Trending now

កម្លាំងកងទ័ពវៀតណាមចូលរួមជួយសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

23:17 | 30/03/2025 សីហា

នារសៀលថ្ងៃទី៣០ ខែមីនា ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំប្រគល់ភារកិច្ចដល់កម្លាំងនៃកងទ័ពប្រជាជនវៀតណាម ដែលចូលរួមជំនះពុះពារផលវិបាកដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជាអធិបតីនៃកិច្ចប្រជុំ។

សារលិខិតជូនពរសុខទុក្ខចំពោះគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា បង្កើនការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនវៀតណាម និងមីយ៉ាន់ម៉ា តាមរយៈសកម្មភាពវប្បធម៌ និងសិល្បៈ
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងនៅក្នុងកិច្ចប្រជុំ
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងនៅក្នុងកិច្ចប្រជុំ

អនុវត្តបាវចនាគោលនយោបាយការបរទេសរបស់បក្ស វៀតណាមតែងតែត្រៀមខ្លួនជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ បន្ទាប់ពីទទួលបានព័ត៌មានអំពីការរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានធ្វើសេនាធិការដល់គណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន និងនាយករដ្ឋមន្ត្រី ចាត់តាំងកម្លាំងនៃកងទ័ពប្រជាជនវៀតណាមទៅជួយសង្គ្រោះ ក្រោយគ្រេាះរញ្ជួយដីនៅក្នុងប្រទេសមិត្ត។ នាថ្ងៃទី ២៩ មិនា ក្រសួងការពារប្រទេសបានដឹកនាំនាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម) ធ្វើជាអធិបតី និងសម្របសម្រួលជាមួយនាយកដ្ឋានកិច្ចការបរទេស អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស កងវិស្វកម្ម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងអង្គភាពមុខងារ រៀបចំផែនការ និងរៀបចំបង្កើតកម្លាំងចូលរួមក្នុងការជួយមនុស្សធម៌ និងជួយសង្គ្រោះរបស់កងទ័ពប្រជាជនវៀតណាមនៅមីយ៉ាន់ម៉ា រួមមានយោធិនចំនួន ៨០ នាក់។

កម្លាំងកងទ័ពវៀតណាមចូលរួមជួយសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
កម្លាំងកងទ័ពវៀតណាមចូលរួមជួយសង្គ្រោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានចាត់ទុកថា ការចាត់តាំងកងកម្លាំងចូលរួមក្នុងការជួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយនៅប្រទេសមិត្ត បង្ហាញពីគោលនយោបាយការបរទេសអាទិភាព និងការទទួលខុសត្រូវខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះសហគមន៍អន្តរជាតិ; ទន្ទឹមនឹងនោះ បង្ហាញ និងអះអាងនូវកិត្យានុភាព ស្មារតីទទួលខុសត្រូវ និងសមត្ថភាពរបស់កងទ័ពប្រជាជនវៀតណាមក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

ស្វែងរក «បេសកជនភាសាវៀតណាម» នៅបរទេសឆ្នាំ ២០២៥ ស្វែងរក «បេសកជនភាសាវៀតណាម» នៅបរទេសឆ្នាំ ២០២៥

នាថ្ងៃទី ២៩ មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេសនៃ ក្រសួងការបរទេស បានប្រារព្ធពិធីបំផុសទិវាលើកតម្កើងភាសាវៀតណាម និងការប្រឡងស្វែងរកបេសកជនភាសាវៀតណាមនៅឯបរទេសឆ្នាំ ២០២៥។

យុវជនតភ្ជាប់អនាគតវៀតណាម-កម្ពុជា យុវជនតភ្ជាប់អនាគតវៀតណាម-កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា នៅរាជធានីភ្នំពេញ សមាគមអតីតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសវៀតណាម (CAVA) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥។

សីហា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)