យុគសម័យ - គេហទំព័រស្ថាបត្យកម្ម ArchDaily បានជ្រើសរើសសំណង់ផ្ទះល្អបំផុត និងចែករំលែកច្រើនបំផុតចំនួន ៥0 រួមទាំងសំណង់ផ្ទះចំនួនពីរនៅវៀតណាម។
![]() |
![]() |
![]() |
ផ្ទះTH House មានទំហំមិនធំទេ ប៉ុន្តែនៅតែបំពេញតម្រូវការរបស់ម្ចាស់។ (រូបថត៖ Hoang Le) |
គេហទំព័រ ArchDaily បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកនិងបានគេចាត់ទុកថាជាគេហទំព័រស្ថាបត្យកម្មដែលមានអ្នកចូលមើលច្រើនបំផុត លើពិភពលោកដែលមានការចូលមើលជិត ២00 លានដង ក្នុងមួយខែ។
ជារៀងរាល់ឆ្នាំ គេហទំព័រ ArchDaily នឹងសរុប "ផ្ទះប្រចាំឆ្នាំ" ចំនួន ៥០ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យគុណភាព និងការចូលចិត្តរបស់អ្នកអាន។ នៅឆ្នាំនេះ បញ្ជីនេះត្រូវបានចេញផ្សាយនៅថ្ងៃទី ១៨ ខែធ្នូ បន្ទាប់ពីកគណៈកម្មការនិពន្ធបានពិនិត្យមើលគម្រោងជាង ៣៨00 ដែលបានបង្ហោះនៅលើគេហទំព័រ ក្នុងរយៈពេល ១១ ខែកន្លងមក។
![]() |
ផ្ទះនៅ Hoi An ភ្ជាប់ដោយផ្ទាល់ជាមួយធម្មជាតិ ដោយសារសួនច្បារនៅកណ្តាល។ (រូបថត៖ Hoang Le) |
សំណង់របស់វៀតណាមចំនួនពីរក្នុងបញ្ជីផ្ទះចំនួន ៥០ របស់គេហទំព័រ ArchDaily សម្រាប់ឆ្នាំ ២០២១ គឺជាផ្ទះមួយដែលមានឈ្មោះថា TH House ដែលរចនាដោយការិយាល័យស្ថាបត្យកម្ម ODDO និងផ្ទះមួយនៅ Hoi An ដែលរចនាដោយការិយាល័យស្ថាបត្យកម្ម Lequang-architects ។
TH House ត្រូវបានសាងសង់នៅលើដីទំហំ ២៤ ម៉ែត្រការេ ក្នុងច្រកតូចត្រឹមតែ ១.២ ម៉ែត្រនៅកណ្តាលទីក្រុង Ha Noi។ ដើម្បីឱ្យផ្ទះមានពន្លឺ និងមានខ្យល់អាកាសចេញចូល បង្កើតអារម្មណ៍នៃភាពទូលាយ និងបើកចំហ ស្ថាបត្យករបានរចនាកម្ពស់ពិដានខុសៗគ្នា ជាច្រើន រៀបចំកន្លែងបើកចំហ និងបិទជិត ភ្ជាប់បណ្តោយនៃផ្ទះ ថែមទាំងប្រើកញ្ចក់សម្រាប់ផ្នែកខាងមុខបែរមុខទៅទិសខាងជើង។
ផ្ទះនៅ Hoi An មានទីតាំងនៅលើដីទំហំ ១៨០ ម៉ែត្រការេ ក្នុងឃុំ Cam Thanh ដែលបំផុសគំនិតពីផ្ទះ Hoi An បុរាណ ប៉ុន្តែមានរចនាសម្ព័ន្ធសំបកខ្យង។ នេះគឺជាកន្លែងសម្រាប់មនុស្ស ៤ នាក់ ស្នាក់នៅ និងសត្វស្លាប ពីងពាង និងសត្វល្អិតមកជម្រក ដោយសារសួនច្បារបៃតងនៅចំកណ្តាលផ្ទះ។
ដោយរចនាបើកចំហ និងជិតស្និទ្ធនឹងធម្មជាតិ ផ្ទះនេះក៏ត្រូវបានគេប្រើជាមជ្ឈមណ្ឌលសហគមន៍តូចមួយសម្រាប់ម្ចាស់ផ្ទះដែលជាសកម្មជនបរិស្ថាន ដើម្បីជួបប្រាស្រ័យទាក់ទងជាមួយអ្នកជិតខាង។
![]() |
ផ្ទះ Bat Trang បង្កើតចំណាប់អារម្មណ៍ដោយស្រទាប់សេរ៉ាមិច ដែលមានទ្វារចំនួន ៣១ រួមផ្សំនឹងដើមឈើពណ៌បៃតង។ (រូបថត៖ Hiroyuki Oki) |
ក្រៅពីគេហទំព័រ ArchDaily ទស្សនាវដ្ដីស្ថាបត្យកម្ម Dezeen (ចក្រភពអង់គ្លេស) ក៏បានចេញផ្សាយបញ្ជីផ្ទះចំនួន ១០ សម្រាប់ឆ្នាំ ២០២១ រួមទាំងផ្ទះ Bat Trang ដែលរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Vo Trong Nghia ផងដែរ។
ផ្ទះ Bat Trang មាន ៥ ជាន់ ដែលមានទីតាំងនៅលើផ្ទៃដី ២២០ ម៉ែត្រការេ ។ ផ្ទះ Bat Trang ក៏បានឈ្នះពានរង្វាន់ "ផ្ទះទីក្រុងប្រចាំឆ្នាំ" របស់ទស្សនាវដ្តីស្ថាបត្យកម្ម Dezeen Awards ផងដែរ៕
មតិពីមិត្តអ្នកអាន