Trending now

ទីផ្សារវៀតណាមនាំ​មក​​នូវ​ឱកាសកំណើន​ដ៏មានសក្តានុពល សម្រាប់វិនិយោគិន​

10:09 | 11/02/2022 យោងតាមវិឡូសំលេងវៀតណាម

បណ្តាទីផ្សារដែលទើបលេចចេញដូចជាវៀតណាម អាចនាំមកនូវឱកាសកំណើនដ៏មានសក្តានុពលសម្រាប់វិនិយោគិន ហើយការវិនិយោគចូលទីផ្សារដែលទើបលេចចេញអាចនាំមកនូវលក្ខណៈពិសេស ដោយសារប្រសិទ្ធភាពនៃការវិនិយោគមានភាពខុសគ្នានៅតាមប្រទេសនិមួយៗ អាស្រ័យលើកម្រិតនៃស្ថិរភាពសេដ្ឋកិច្ច។

អាមេរិក​បាន​ផ្តល់​ជូនវៀតណាម​នូវ​ម៉ាស៊ីនកំណត់ប្រភេទ​ហ្សែន ​ដើម្បី​រក​ឃើញ​ប្រភេទ​ថ្មី​នៃ​ជំងឺ​កូវីដ-១៩ អាមេរិក​បាន​ផ្តល់​ជូនវៀតណាម​នូវ​ម៉ាស៊ីនកំណត់ប្រភេទ​ហ្សែន ​ដើម្បី​រក​ឃើញ​ប្រភេទ​ថ្មី​នៃ​ជំងឺ​កូវីដ-១៩
អូស្ត្រាលី​បន្ត​ជួយ​គាំទ្រវៀតណាម​នូវ​វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន ៣,៧ លាន​ដូស អូស្ត្រាលី​បន្ត​ជួយ​គាំទ្រវៀតណាម​នូវ​វ៉ាក់សាំង​បង្ការកូវីដ-១៩ ចំនួន ៣,៧ លាន​ដូស
រូបភាព៖TTXVN
រូបភាព៖TTXVN

នេះគឺជាការវាយតម្លៃដែលបាននាំចេញនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័រ ETF Trends របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ យោងតាមអត្ថបទ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩កំពុងជះឥទ្ធិពល ដល់ទីផ្សារទើបលេចចេញជាច្រើនក្នុងឆ្នាំ២០២០នេះ វៀតណាមគឺជាឧទាហរណ៍ដ៏សំខាន់មួយ ដោយមានការឆ្លើយតបយ៉ាងរហ័សនិងច្បាស់លាស់របស់រដ្ឋាភិបាល។

ក្នុងពេលជាមួយគ្នានោះ របាយការណ៍ថ្មីបំផុតរបស់ស្ថាប័នវាយតម្លៃចំណាត់ថ្នាក់ទំនុកចិត្ត Fitch Ratings បានបញ្ជាក់ថា ដំណើរការស្តារឡើងវិញរបស់វៀតណាមនឹងត្រូវបានជំរុញបន្ថែមទៀតនៅឆ្នាំ ២០២២ នៅពេលដែលតម្រូវការក្នុងស្រុកមានកំណើនឡើងវិញ ហើយសកម្មភាពនាំចេញនៅតែមានសន្ទុះកើនឡើងដូចសព្វថ្ងៃនេះ។ Fitch Ratings បានចាត់ទុកថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនឡើងរហូតដល់ ៧,៩% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ នៅពេលដែលខឿនសេដ្ឋកិច្ចបានស្តារឡើងវិញ។ យោងតាមការវាយតម្លៃរបស់ Fitch Ratings ផលប៉ះពាល់សេដ្ឋកិច្ចរបស់វៀតណាមទាក់ទងនឹងជំងឺរាតត្បាតហាក់ដូចជាមិនធ្ងន់ធ្ងរពេកទេ ដោយសារតែវិធានការជំរុញការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ