Trending now

Hai Duong - Hai Phong - Quang Ninh៖ "ចែករំលែក-ឯកភាព-អភិវឌ្ឍន៍រួមគ្នា"

09:08 | 15/03/2022

នាថ្ងៃទី ១៣ មីនា នៅខេត្ត Hai Duong បានប្រព្រឹត្តទៅសន្និសីទសហប្រតិបត្តិការរវាងតំបន់ចំនួន ៣ គឺ Hai Duong, Hai Phong និង Quang Ninh ដំណាក់កាល ២០២២-២០២៥។

ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចដើម្បីបើកទ្វារវិស័យទេសចរណ៍ចាប់ពីពាក់កណ្តាលខែមីនា ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចដើម្បីបើកទ្វារវិស័យទេសចរណ៍ចាប់ពីពាក់កណ្តាលខែមីនា
កសាងសំណុំរឿងដាក់ជូនអង្គការ UNESCO ដើម្បីលើកតំកើងគ្រូឱសថបុរាណ Hai Thuong Lan Ong Le Huu Trac កសាងសំណុំរឿងដាក់ជូនអង្គការ UNESCO ដើម្បីលើកតំកើងគ្រូឱសថបុរាណ Hai Thuong Lan Ong Le Huu Trac
ថ្នាក់ដឹកនាំខេត្ត ក្រុង ចំនួន ៣ គឺ  Hai Duong, Hai Phong និង Quang Ninh បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ (រូបថត៖ VOV)
ថ្នាក់ដឹកនាំខេត្ត ក្រុង ចំនួន ៣ គឺ Hai Duong, Hai Phong និង Quang Ninh បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ (រូបថត៖ VOV)

ក្នុងនាមជាតំបន់ជិតខាងក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងជើង នាពេលខាងមុខ ខេត្ត ក្រុងទាំងបីគឺ Hai Duong, Hai Phong និង Quang Ninh នឹងឯកភាពគ្នាលើគោលការណ៍ “ចែករំលែក - ឯកភាព - អភិវឌ្ឍន៍រួមគ្នា” ហើយបន្តការអះអាងឋានៈរបស់ខ្លួន ជាកម្លាំងចលករសម្រាប់កំណើននៃតំបន់។

ទន្ទឹមនឹងនោះ ផ្លូវទេសចរណ៍តាមបណ្ដោយផ្លូវហាយវេ ហាណូយ - Hai Phong និងតាមលំហរវប្បធម៍រួម ត្រូវបានបង្កើតទៅជាខ្សែសង្វាក់ផលិតផលទេសចរណ៍ដែលតភ្ជាប់កិច្ចសហប្រតិបត្តិការ ផ្សព្វផ្សាយ និងផ្សាភ្ជាប់សមាគមធុរកិច្ច ... ហើយ Hai Duong, Quang Ninh និង Bac Giang បានឯកភាពសហការពន្លឿនការបង្ហើយសំណុំឯកសារវិទ្យាសាស្ត្រ ប្រជុំបេតិកភ័ណ្ឌ Yen Tu - Con Son, Kiep Bac; Quang Ninh និង Hai Phong បានសម្របសម្រួលដើម្បីលើកបេតិកភណ្ឌឆ្នេរសមុទ្រ Ha Long - Cat Ba ដាក់ជូនអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោក។

លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានអះអាងថា៖ “ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ តំបន់ទាំងបីគឺ Hai Phong, Hai Duong និង Quang Ninh តែងតែផ្តល់អាទិភាពដល់ការបន្តតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ដោយធានាបាននូវការតភ្ជាប់រួម ជំរុញ លើកកម្ពស់ទំនាក់ទំនងក្នុងតំបន់។ ទីពីរគឺត្រូវបន្តផ្តោតការយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវលើការផ្សារភ្ជាប់គ្នាដើម្បីអភិវឌ្ឍវប្បធម៌ន៍ - សង្គមនិងមនុស្ស សមស្របនឹងតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រដែលមានស្រាប់របស់តំបន់ទាំងបី។ ទី៣ គឺមានតំណភ្ជាប់សម្រាប់ភ្ជាប់ចំណេះដឹង មានការចែករំលែក ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលឱ្យកាន់តែខ្លាំងក្លាថែមទៀត"៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម