Trending now

វៀតណាមផ្តល់អាទិភាពខ្ពស់ដល់កិច្ចគាំពារពលរដ្ឋនៅអ៊ុយក្រែន

10:33 | 10/03/2022 យោងតាមវិឡូសំលេងវៀតណាម

វៀតណាមកំពុងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការធានាសន្តិសុខ និងសុវត្ថិភាពអំពីអាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់ដ៏ត្រឹមត្រូវជូនពលរដ្ឋ និង នីតិបុគ្គលវៀតណាមនៅអ៊ុយក្រែន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ កិច្ចការនេះកំពុងត្រូវបានអនុវត្តន៍ជាបន្ទាន់យ៉ាងប្ដូរផ្ដាច់ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានការរៀបចំជើងហោះហើរជម្លៀសប្រជាពលរដ្ឋឲ្យវិលត្រឡប់មកប្រទេសវិញផងដែរ។

ចាប់តាំងពីថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២២ ស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែនបានវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញទឹកដីអ៊ុយក្រែន ដែលបង្កការគំរាមកំហែងផ្ទាល់ដល់សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងសហគ្រាស ក្នុងនោះមានពលរដ្ឋវៀតណាមប្រមាណ ៧ ពាន់នាក់ ដែលកំពុងស្នាក់នៅអ៊ុយក្រែន។ នៅចំពោះស្ថានការណ៍នេះ បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានផ្ដល់អាទិភាពចម្បងក្នុងការធានាសន្តិសុខ និងសុវត្ថិភាពខ្ពស់បំផុតចំពោះអាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវជូនពលរដ្ឋ និងនីតិបុគ្គលវៀតណាមនៅអ៊ុយក្រែន និងកន្លែងពាក់ព័ន្ធនានា។

វៀតណាមផ្តល់អាទិភាពខ្ពស់ដល់កិច្ចគាំពារពលរដ្ឋនៅអ៊ុយក្រែន
វៀតណាមផ្តល់អាទិភាពខ្ពស់ដល់កិច្ចគាំពារពលរដ្ឋនៅអ៊ុយក្រែន

ការចូលជាបន្ទាន់ និងខ្លាំងក្លា

បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីត្រូវបានដាក់ពង្រាយនៅអ៊ុយក្រែននោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាឱ្យបង្កើតក្រុមការងារពិសេសមួយ ទទួលបន្ទុកដោះស្រាយបញ្ហាពាក់ព័ន្ធនានានៃស្ថានការណ៍នៅអ៊ុយក្រែន ព្រមទាំងដឹកនាំក្រសួង ស្ថាប័នផ្ទាល់ធ្វើការជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ជម្លៀសទៅកាន់ប្រទេសជិតខាង ហើយមានផែនការនាំប្រជាពលរដ្ឋដែលមានតម្រូវការឲ្យវិលត្រឡប់មកវៀតណាមវិញ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានឲ្យដឹងថា៖ “ក្រសួងការបរទេសបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន ពាក់ ព័ន្ធនានា ព្រមទាំងដឹកនាំបណ្ដាស្ថាប័នតំណាងវៀតណាមប្រចាំនៅអ៊ុយក្រែន និង ប្រទេសជិតខាងដូចជា ប៉ូឡូញ រូម៉ានី ហុងគ្រី និងស្លូវ៉ាគី ក៏ដូចជាសម្របសម្រួល ជាមួយសមាគមន៍នានា ដើម្បីធ្វើការជម្លៀសប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនភ្លាមមួយរំពេច។ ចាប់តាំងពីពេលផ្ទុះជម្លោះមក បណ្ដាស្ថានទូតវៀតណាមប្រចាំនៅបរទេសបានរៀបចំផែនការ រួមជាមួយសមាគមន៍នានា ហើយបានចុះទៅដល់ព្រំដែន ដើម្បីជួយសម្រួលប្រជាពលរដ្ឋ ដោយខិតខំប្រឹងប្រែងមិនទុកឲ្យនរណាម្នាក់រងការអត់ឃ្លាន ត្រជាក់ និងខ្វះចំណីអាហារឡើយ”។

គិតត្រឹមបច្ចុប្បន្ននេះ ពលរដ្ឋវៀតណាមប្រមាណ ២ ពាន់នាក់ត្រូវបានជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នានៅអ៊ុយក្រែន ហើយត្រូវបានបញ្ជូនទៅកាន់ប្រទេសជិតខាង ។ កាលពីថ្ងៃទី ៨ មិនា ជើងហោះហើរដើមដំបូង ដឹកពលរដ្ឋចំនួន ២៨៧ នាក់ ក្នុងនោះមានកុមារចំនួន ៧១ នាក់ចេញពីទីក្រុង Bucharest (រ៉ូម៉ានី) វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu សួរសុខទុក្ខប្រជាពលរដ្ឋវៀតណាម (រូបថត៖ VNA)
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu សួរសុខទុក្ខប្រជាពលរដ្ឋវៀតណាម (រូបថត៖ VNA)

ពង្រីកប្រពៃណីជួយយកអាសារគ្នាទៅវិញទៅមក

នាថ្ងៃទី ១០ ខែមិនាខាងមុខ ជើងហោះហើរផ្សេងមួយទៀត នឹងចេញដំណើរពីទីក្រុង Warsaw (ប៉ូឡូញ) ដឹកជញ្ជូនពលរដ្ឋវៀតណាមចំនួន ២៧០ នាក់ វិលត្រឡប់មកវៀតណាមវិញ។ កិច្ចគាំពារពលរដ្ឋកំពុងត្រូវបានអនុវត្តន៍ ដើម្បីបន្តដឹកប្រជាពលរដ្ឋវៀតណាមរាប់រយនាក់វិលត្រឡប់មកប្រទេសវិញតាមបណ្ដាជើងហោះហើរនាពេលខាងមុខ។ នាបច្ចុប្បន្ននេះ ប៉ូឡូញគឺជាប្រទេសទទួលជនភៀសខ្លួនវៀតណាមយ៉ាងច្រើនកុះករពីអ៊ុយក្រែន។ តាំងពីគ្រាដំបូងមក ស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញបានម្ចាស់ការបង្កើតក្រុមការងារជំនាញទទួលបន្ទុកកិច្ចគាំពារ

ពលរដ្ឋ ព្រមទាំងធានាដំណើរការនៃខ្សែទូរស័ព្ទបន្ទាន់ ២៤/២៤ ម៉ោង។ លោក Nguyen Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ូឡូញបានអះអាងថា៖ “ស្ថានទូតវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយសមាគមន៍ជនវៀតណាម ដើម្បីបង្កើតក្រុមការងារជួយឧបត្ថម្ភបងប្អូនជនរួមជាតិធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិរបស់ប្រទេសសាមី ព្រមទាំងបង្កើតក្រុមការងារជួយឧបត្ថម្ភការស្នាក់នៅ និងហូបចុកជូនបងប្អូនជនរួមជាតិ ក៏ដូចជាបង្កើតក្រុមការងារទទួលបន្ទុកសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយសមាគមន៍ជនវៀតណាម និងស្ថាប័នមានសមត្ថកិច្ចវៀតណាមប្រចាំនៅអ៊ុយក្រែន ដើម្បីជួយឧបត្ថម្ភតាមតម្រូវការរបស់បងប្អូនជនរួមជាតិផងដែរ”។

នាបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានត្រៀមរៀបចំជើងហោះហើរនៅតាមតំបន់ចំនួន ៦ នៅអឺរ៉ុប ដើម្បីដឹកពលរដ្ឋវៀតណាមវិលត្រឡប់មកវៀតណាមវិញពីអ៊ុយក្រែន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីគោលដៅខ្ពស់បំផុតគឺធានាការដឹកពលរដ្ឋវៀតណាមឲ្យវិលត្រឡប់មកប្រទេសវិញតាមផែនការ និងប្រកបដោយសុខសុវត្ថិភាព។ លោកអនុរដ្ឋមន្ត្រីរដ្ឋមន្ត្រី Pham Quang Hieu បានអះអាងបន្តទៀតថា៖ “យើងខ្ញុំបានសង្កេតឃើញថា នាប៉ុន្មានថ្ងៃខាងមុខ ស្ថានការណ៍ប្រយុទ្ធគ្នានៅតែប្រព្រឹត្តិទៅ។ ដូច្នេះហើយ យើងខ្ញុំនឹងបន្តទទួលពលរដ្ឋនៅតាមបណ្ដាប្រទេស ហើយចាត់វិធានការ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់បងប្អូនជនរួមជាតិឲ្យទាន់ពេលវេលា។ នារយៈពេលខាងមុខ ដោយពឹងផ្អែកលើបំណងប្រាថ្នារបស់បងប្អូនជនរួមជាតិ វៀតណាមនឹងរៀបចំជើងហោះហើរបន្ថែមទៀត ដើម្បីជម្លៀលប្រជាពលរដ្ឋផងដែរ”។

អាចនិយាយបានថា ក្នុងគ្រាមានទុក្ខលំបាក ប្រពៃណីមហាសាមគ្គីប្រជាជាតិទាំងមូល ស្មារតីខ្លួនទីពឹងខ្លួន ជួយគ្នាទៅវិញទៅមក“ស្លឹកល្អការពារស្លឹករហែក”លក្ខណៈមនុស្សសាស្ត្រកាន់តែត្រូវបានពង្រីកយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ ការធានាសន្តិសុខ និងសុវត្ថិភាពអំពីអាយុជីវិត ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់ពលរដ្ឋវៀតណាមនៅអ៊ុយក្រែន គឺជាស្មារតីមនុស្សធម៌ និងការទទួលខុសត្រូវព្រមទាំងជាប្រការចាំបាច់បន្ទាន់នាពេលបច្ចុប្បន្នផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក