Trending now

សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១

22:25 | 21/11/2021 ហេង វុធ្ធី

លទ្ធផលជំរឿន សត្វស្លាបនៅក្នុងតំបន់ការពារបឹងព្រែកល្ពៅឆ្នាំ២០២១ មានការកើនឡើងជាង១ ០០០សម្បុក ធៀបនឹងឆ្នាំ២០២០។ ទន្ទឹមនឹងនេះ មានសម្បុកសត្វស្លាបចំនួន៦ប្រភេទរួមមាន ចង្កៀលខ្យង ក្អែកទឹកតូច សត្វខ្វែក សត្វស្មោញ ក្រសារប្រផេះ សាធ្នង់ ត្រូវបានកត់ត្រាក្នុងឆ្នាំនេះផងដែរ។

ក្នុងឆ្នាំ២០២១ សហគ្រាសវាយនភ័ណ្ឌខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក ក្នុងឆ្នាំ២០២១ សហគ្រាសវាយនភ័ណ្ឌខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក
ក្នុងឆ្នាំ២០២១ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មបន្តកែលំអរបរិយាកាសធុរកិច្ចនិងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ ក្នុងឆ្នាំ២០២១ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មបន្តកែលំអរបរិយាកាសធុរកិច្ចនិងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ
សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១
សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១

សម្បុកសត្វស្លាប នៅតំបន់ការពារបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវក្នុងឆ្នាំ២០២១ បានកើនឡើងដល់ជាង៣ ០០០សម្បុក។ ចំនួននេះ កើនជាង១ ០០០សម្បុក បើធៀបនឹងឆ្នាំ២០២០ ដែលលទ្ធផលជំរឿនសត្វស្លាបប្រចាំឆ្នាំ២០២០ មានតែជាង ២ ០០០សម្បុកប៉ុណ្ណោះ។ នេះបើតាម លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

ក្នុងចំណោមសម្បុកសត្វ ជាង៣ពាន់ ដែលបានកត់ត្រានៅឆ្នាំ២០២១នេះ មានសម្បុកសត្វស្លាប ៦ប្រភេទ ដោយសម្បុកសត្វចង្កៀលខ្យងមានច្រើនជាងគេ គឺចំនួន២៩៣១ ខណៈសម្បុកក្អែកទឹកតូចមានចំនួន២៨៥ សម្បុកសត្វខ្វែកមានចំនួន១៨០ សម្បុកសត្វស្មោញ មានចំនួន៣២សម្បុក សម្បុកសត្វក្រសារប្រផេះមាន៣០សម្បុក និងសាធ្នង់ ២២សម្បុក។

ជុំវិញកំណើនសម្បុកសត្វស្លាប ដ៏គួរឱ្យកត់សម្គាល់បែបនេះ ត្រូវបានលោក លឹម វ៉ាត ចាត់ទុកថា បឹងព្រែកល្ពៅពិតជាមានសារសំខាន់ខ្លាំង សម្រាប់សត្វស្លាបទឹករស់នៅ និងពងកូន។

សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា ការកើនឡើងប្រភេទសត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើង នៅក្នុងការងារការពារអភិរក្សជីវៈចម្រុះធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ អំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅនេះ ឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានា ប្រឆាំងនឹងអ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វរស់នៅ ពិសេស ប្រភេទសត្វស្លាបកម្រៗ។

ចំណែកឯ លោកប៊ូ វរសក្ស នាយកអង្គការ BirdLife in Cambodia បានបញ្ជក់ថា៖ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា។ តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទក្នុងនោះមានសត្វស្លាបកម្រ និងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម»។

សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១

នាយកអង្គការBirdLife in Cambodia បន្ថែមថា ការខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន ក្រុមការងារនៅក្នុងតំបន់ និងអង្គការដៃគូ បូករួមកត្តាធម្មជាតិបានធ្វើឱ្យសត្វស្លាបទឹកមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោក បន្តថា ក្នុងនាមអង្គការដៃគូ ដើម្បីរក្សាទីជម្រកសំខាន់ៗដែលមានក្នុងតំបន់ការពារនេះ អង្គការBirdLife ត្រៀមខ្លួនក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តតាកែវក្នុងការពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពនេះ។

គូរបញ្ជាក់ថា នៅថ្ងៃទី១៥ វិច្ឆិកានេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រមព្រៀងលើគម្រោង «កម្មវិធីសង្រ្គោះ និងថែរក្សាសត្វព្រៃ» ក្នុងគោលបំណងផ្ដល់ការការពារសត្វព្រៃនៅកម្ពុជា។ គម្រោងនេះ មានរយៈពេលបីឆ្នាំ ដោយប្រើប្រាស់កញ្ចប់ថវិកាជិត ៣លានដុល្លារ។

សត្វស្លាបនៅបឹងព្រែកល្ពៅកើនជាង១ ០០០សម្បុក ក្នុងឆ្នាំ២០២១
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រៀមថវិកាជិត ៣លានដុល្លារ ដើម្បីអភិរក្សសត្វព្រៃនៅកម្ពុជា

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោង«កម្មវិធីសង្រ្គោះ និងថែរក្សាសត្វព្រៃ» លើការផ្ដល់ការការពារសត្វព្រៃ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងកសិកម្ម រវាង កញ្ញា ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម។

យោងតាមការចេញផ្សាយរបស់ក្រសួងកសិកម្ម គម្រោងផ្ដល់ការការពារសត្វព្រៃនេះ ធ្វើឡើងក្រោមគោលបំណងចម្បង៤ ដើម្បីការពារសត្វព្រៃតាមរយៈ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់, ការថែទាំសត្វព្រៃដែលបានជួយសង្គ្រោះ, ការស្ដារលទ្ធភាពសត្វព្រៃ និង ការអប់រំបរិស្ថាន។

បើតាមក្រសួងកសិកម្ម គម្រោងខាងលើនេះ នឹងប្រើប្រាស់កញ្ចប់ថវិកាសរុប ២ ៨២៣ ៤០០ ដុល្លារ។ ពាក់ព័ន្ធនឹងគម្រោងនេះ គឺអនុវត្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា ដោយអនុវត្តពីឆ្នាំ ២០២២-២០២៤ និងមានការចូលរួមអនុវត្តគម្រោង ពីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម