Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការលើកកម្ពស់តួនាទីរបស់អាស៊ានក្នុងបញ្ហានៅ​មីយ៉ាន់ម៉ា

22:37 | 03/02/2022

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី ២ ខែកុម្ភៈ បានអំពាវនាវឱ្យ "បញ្ឈប់ជាបន្ទាន់នូវរាល់អំពើហិង្សា" នៅមីយ៉ាន់ម៉ា។

កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមនៃមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមនៃមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្ដាប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្ដាប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សម្ភារៈបរិក្ខារពេទ្យ និងសម្ភារៈផ្គត់ផ្គង់ដល់មីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ (រូបថត៖ THX/TTXVN)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សម្ភារៈបរិក្ខារពេទ្យ និងសម្ភារៈផ្គត់ផ្គង់ដល់មីយ៉ាន់ម៉ា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ (រូបថត៖ THX/TTXVN)

សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់បេសកជនពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ "ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ អនុវត្តតួនាទីជាអ្នកសម្រុះសម្រួល សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ដំណើរការសន្ទនា ក៏ដូចជាការផ្តល់ជំនួយមនុស្សធម៌ផងដែរ"។

នៅក្នុងសេចក្តីប្រកាសនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ "បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍ដែលអំពើហិង្សាបន្តប្រព្រឹត្តិទៅនៅមីយ៉ានម៉ា ហើយបានសម្តែងការព្រួយបារម្ភចំពោះការដែលពលរដ្ឋជាច្រើន ត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ទៅរកកន្លែងភៀសខ្លួនក្នុងប្រទេស"។ លើសពីនេះទៅទៀត សេចក្តីប្រកាសក៏បានសង្កត់ធ្ងន់លើភាពចាំបាច់នៃជំនួយមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវការជំនួយ ក៏ដូចជាការការពារសុវត្ថិភាព និងសន្តិសុខគ្រប់គ្រាន់សម្រាប់ក្រុមជំនួយផ្នែកវេជ្ជសាស្ត្រ និងមនុស្សធម៌ផងដែរ។

នាថ្ងៃដដែលនោះ ប្រធានអាស៊ានក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានអំពាវនាវដល់ភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ជំរុញលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធី សម្រាប់វិបត្តិនយោបាយបច្ចុប្បន្ន នៅក្នុងប្រទេសនេះ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤