យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្ដាប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២ (CLMV EMM ១២) បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ (AEM ៥២) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២០ នៅទីក្រុងហាណូយ។
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្ដាប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី ១២ លើកនេះ បណ្តាប្រទេសផ្តោតលើការផ្លាស់ប្តូរបញ្ហាសំខាន់ៗមួយចំនួនរួមមាន៖ ពិនិត្យនិងវាយតម្លៃស្ថានភាពនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច CLMV សម្រាប់រយៈពេលឆ្នាំ ២០១៩-២០២០; ការអនុម័តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច CLMV សម្រាប់រយៈពេលឆ្នាំ ២០២១-២០២២, ផែនការឆ្លើយតបនិងការស្តារឡើងវិញក្រោយពីជំងឺរាតត្បាតសកល Covid-19។ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh បានស្នើឱ្យបណ្តាប្រទេស CLMV បង្កើនការសម្របសម្រួលលើគោលនយោបាយនិងវិធានការណ៍នានាដើម្បីជំនះការលំបាកដែលបង្កឡើងដោយការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ លោករដ្ឋមន្រ្តី Tran Tuan Anh បានស្នើឱ្យប្រទេស CLMV មានភាពសកម្មក្នុងការខិតជិតនិងស្នើសុំឱ្យដៃគូអភិវឌ្ឍន៍ដើម្បីគាំទ្រធនធានសម្រាប់ការអនុវត្តគម្រោង/ផែនការសហប្រតិបត្តិការរបស់ CLMV ក្នុងដំណាក់កាលថ្មី។ បណ្តាប្រទេសចាប់អារម្មណ៍ក្នុងការអនុវត្តវិធានការណ៍នានាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម សាមញ្ញបនីយកម្មនីតិវិធីសម្រាប់សកម្មភាពនាំចូលនិងនាំចេញនៅតំបន់ច្រកព្រំដែន ហើយបង្កើនការតភ្ជាប់ ការដឹកជញ្ជូន និង logistics។
រដ្ឋមន្រ្តីទាំងអស់បានឯកភាពអនុម័តលើផែនការសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច CLMV សម្រាប់រយៈពេលឆ្នាំ ២០១៩-២០២០ ដោយមាន ៥ វិស័យសំខាន់ៗគឺ៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ; ការអនុវត្តការប្តេជ្ញាចិត្តក្នុងតំបន់; ផែនការស្តារឡើងវិញក្រោយជំងឺរាតត្បាត; ក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV; ការអភិវឌ្ឍធនធានមនុស្ស។ រដ្ឋមន្រ្តីទាំងអស់បានឯកភាពថា បណ្តាប្រទេសគួរតែពង្រឹងការសម្របសម្រួលដើម្បីកាត់បន្ថយផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន រក្សាលំហូរពាណិជ្ជកម្មនិងវិនិយោគ ព្រមជាមួយគ្នានេះ បង្កើនធនធានផ្ទៃក្នុងនៃបណ្តាប្រទេសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត និងការស្ដារឡើងវិញក្រោយពី Covid-19៕(បកប្រែោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)
មតិពីមិត្តអ្នកអាន