Trending now

រដ្ឋមន្ត្រីពាណិជ្ជកម្មរុស្ស៊ីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sputnik V របស់រុស្ស៊ី

16:15 | 03/09/2020

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរុស្ស៊ី លោក Denis Manturov បាននិយាយថា លោកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sputnik V របស់រុស្ស៊ី ហើយមានអាការៈសីតុណ្ហភាពឡើងខ្ពស់បន្តិចនៅក្នុងថ្ងៃដំបូង។

រដ្ឋមន្ត្រីពាណិជ្ជកម្មរុស្ស៊ីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sputnik V របស់រុស្ស៊ី។

លោករដ្ឋមន្រ្តីរូបនេះបានទាក់ទងទៅវិទ្យាស្ថានស្រាវជ្រាវ ដែលបង្កើតវ៉ាក់សាំងនេះជាប្រចាំថ្ងៃ ដើម្បីរាយការណ៍អំពីអារម្មណ៍របស់លោក។

លោក Manturov បាននិយាយនៅក្នុងកម្មវិធីចាក់ផ្សាយរបស់ស្ថានីយទូរទស្សន៍ NTV ថា «នៅថ្ងៃដំបូង សីតុណ្ហភាពបានឡើងខ្ពស់បន្តិច។ នៅថ្ងៃទី២ ដោយសាររាងកាយប្រើគ្លុយកូសច្រើនខ្ញុំមានអារម្មណ៍ឈឺបន្តិចបន្តួចនៅផ្នែកក្បាលខាងក្រោយ។ នៅថ្ងៃទី៣ ខ្ញុំមិនមានអារម្មណ៍ទាំងអស់នោះទៀតទេ។ ការចាក់វ៉ាក់សាំងនេះមានរយៈពេលជាងពីរសប្តាហ៍មកហើយ ហើយខ្ញុំអាចរាយការណ៍បានថា មិនមានការខុសប្លែកណាមួយចំពោះរាងកាយរបស់ខ្ញុំទេ»។

កាលពីថ្ងៃទី១១ ខែសីហា រដ្ឋាភិបាលរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងដំបូងបង្អស់នៅលើពិភពលោកជាផ្លូវការដែលមានឈ្មោះថា Sputnik V ។ បើទោះបីជាវ៉ាក់សាំងនេះកំពុងដំណើរការជាមួយនឹងដំណាក់កាលទី ៣ នៃការសាកល្បងក៏ដោយ ក៏មន្ត្រីសុខាភិបាលរុស្ស៊ីបានអះអាងថា វាមានសមត្ថភាពផលិតភាពស៊ាំដែលមានស្ថិរភាពប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង