Trending now

អាណិកជនវៀតណាមនៅប្រទេសបារាំងរៀបចំពិធីបួងសួងសុំសេចក្តីសុខ នាដើមរដូវផ្ការីក នៅវត្ត Truc Lam Thien Vien

09:56 | 16/02/2022

យុគសម័យ - ក្នុងឱកាសថ្ងៃទី ១៥ រោច ខែមគិសិរ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ វត្ត Truc Lam នៅទីក្រុង Villebon-sur-Yvette ក្បែរទីក្រុងប៉ារីស ប្រទេសបារាំង បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខជូនប្រជាជនវៀតណាមនៅទីក្រុងប៉ារីស និងតំបន់ជុំវិញ។

អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស អាណិកជនវៀតណាមនៅបារាំងចូលរួមពិធីបុណ្យVu Lanនៅវត្ត Truc Lam Thien Vien ទីក្រុងប៉ារីស
វត្ត Linh Quang (ខេត្ត Dien Bien) - ជ្រុងវប្បធម៌និងសាសនារបស់ប្រជាជននៅតំបន់ព្រំដែន វត្ត Linh Quang (ខេត្ត Dien Bien) - ជ្រុងវប្បធម៌និងសាសនារបស់ប្រជាជននៅតំបន់ព្រំដែន
អាណិកជនវៀតណាមនៅប្រទេសបារាំងរៀបចំពិធីបួងសួងសុំសេចក្តីសុខ នាដើមរដូវផ្ការីក នៅវត្ត Truc Lam Thien Vien

ពិធីបួងសួងសុំសេចក្តីសុខ នៅដើមនិទាឃរដូវនៅវត្ត Truc Lam Thien Vien ក្នុងប្រទេសបារាំង។ (រូបថត៖ Nguyen Tuyen/VNA)

អាណិកជនវៀតណាមនៅឯបរទេសមួយចំនួនធំមានវត្តមាននៅបរិវេណវត្តទាំងព្រឹកព្រលឹម ដើម្បីចូលរួមពិធីបួងសួងសុំសេចក្តីសុខ ក្រោមអធិបតីភាពព្រះតេជគុណ Thich Tam Huy ។ ប្រជាជន​ទាំងឡាយ​ដែល​ចូល​រួមក្នុង​ពិធី​នេះ​បាន​សុំ​សេចក្តី​សុខ​និង​សុខភាពល្អជូនកគ្រប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។

បន្ទាប់ពីពិធីនោះ ពុទ្ធបរិស័ទនិងអ្នកចូលរួមបានទទួលទានអាហារបួសដែលរៀបចំដោយវត្ត និងរីករាយជាមួយបរិយាកាសវៀតណាមដ៏បរិសុទ្ធនៃវត្តនេះ។

ជារៀងរាល់ឆ្នាំនៅថ្ងៃបុណ្យចូលឆ្នាំថ្មី និងថ្ងៃទី ១៥ រោច ខែ​មគិសិរ បងប្អូន​អាណិកជនវៀតណាមនៅឯបរទេសតែងតែទៅវត្ត Truc Lam Thien Vien ដើម្បីរៀបចំ​ពិធី​បួងសួងព្រះព្រុទ្ធ ដើម្បីសុំសេចក្តីសុខ ចម្រុងចម្រើនដល់ប្រទេសជាតិ ជោគជ័យ និងលាភសំណាងសម្រាប់ខ្លួនឯង ក៏ដូចជាបង្ហាញពីការដឹងគុណដោយស្មោះ គោរពដូនតា ហើយប្រពៃណី​នេះ​បាន​ក្លាយ​ជា​សោភ័ណភាព​ខាង​វិញ្ញាណ​របស់អាណិក​ជន​វៀតណាម៕

ពិធីបួងសួងសុំសេចក្តីសុខ នៅដើមនិទាឃរដូវនៅវត្ត Truc Lam Thien Vien ក្នុងប្រទេសបារាំង។ (រូបថត៖ Nguyen Tuyen/VNA)

vietnamplus

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Can Tho៖ សម្ពោធមណ្ឌលកម្សាន្តកុមារនៅសាលាមត្តេយ្យ Vinh Vien ១
គាំទ្រជនងាយរងគ្រោះនៅមជ្ឈមណ្ឌលគាំពារសង្គម Ha Nam ក្នុងតម្លៃជាង ៦០០ លានដុង
ការបង្កើតជីវភាពប្រកបដោយស្ថិរភាពសម្រាប់ជនពិការ
ទីតាំងទេសចរណ៍ចំនួន ៤ នៅភាគខាងជើងដែលមានទេសភាពស្អាត និងមិនសូវអ៊ូអរក្នុងឱកាសឈប់សម្រាកថ្ងៃទី ៣០ មេសា - ១ ឧសភា
ទីតាំងទេសចរណ៍ចំនួន ៣ នៅក្បែរ Ha Noi សម្រាប់ឱកាសថ្ងៃទី ៣០ មេសា - ១ ឧសភា៖ ទេសភាពស្អាត មិនបារម្ភរឿងកកស្ទះមនុស្ស