Trending now

រដ្ឋមន្ត្រីការបរទេស Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

22:49 | 04/12/2021 ហេង វុធ្ធី

យុគសម័យ - តបតាមការអញ្ជើញរបស់ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ២០២១។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានចូលជួបសម្តែងការគួរសមលោកជំទាវ Bui Thi Minh Hoai ប្រធានគណៈចលនាមហាជនមជ្ឈឹមវៀតណាម
រដ្ឋមន្ត្រី Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេស រដ្ឋមន្ត្រី Bui Thanh Son ជួបជាមួយរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍អង់គ្លេស
រដ្ឋមន្ត្រីការបរទេស Bui Thanh Son បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន
រដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son និង រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi

ចាប់តាំងពីកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងចិនរហូតមកដល់បច្ចុប្បន្នទំនាក់ទំនង​កម្រិតខ្ពស់ និងជាន់ខ្ពស់ ត្រូវបានរក្សាតាមទម្រង់ដែលអាចបត់បែនបាន៖ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខា ប្រធានរដ្ឋចិន Xi Jinping (កាលពីខែកញ្ញា ឆ្នាំ២០២១ ) លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងអាស៊ាន-ចិន (ខែវិច្ឆិកា ឆ្នាំ២០២១)។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ទៅកាន់​ប្រទេស​ចិន​របស់​រដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ ចាប់តាំងពី​សមាជ​បក្ស​ជាតិ​លើក​ទី​១៣​មក​។ ការទទួលរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសនានាសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ គឺជាទម្រង់ខ្ពស់បំផុតនៃការទូតផ្ទាល់ដែលប្រទេសចិនកំពុងអនុវត្តក្នុងបរិបទដែលខ្លួននៅតែបន្តយុទ្ធសាស្ត្រ "គ្មានកូវីដ-១៩ (Zero Covid)" ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ បានបន្តកើនឡើង។ ចំណូលក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២១ ឈានដល់ ១៣៣.៦៥ ពាន់លានដុល្លារអាមេរិក (លើសពីចំណូលនៃឆ្នាំ ២០២០) កើនឡើង ២៩.២៣% ។ គម្រោងផ្លូវរថភ្លើងក្រុង Cat Linh-Ha Dong បានចូលដំណើរការពាណិជ្ជកម្មជាផ្លូវការហើយ។ ភាគីទាំងពីរ បានបន្តពិភាក្សាអំពីវិធានការបង្កលក្ខណៈងាយស្រួលដល់ការនាំចូល និងនាំចេញទំនិញ ជំរុញការអនុវត្តជំនួយឥតសំណងសម្រាប់វៀតណាម ព្រមទាំងបានឯកភាពរៀបចំកិច្ចប្រជុំក្រុមការងារស្តីពីការសម្របសម្រួលពាណិជ្ជកម្មនាពេលឆាប់ៗខាងមុខ។

កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងចំនួន ៣.៥ លានដូស ដែលផ្តល់ដោយប្រទេសចិន និង ២០ លានដូសនៃវ៉ាក់សាំង ដែលបញ្ជាដោយរដ្ឋាភិបាលពាណិជ្ជកម្ម។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរលើការគ្រប់គ្រងព្រំដែនគោក និងអនុវត្តយន្តការមួយចំនួនដើម្បីចរចាបញ្ហានៅសមុទ្រ។

លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានបញ្ហាមួយចំនួនដូចជា ផលិតផលវៀតណាមមួយចំនួន មិនទាន់បានចូលទីផ្សារប្រទេសចិននៅឡើយ ដោយសារបទប្បញ្ញត្តិតឹងរ៉ឹងលើការទប់ស្កាត់ជំងឺរាតត្បាត។ ប្រទេស​ចិនត្រៀមនឹង​អនុវត្ត​បទប្បញ្ញត្តិ​ថ្មី​មួយ​ចំនួន​ស្តីពី​ការ​ត្រួតពិនិត្យ​ចំណីអាហារ​និង​ផលិតផល​កសិកម្ម​ចាប់ពី​ខែមករា ឆ្នាំ​២០២២​។ ស្ថានភាពនៅសមុទ្រខាងកើតមិនបានកើតឡើងជាមួយនឹងឧប្បត្តិហេតុធំដុំទេ ប៉ុន្តែនៅតែមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ