Trending now

លោក Joe Biden ឈ្នះការបោះឆ្នោតតំណាងបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Virginia, នេះបើតាមការស្ទាបស្ទង់របស់ CNBC

16:04 | 05/03/2020

យោងតាមការព្យាករណ៍របស់ទូរទស្សន៍ NBC News បានឲ្យដឹងថា អតីតអនុប្រធាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាបឋម តំណាងឲ្យគណបក្សប្រជាធិបតេយ្យ នៅរដ្ឋវើជីនៀ (Virginia)។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

លោក Joe Biden។

រដ្ឋ Virginia មានប្រតិភូចំនួន ៩៩នាក់ ដែលត្រូវប្រកួតដណ្តើមគ្នានៅថ្ងៃអង្គារ សប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ យោងតាមការព្យាករណ៍របស់ទូរទស្សន៍ NBC News បានឲ្យឃើញថា លោក Joe Biden ទំនងជានឹងអាចឈ្នះចំនួនប្រតិភូយ៉ាងហោចណាស់ចំនួន ៥១រូបក្នុងចំណោមពួកគេ (៩៩រូប)។ តួលេខនេះនឹងត្រូវកែសម្រួលជាបន្តបន្ទាប់ទៀត តាមរយៈផ្សាយផ្ទាល់របស់ស្ថានីយទូរទស្សន៍ CNBC នាយប់ថ្ងៃអង្គារ (ពេលវេលានៅអាមេរិក)។

គួរជម្រាបថា នៅថ្ងៃអង្គារសប្តាហ៍នេះ គឺជាថ្ងៃបោះឆ្នោតជាបឋមរបស់ គណបក្សប្រជាធិបតេយ្យ ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតីតំណាងបក្សរបស់ខ្លួន ដែលនឹងត្រូវតទល់នឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា ខាងមុខ។ ក្នុងថ្ងៃនេះដែរមានរដ្ឋចំនួន ១៤ បានធ្វើការបោះឆ្នោតនេះព្រមៗគ្នា ដែលគេហៅ Super Tuesday ។ ការប្រកួតប្រជែងនៅថ្ងៃ Super Tuesday នេះ គឺជាការប្រកួតដណ្តើមចំនួនប្រតិភូប្រចាំរដ្ឋនីមួយៗ ដើម្បីទាញយកឲ្យបានគ្រប់ចំនួនប្រតិភូ ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងបក្សបាន។

គួរបញ្ជាក់ថា បេក្ខជនដែលលេចធ្លោជាងគេរបស់គណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden ដែលជាអតីតអនុប្រធាធិបតីអាមេរិក ហើយបន្ទាប់មកគឺលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ វើម៉ុនត៍ (Vermont) បន្ទាប់មកទៀតគឺលោក ម៉ៃឃើល ប្លូមប៊ឺក (Michael Bloomberg) ដែលជាមហាសេដ្ឋី និងជាអតីតអភិបាលក្រុង ញូយ៉ក ក៏មានឈ្មោះជាលើកដំបូងនៅក្នុងការបោះឆ្នោត Super Tuesday នៅថ្ងៃអង្គារនេះដែរ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Nguyen Thanh Nghi៖ ការចូលរួមចំណែករបស់គណៈកម្មាធិការនឹងមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់សមាជជាតិលើកទី១៤ ដោយជោគជ័យ។
ការទូតរវាងប្រជាជន និងប្រជាជន៖ការផ្លាស់ប្តូរដើម្បីឈានទៅដល់គោលដៅបន្ថែមទៀត
សូមអញ្ជើញជីដូនជីតាមកទទួលទានអាហារឆ្នាំថ្មី
ពីមិត្តភាពទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង៖ ចំណុចសំខាន់ៗនៃការទូតរវាងប្រជាជន និងប្រជាជនក្នុងឆ្នាំ ២០២៥
នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ