Trending now

ការទូតតែងតែរួមដំណើរជាមួយប្រជាជាតិ បម្រើមាតុភូមិនិងប្រជាជនជានិច្ច

12:06 | 03/02/2022 ហេង វុធ្ធី

ការទូតតែងតែរួមដំណើរជាមួយប្រជាជាតិ បម្រើមាតុភូមិនិងប្រជាជនជានិច្ច។ នោះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីលទ្ធផល លេចធ្លោនៃការងារកិច្ចការបរទេសក្នុងឆ្នាំកន្លងទៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។

មានបណ្តាញពហុភាគីអន្តរជាតិជាច្រើនថែមទៀតសម្រាប់ប្រជាជនវៀតណាមដើម្បីបញ្ចេញសំឡេងរបស់ខ្លួន មានបណ្តាញពហុភាគីអន្តរជាតិជាច្រើនថែមទៀតសម្រាប់ប្រជាជនវៀតណាមដើម្បីបញ្ចេញសំឡេងរបស់ខ្លួន
ភាពលេចធ្លោកក្នុងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនក្នុងតំបន់៖ ខ្លួនទីពឹងខ្លួន ការសម្របសម្រួល និងតភ្ជាប់ទំនាក់ទំនងនឹងគ្នា ភាពលេចធ្លោកក្នុងកិច្ចការបរទេសរវាងប្រជាជននិងប្រជាជនក្នុងតំបន់៖ ខ្លួនទីពឹងខ្លួន ការសម្របសម្រួល និងតភ្ជាប់ទំនាក់ទំនងនឹងគ្នា
ការទូតតែងតែរួមដំណើរជាមួយប្រជាជាតិ បម្រើមាតុភូមិនិងប្រជាជនជានិច្ច
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ថ្លែងនៅពិធីបើកកម្មវិធី "និទាឃរដូវនៅស្រុកកំណើត" ឆ្នាំ២០២២។ (រូបថត៖ VNA)

តាមលោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ថា ក្នុងឆ្នាំ ២០២១ ក្នុងបរិបទនៃ ការរីករាលដាលនៃជំងឺកូវីដ-១៩ សកម្មភាពកិច្ចការបរទេសរបស់វៀតណាមនៅតែ ប្រព្រឹត្តទៅយ៉ាងសកម្មក្រោមរូបភាពដ៏សម្បូរបែប។ ដោយការជ្រួតជ្រាបនូវគោល មាគ៌ានៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ និងគោលជំហរ គោលមាគ៌ាកិច្ច ការបរទេសរបស់បក្សនិងរដ្ឋនោះ កិច្ចការបរទេសក្រោមសសរស្តម្ភចំនួនបីគឺ ការទូត របស់បក្ស ការទូតរបស់រដ្ឋ និងការទូតរបស់ប្រជាជនត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា ប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព ហើយសម្រេចបានលទ្ធផលសំខាន់ៗ ជាច្រើន។

វៀតណាមបានជំរុញទំនាក់ទំនងជាមួយដៃគូទាំងអស់ ជាពិសេសជាមួយ ប្រទេសជិតខាង ដៃគូសំខាន់ៗ និងមិត្តភក្តិជាប្រពៃណី។ ការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវគោលជំហរលើកកំពស់កិច្ចការបរទេសពហុភាគី បន្តបញ្ជាក់នូវឋានៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ រួមជាមួយវិស័យការពារជាតិ-សន្តិសុខ ការងារកិច្ចការបរទេសបន្តរួមចំណែកក្នុងការពារយ៉ាងរឹងមាំអធិបតេយ្យភាព ឯកភាព និងបូរណភាពដែនដី ព្រមទាំងរក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរ ភាព។ ការងារការទូតសេដ្ឋកិច្ចត្រូវបានដាក់ពង្រាយយ៉ាងខ្លាំងក្លា កាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាព។

ការទូតវប្បធម៌បន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរូបភាពទឹកដី មនុស្ស និងវប្បធម៌វៀតណាមទៅកាន់ពិភពលោក។ ការងារជនវៀតណាមនៅបរទេស បានរួមចំណែកក្នុងការពង្រឹងយ៉ាងរឹងមាំនូវផែនមហាសាមគ្គីជាតិទាំងមូល កៀរគរ ការគាំទ្រដ៏ថ្លៃថ្លារបស់អាណិកជនវៀតណាមនៅឯបរទេសសម្រាប់ការបង្ការ ទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា លទ្ធផលសំខាន់ៗខាងលើបានបញ្ជាក់ពីគោលមាគ៌ា កិច្ចការបរទេសដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី