យុគសម័យ - យុទ្ធសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ហើយនឹងជួយគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត Covid-19 ។
![]() |
![]() |
![]() |
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី Robyn Mudie បានចែករំលែកថា៖ “យើងមានមោទនភាព នៅពេលបានប្រកាសនូវយុទ្ធសាស្ត្រនេះទៅកាន់សាធារណៈជនជាមួយប្រទេសវៀតណាម។ វាពិតជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់បំផុតនៃជំនឿរបស់យើងចំពោះអនាគត សេដ្ឋកិច្ចរួមរបស់ប្រទេសទាំងពីរ។ តាមរយៈយុទ្ធសាស្ត្រនេះ យើងអាចធ្វើឲ្យសេដ្ឋកិច្ចរបស់យើងស្តារឡើងវិញ និងរីកចម្រើនជាមួយគ្នា។
សេដ្ឋកិច្ចនៃប្រទេសទាំងពីរគឺបំពេញបន្ថែមអោយគ្នាទៅវិញទៅមក។ អូស្ត្រាលីគឺជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើម និងសេវាកម្មដែលគួរឱ្យទុកចិត្តដល់ក្រុមហ៊ុននាំចេញវៀតណាម ហើយអ្នកប្រើប្រាស់របស់យើងពេញចិត្តនឹងផលិតផលរបស់វៀតណាមដែលមានគុណភាពខ្ពស់។ ទំនាក់ទំនងនេះមានសក្តានុពលដ៏ធំនៅពេលដែលយើងស្តារៈឡើងវិញ បន្ទាប់ពីជំងឺ Covid-19 ។ យុទ្ធសាស្ត្រនេះនឹងជួយណែនាំប្រទេសទាំងពីរឆ្ពោះទៅដំណើរការអភិវឌ្ឍន៍ ធ្វើសមាហរណកម្មរួមនិងប្រកបដោយចីរភាព។
យោងតាមអនុរដ្ឋមន្ត្រី Tran Quoc Phuong យុទ្ធសាស្ត្រនេះនឹងជាស្នូល ដើម្បីសម្រេចបាននូវសក្តានុពលសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្ត្រី Tran Quoc Phuong បានសង្កត់ធ្ងន់ថា "យុទ្ធសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគលើវិស័យសំខាន់ៗ ហើយនឹងជួយគាំទ្រដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីជំងឺរាតត្បាត Covid-19"។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានឯកភាពថា យុទ្ធសាស្ត្រនេះគឺជាជំហានសំខាន់ក្នុងការសម្រេចគោលដៅរួមរបស់ប្រទេសទាំងពីរដែលគឺស្ថិតនៅក្នុងក្រុមដៃគូពាណិជ្ជកម្មឈានមុខគេទាំងដប់របស់ប្រទេសទាំងពីរនិងបង្កើនការវិនិយោគទ្វេភាគីឡើងទ្វេដង។
យុទ្ធសាស្ត្រនេះផ្តល់នូវគំនិតផ្តួចផ្តើមជាក់ស្តែងជាច្រើនដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅលើវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យកសិកម្ម ការអប់រំ និងកសិកម្ម ថាមពល សេវាកម្ម និងសេដ្ឋកិច្ចឌីជីថល។
យុទ្ធសាស្ត្រនេះក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងប្រព័ន្ធពាណិជ្ជកម្មសកលដែលផ្អែកលើច្បាប់ ដែលគាំទ្រដល់ការបើកចំហពាណិជ្ជកម្មអន្តរជាតិ និងធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចបង្ខិតបង្ខំ៕
Bao Quoc Te
មតិពីមិត្តអ្នកអាន