យុគសម័យ - អាស៊ានបានសម្តែងការអាណិតអាសូរនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិយ៉ាងធំសម្បើមនៅប្រទេសវៀតណាម កម្ពុជា ឡាវ ហ្វីលីពីន និងថៃ។
អាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពទឹកជំនន់និងការបាក់ដីនៅអាស៊ីអាគ្នេយ៍
នៅចំពោះមុខខ្យក់ព្យុះដែលអូសបន្លាយរយៈពេលយូរបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងប្រទេសមួយចំនួនក្នុងតំបន់ នាថ្ងៃទី ២៧ ខែតុលាឆ្នាំ ២០២០ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ានបានចេញសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពទឹកជំនន់និងការបាក់ដីនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ អាស៊ានបានសម្តែងការអាណិតអាសូរនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងរបស់ប្រជាជននិងទ្រព្យសម្បត្តិក៏ដូចជាផលប៉ះពាល់អវិជ្ជមានដល់អាយុជីវិតប្រជាជនដែលបណ្តាលមកពីជំនន់ទឹកភ្លៀង និងការបាក់ដីនៅប្រទេសវៀតណាម កម្ពុជា ឡាវហ្វីលីពីន និងថៃ។
ម្យ៉ាងវិញទៀត អាស៊ានបានបញ្ជាក់ពីចំណងសាមគ្គីភាពរបស់ខ្លួនជាមួយរដ្ឋាភិបាលនិងប្រជាជននៃប្រទេសនានាដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនេះហើយត្រៀមខ្លួនផ្តល់ជំនួយចាំបាច់ក្នុងគ្រាដ៏លំបាកនេះផងដែរ៕
(ប្រភពព័ត៌មាន: vov)
មតិពីមិត្តអ្នកអាន