Trending now

ការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន ៨ បានអនុវត្តន៍ការបោះឆ្នោតបឋម

10:36 | 04/06/2020

នាថ្ងៃទី ២ ខែមិថុនា ក្រុងវ៉ាស៊ីនតោន និងរដ្ឋចំនួន ៨ របស់សហរដ្ឋអាមេរិកបានអនុវត្តន៍ការបោះឆ្នោតបឋម ។ មុននេះ មានរដ្ឋមួយចំនួនត្រូវបានផ្លាស់ប្តូរកាលវិភាគដោយសារតែការផ្ទុះឡើងនៃជំងឺ COVID-19 ។ រដ្ឋនានាបានលើកទឹកចិត្តឱ្យមានការពង្រីករបៀបផ្ញើរសន្លឹកឆ្នោតតាមប្រៃសណីយ៍។ នេះគឺជាវិធានការបោះឆ្នោតមួយប្រកបដោយប្រសិទ្ធភាព។

ប្រធានាធិបតីអាមេរិកDonald Trump (ឆ្វេង) និងអតីតអនុប្រធានាធិបតី Joe Biden ។ រូបថតៈ AFP / Vnanet

ការបោះឆ្នោតបឋមត្រូវបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋនៅតែជជែកវែក ញែកលើរបៀប បោះឆ្នោតតាមប្រៃសណីយ៍។ ភាគីប្រជាធិបតេយ្យបានគាំទ្ររបៀបបោះឆ្នោតនេះ ដើម្បីការពារសុវត្ថិភាព ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump មកពីគណបក្សសាធារណរដ្ឋបានប្រឆាំងជំទាស់ចំពោះរបៀបបោះឆ្នោតនេះ ដោយហេតុផលថា បង្កើនហានិភ័យនៃការលួចបន្លំសន្លឹកឆ្នោត។

យោងតាមលទ្ធផលរាប់សន្លឹកឆ្នោតថ្មីៗបំផុតនៅតាមរដ្ឋនានាបានឲ្យដឹងថា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យទទួលបានជ័យជំនះនៅរដ្ឋ Indiana,Pennsylvania, Rhode Island, Maryland និង Dakota ខាងត្បូង ដោយសំឡេងឆ្នោតគាំទ្រច្រើនលើសលប់៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR