តាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចររាល់ពេលមានឱកាសឆៀងចូលទស្សនាទឹកដីកំណើតនៃបុប្ផារាប់ពាន់ប្រភេទនេះ៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៧ រុករក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ២,៦៥៥ អដ្ឋិធាតុ
លោកឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបគណៈប្រតិភូទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
សន្និសីទកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម
វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កម្ពុជា​ក្នុង​តំបន់​អាស៊ាន
កម្ពុជា-វៀតណាម សហការអនុវត្តយន្តការវិនិយោគបៃតង