ឆ្នាំ ២០២១ បានបិទបញ្ចប់ជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។ ទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់បក្ស ការចូលរួមពីរដ្ឋសភា រដ្ឋាភិបាល ប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិតរបស់កងទ័ពទាំងមូល ប្រជាជន ក៏ដូចជាពាណិជ្ជករ និងសហគ្រាស ប្រទេសវៀតណាមយើងសម្រេចបានសមិទ្ធិផលគួរឲ្យមោទនៈជាច្រើនក្នុងគ្រប់វិស័យ។ កាសែតកងទ័ពប្រជាជនបានជ្រើសរើសព្រឹត្តិការណ៍ និងសមិទ្ធិផលលេចធ្លោបំផុតទាំង ១០ របស់ប្រទេសក្នុងឆ្នាំ ២០២១ ដូចខាងក្រោម៖
![]() |
![]() |
១. មហាសន្និបាត លើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់
![]() |
ទិដ្ឋភាពនៃមហាសន្និបាត លើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម |
មហាសន្និបាតបក្សបើកនៅថ្ងៃទី ២៦ ខែមករា ហើយបិទនៅថ្ងៃទី ១ ខែកុម្ភៈ។ បន្ទាប់ពីរយៈពេល ៧ ថ្ងៃធ្វើការ អង្គមហាសន្និបាតបានអនុម័តលើលិខិតតូបករណ៍សំខាន់ៗ និងបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដែលមានសមាជិកចំនួន ២០០ នាក់ រួមទាំងសមាជិកពេញសិទ្ធិចំនួន ១៨០ នាក់ និងសមាជិកបំរុងចំនួន ២០ នាក់ ដែលតំណាងឱ្យបក្ខជនជាង ៥ លាននាក់។ មហាសន្និបាតបានកំណត់គោលដៅថា នៅឆ្នាំ២០២៥ ដែលជាខួបលើកទី៥០ នៃការរំដោះភាគខាងត្បូងទាំងស្រុង បង្រួបបង្រួមប្រទេសជាតិ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មតាមទិសដៅទំនើប។
២. ការបោះឆ្នោតទ្រង់ទ្រាយធំ និងពិសេសបំផុត ទទួលបានជោគជ័យដ៏អស្ចារ្យ
![]() |
ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Vuong Dinh Hue បានចូលរួមការបោះឆ្នោតនៅទីក្រុង Hai Phong |
ថ្ងៃទី២៣ ខែឧសភា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២១-២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ ក្លាយជាការបោះឆ្នោតទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក៕
៣. បង្វែរយុទ្ធសាស្រ្តដើម្បីទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19
![]() |
វេជ្ជបណ្ឌិតមិនត្រឹមតែព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែតែងតែលើកទឹកចិត្តដល់អ្នកជំងឺទៀតផង |
រួមជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី ដែលតា (Delta) ការលេចឡើងនៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បានក្លាយជាបញ្ហាប្រឈមថ្មីមួយក្នុងការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃ Covid-19 ។ ចាប់តាំងពីការផ្ទុះឡើងនៃការរាតត្បាតមក វៀតណាមបានមានករណីឆ្លងជំងឺ Covid-19 ជិត ១.៧ លានករណី (ក្នុងនោះជិត ៣២.០០០ នាក់បានស្លាប់ អ្នកជំងឺប្រហែល ១.៤ លាននាក់បានជាសេះស្បើយ)។ ទន្ទឹមនឹងនោះ សមត្ថភាពឆ្លើយតបនៃប្រព័ន្ធសុខាភិបាលត្រូវបានកែលម្អជាបណ្តើរៗ។ ការគ្របដណ្តប់វ៉ាក់សាំង ជាពិសេសសម្រាប់ក្រុមដែលមានហានិភ័យខ្ពស់ និងទីក្រុងធំៗ បានកើនឡើងយ៉ាងឆាប់រហ័ស ដែលជួយវៀតណាមឱ្យកាន់តែមានភាពម្ចាស់ការក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត។ ប្រទេសវៀតណាមយើងនៅតែប្រកាន់ខ្ជប់ខ្ជួនលើគោលដៅនៃ "ការដាក់សុខភាព និងជីវិតរបស់ប្រជាជនជាចម្បង"; ផ្លាស់ប្តូរយុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងការរាតត្បាតពី "សូន្យ Covid" ទៅជា "ការសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការរាតត្បាត Covid-19" ខណៈពេលដែលទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតផង និងស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។
៤. កងទ័ពដាក់ពង្រាយកងទ័ពដ៏ធំដើម្បីគាំទ្រដល់ការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត
![]() |
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស លើកទឹកចិត្តកម្មាភិបាល និងសិក្ខាកាមនៃបណ្ឌិត្យសភាពេទ្យយោធា មុនពេលទៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងបំពេញភារកិច្ច ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ |
ភ្លាមៗបន្ទាប់ពីការផ្ទុះឡើងរាតត្បាតនៅតាមមូលដ្ឋានមួយចំនួន រួមជាមួយនឹងកម្លាំងផ្សេងទៀត កម្លាំងកងទ័ពប្រជាជនវៀតណាមមានវត្តមានទាន់ពេលវេលាចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាត។
៥. ជំនះការលំបាកដែលបណ្តាលមកពី Covid-19 GDP បានកើនឡើង ២.៥៨%
![]() |
ប្រមូលផលស្រូវនៅតំបន់ដីសណ្តទន្លេមេគង្គ |
នៅក្នុងបរិបទនៃការរាតត្បាត Covid-19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើគ្រប់វិស័យនៃសេដ្ឋកិច្ច ជាពិសេសនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ តំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើនត្រូវអនុវត្តការរក្សាគម្លាតសង្គម។ GDP ឆ្នាំ ២០២១ ត្រូវបានព្យាករមានការ កើនឡើង ២.៥៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាទាបជាងអត្រាកំណើន ២.៩១% ក្នុងឆ្នាំ ២០២០ និងក៏ជាការកើនឡើងទាបបំផុតក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះក៏ដោយ ក៏នេះគឺជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ប្រទេសវៀតណាមយើងនៅក្នុងការការពារ និងគ្រប់គ្រងជំងឺរាតត្បាត ការរក្សាផលិតកម្ម និងអាជីវកម្ម។
៦. បន្តការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន
![]() |
លោកអគ្គលេខាបក្ស Nguyen Phu Trong ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការប្រឆាំងអំពើពុករលួយ នាខែវិច្ឆិកា ឆ្នាំ២០២១ |
នៅក្នុងឆ្នាំ ២០២១ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងភាពអវិជ្ជមាននៅតែបន្តបានអនុវត្តយ៉ាងខ្លាំងក្លា សំណុំរឿងធំៗជាច្រើនត្រូវបានយកមកកាត់ទោស។ ការត្រួតពិនិត្យ និងការអនុវត្តវិន័យរបស់បក្សត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា ដោយគ្មានការអត់ឱន គ្មានតំបន់ហាមឃាត់ និងគ្មានករណីលើកលែងនោះទេ។
៧. វៀតណាមបានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅ COP26
![]() |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Tran Hong Ha និងគណៈប្រតិភូវៀតណាមនៅ COP26 |
នាថ្ងៃទី ១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅទីក្រុង Glasgow (ចក្រភពអង់គ្លេស) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំកំពូលលើកទី ២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ នៅទីនេះ វៀតណាមបានប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ បើកឱកាសជាច្រើនក្នុងការទទួលបានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងហិរញ្ញវត្ថុជាមួយដៃគូអន្តរជាតិជាច្រើន។
៨. ផ្នែកការទូតទទួលបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើន។
![]() |
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានប្រគល់វ៉ាក់សាំង និងសំភារៈបរិក្ខារពេទ្យដែលគាំទ្រដោយបណ្តាប្រទេសអឺរ៉ុបនៅពេលមកកាន់អាកាសយានដ្ឋាន Noi Bai ថ្ងៃទី ១២ ខែកញ្ញា |
នាថ្ងៃទី ១៤ ខែធ្នូ សន្និសីទកិច្ចការបរទេសទូទាំងប្រទេសលើកទី ១ ត្រូវបានប្រារព្ធឡើងដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣។ ការណ៍នេះបង្ហាញពីតួនាទី និងសារៈសំខាន់នៃកិច្ចការបរទេសក្នុងការកសាង និងការពារប្រទេសក្នុងសម័យកាលថ្មី។ រួមជាមួយនឹងកិច្ចការបរទេសទូទាំងប្រទេស សន្និសីទការទូតលើកទី៣១ បានបង្កើតកម្លាំងចលករ និងកម្លាំងជំរុញថ្មីសម្រាប់វិស័យការទូត ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចកិច្ចការបរទេស ស្របតាមគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣។
៩. បង្កើតមូលដ្ឋានគ្រឹះជាច្រើននៃរដ្ឋឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល
![]() |
មន្ទីរពេទ្យ K ជួយគាំទ្រថ្នាក់ក្រោមធ្វើការវះកាត់តាមរយៈប្រព័ន្ធ Telehealth |
ដំណើរការផ្លាស់ប្តូរឌីជីថលនៅក្នុងប្រទេសវៀតណាមត្រូវបានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ ហើយជំងឺរាតត្បាត Covid-19 បានពន្លឿនដំណើរការនេះ។ ការបើកដាក់ឲ្យដំណើរការនៃប្រព័ន្ធទិន្នន័យប្រជាជនជាតិគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាជំហានដ៏សំខាន់នៅក្នុងដំណើរការនៃការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។
១០. ខិតខំប្រឹងប្រែងសម្រេចបានលើសពីការគ្រោងទុកចំណូលថវិកា
![]() |
លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai និងគណៈប្រតិភូបានចុចប៊ូតុងដាក់ឲ្យដំណើរការនៃប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិច |
ទោះបីជាត្រូវប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសផលប៉ះពាល់នៃការរាតត្បាត Covid-19 លើកទីបួន និងព្យុះ និងទឹកជំនន់ជាបន្តបន្ទាប់នៅក្នុងតំបន់ភូមិភាគកណ្តាលក៏ដោយ ក៏ចំណូលថវិការដ្ឋសរុបដែលគ្រប់គ្រងដោយផ្នែកពន្ធត្រូវបានសម្រេចដោយលើសពីការគ្រោងទុកជាង ១៧៧.០០០ ពាន់លានដុង។ លទ្ធផលគួរឱ្យចាប់អារម្មណ៍នេះបានរួមចំណែកដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាឱ្យមានសមតុល្យហិរញ្ញវត្ថុ៕
Quan doi Nhan dan
មតិពីមិត្តអ្នកអាន