Trending now

AFC ផ្តល់លើកតម្កើងដល់វេជ្ជបណ្ឌិតកីឡាវៀតណាមចំនួន ២រូប

20:59 | 11/01/2022 ហេង វុធ្ធី

យុគសម័យ - សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) ទើប​តែ​បាន​ប្រកាស​បញ្ជី​ឈ្មោះ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ដែល​ទទួល​បាន​កិត្តិយស​ក្នុង​កម្មវិធីរង្វាន់វេជ្ជសាស្ត្រ AFC លើក​ទី​៣​។​ ប្រទេសវៀតណាមមានវេជ្ជបណ្ឌិតពីររូបដែលមានកិត្តិយសទទួលបានពានរង្វាន់ការលះបង់រយៈពេល ១៥ ឆ្នាំរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រ AFC គឺលោកវេជ្ជបណ្ឌិត Nguyen Trong Hien និងវេជ្ជបណ្ឌិត Pham Thi Thuy ។

ក្រុមបាល់ទាត់នារីវៀតណាម បានឈានចូលវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Women’s Asian Cup ២០២២ ក្រុមបាល់ទាត់នារីវៀតណាម បានឈានចូលវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFC Women’s Asian Cup ២០២២
FIFA និង AFC សម្រេច​ពន្យារពេល​ប្រកួត​ជម្រុះពាន World Cup 2022 FIFA និង AFC សម្រេច​ពន្យារពេល​ប្រកួត​ជម្រុះពាន World Cup 2022
AFC ផ្តល់លើកតម្កើងដល់វេជ្ជបណ្ឌិតកីឡាវៀតណាមចំនួន ២រូប

វេជ្ជបណ្ឌិត Nguyen Trong Hien គឺជាវេជ្ជបណ្ឌិតជាន់ខ្ពស់ម្នាក់ក្នុងវិស័យវេជ្ជសាស្ត្រកីឡានៅវៀតណាម ដោយមានការរួមចំណែក និងការលះបង់ដ៏មានតម្លៃជាច្រើន។ វេជ្ជបណ្ឌិត Hien ធ្លាប់ជាវេជ្ជបណ្ឌិតនៃក្រុមបាល់ទាត់បុរសជម្រើសជាតិពីឆ្នាំ ១៩៩៥ ដល់ ២០១២ ហើយក៏ជាសមាជិកនៃគណៈកម្មាធិការវេជ្ជសាស្ត្រនៃសហព័ន្ធបាល់ទាត់វៀតណាម (VFF) ផងដែរ។

បច្ចុប្បន្ន លោកវេជ្ជបណ្ឌិត Hien កំពុងកាន់តំណែងជាប្រធាននាយកដ្ឋានវេជ្ជសាស្ត្រកីឡានៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិហាណូយ។

AFC ផ្តល់លើកតម្កើងដល់វេជ្ជបណ្ឌិតកីឡាវៀតណាមចំនួន ២រូប

លោកស្រីវេជ្ជបណ្ឌិត Pham Thi Thuy គឺជាវេជ្ជបណ្ឌិតនៃក្រុមបាល់ទាត់នារីជម្រើសជាតិអស់រយៈពេល ១៨ ឆ្នាំចាប់ពីឆ្នាំ ២០០០-២០១៨។ លោកស្រីវេជ្ជបណ្ឌិត Thuy ក៏បានកាន់តួនាទីជាអនុប្រធាននាយកដ្ឋានអ្នកជំងឺក្រៅមន្ទីរពេទ្យកីឡាវៀតណាមផងដែរ។

ពិធីប្រគល់ពានរង្វាន់នឹងធ្វើឡើងក្នុងពេលដំណាលគ្នានឹងសន្និសីទវេជ្ជសាស្ត្រ AFC លើកទី៧ នៅប្រទេសកាតា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមីនា៕

ហេង វុធ្ធី

baovanhoa.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លិខិតអបអរសាទរពីប្រធានសហភាពអង្គការមិត្តភាពវៀតណាម
សុន្ទរកថាក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីនៃសហភាពអង្គការមិត្តភាពវៀតណាម
សមាគមមិត្តភាពវៀតណាម-ជប៉ុន ជាមួយនឹងការទូតវប្បធម៌ និងការជួបប្រាស្រ័យប្រជាជន
ដំបូន្មានស្តីពីការកសាងការទូតប្រជាជនវៀតណាមក្នុងសម័យកាលថ្មី
ខេត្ត​ Can Tho - ដំណើរឆ្ពោះទៅរកការក្លាយជា "គោលដៅអន្តរជាតិដ៏រួសរាយរាក់ទាក់ និងគួរឱ្យទុកចិត្ត"