Trending now
តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានភាពសម្បូរណ៏រុងរឿងនិងសុភមង្គល?

អ្នកស្រាវជ្រាវលោក Nguyen Hung Vi៖ ពេលវេលាចាស់ទុំនៃប្រវត្តិសាស្ត្រ

23:16 | 20/10/2021 ឌីណា

យុគសម័យ - នៅក្នុងដំណើរការនៃការអភិវឌ្ឍន៍ ប្រទេសជាតិរបស់យើងបានបង្កើតគុណតម្លៃគួរឱ្យគោរពជាច្រើន ប៉ុន្តែយើងមិនដែលរីកចម្រើនឡើយ។ សុភមង្គលកើតមានឡើងក្នុងពេលនីមួយៗ ហើយត្រូវ​ឆ្លងកាត់​ការ​ឈឺចាប់​និងការបាត់បង់ជាច្រើន។ ប៉ុន្តែថ្ងៃនេះគឺជាពេលវេលាដែលយើងមានគ្រប់លក្ខខណ្ឌ ដើម្បីឈានទៅរកភាពរុងរឿងនិងសុភមង្គល។ នេះគឺជាពេលវេលាដ៏ពិសេសបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ

អ្នកស្រាវជ្រាវលោក Nguyen Hung Vi៖ ពេលវេលាចាស់ទុំនៃប្រវត្តិសាស្ត្រ
អ្នកស្រាវជ្រាវលោក Nguyen Hung Vi។

មិនដែលរីកចម្រើននិងសម្បូររុងរឿងទេ

ឆ្លងកាត់កម្រាស់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ សេដ្ឋកិច្ចរបស់យើងភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម។ ប្រភពស្បៀង​អាហារជាង ៩០% មកពីអង្ករ។ ទិន្នផល បរិមាណ​ផលសរុបគិតតាម​ផ្ទៃដីកម្លាំងពលកម្មនិងចំនួនប្រជាជនមានកម្រិតទាប។ ប្រភពស្បៀងអាហារពីធម្មជាតិឬបសុសត្វក៏មានចំនួនតិចតួចដែរ។ វាមានន័យថាតម្រូវការសម្ភារៈអប្បបរមារបស់ប្រជាជនយើងមិនទាន់​ឆ្លើយតបយ៉ាងគ្រប់គ្រាន់ទេ។ បើនិយាយពីផលិតផលពីឧស្សាហកម្មឬតម្លៃបន្ថែមពីពាណិជ្ជកម្មបើសិនជាប្រៀបធៀបនឹងសហគមន៍ដទៃទៀត យើងក៏មានចំនួនតិចតួចដែរ។ យើងនៅតែជាសេដ្ឋកិច្ចកសិកម្មនិងឧស្សាហកម្មតាមខ្ទម ដែលផ្គត់ផ្គង់​និង​ប្រើប្រាស់ដោយខ្លួនឯង ។ ធនធានធម្មជាតិនិងសមត្ថភាពធ្វើអាជីវកម្ម ដើម្បីប្រែក្លាយទៅជាធនធានសេដ្ឋកិច្ចក៏មិនស្រូវច្រើនដែរ។ បើប្រៀបធៀបទៅនឹងប្រជាជននិងប្រទេសដទៃទៀត ក្នុងពេលតែមួយក្នុងប្រវត្តិសាស្ត្រ យើងតែងតែស្ថិតនៅក្រោមកម្រិតមធ្យមនៃកម្រិតពិភពលោកនិងកម្រិតទ្វីប។ បុរាណវិទ្យានិងការសិក្សាផ្សេងទៀតបង្ហាញថា នៅពេលមជ្ឈមណ្ឌលអរិយធម៌ដទៃទៀតមាននគរ​ កំពែង វត្ថុធ្វើពីមាស ប្រាក់ ពេជ្រ វត្ថុធាតុដើមមានតំម្លៃ​ ចាត់​តាំងពីជាង ៣០០០ ឆ្នាំមុន យើងមានតែវត្ថុសាមញ្ញ សម្ភារៈមានតម្លៃទាប ខ្វះការផ្តោតអារម្មណ៍។ នៅសម័យសក្តិភូមិ នៅភាគខាងជើង អ្នកមានគ្រាន់តែមានពាងទឹកត្រី ពាងជ្រក់ស្ពៃ ជង្រុក​ទុកស្រូវដែលគ្រប់គ្រាន់សម្រាប់មនុស្សពីរបីនាក់ក្នុងរដូវដំណាំមួយឬពីរ។ នៅសម័យក្បែរ​ទំនើបមានថាសស្ពាន់ ឆ្នាំងស្ពាន់ ​វត្ថុគោរពបូជានិងគ្រែ​ក្តារងឿងនិង​ទូធ្វើ​ពីឈើ។ នោះគឺជាវត្ថុមួយ​ចំនួន​ដែលប្រើប្រាស់និង​ដាក់តាំង ក្នុងផ្ទះ។ គ្រោះទុរ្ភិក្សតែងតែអាច​កើងឡើង និងប៉ះពាល់លើជីវិតប្រជាជន​ទាំងអស់នៅក្នុងប្រវត្តិសាស្រ្តដែលបាន​ឆ្លុះ​បញ្ចាំងក្នុងរឿងរ៉ាវ សៀវភៅ កំណាព្យ សុភាសិត។ បើនិយាយពីហេដ្ឋារចនាសម្ព័ន្ធ យើងមិនមានឧស្សាហកម្មធំទេ។ ប្រព័ន្ធធារាសាស្រ្តនិងគមនាគមន៍មិន​ស្រូវ​​អភិវឌ្ឍ…ដោយសារកត្តាជាច្រើនដែល​ជះឥទ្ធពល​ដល់ការច្នៃប្រឌិតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏មានកម្រិតដែរ។ ការធ្វើស្រែដើរ​តួនាទី​សំខាន់ដែលប្រើប្រាស់ក្របីភ្ជួរ ត្បាល់​កិនស្រូវ ចង្អេត្រាង ... ចិត្តគំនិតរបស់ជនជាតិវៀតណាមនៅក្នុងសុភាសិតបានបង្ហាញយ៉ាងច្បាស់ថា “ ឆ្ងាយពីព្រៃ ខ្លាចសមុទ្រ” ។ ការបែងចែកផលប្រយោជន៍គឺផ្អែកលើរចនាសម្ព័ន្ធសង្គមសក្តិភូមិខាងកើត ដូច្នេះវាអយុត្តិធម៌ណាស់។ ប្រព័នសក្តិភូមិបានបែកបាក់គ្នា ប្រជាជនរបស់យើងបានឈានចូលទៅក្នុងសម័យនៃការត្រួតត្រា បន្ទាប់មកសង្រ្គាមដ៏កាចសាហាវបានបណ្តាលឱ្យមានភាពអត់ឃ្លាន ភាពក្រីក្រ ការថយក្រោយ ... ការឆ្លងកាត់​អំឡុងពេលដែល​រដ្ឋ​បាន​ផ្គត់​ផ្គង់​ទាំង​ស្រុក និង​សេដ្ឋកិច្ច​របស់យើង​បាន​ហ៊ុំព័ទ្ធ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងអស្ចារ្យ ដើម្បីឆ្ពោះ​ទៅ​អនុវត្តបុព្វហេតុ​ផ្លាស់ប្តូរថ្មី ក្នុងរយៈពេល ៣៥ ឆ្នាំ។ បោះ​ជំហាន​ជា​បណ្តើៗទៅ​កាន់ថ្ងៃនេះ។ ក្រឡេកទៅក្រោយ ដើម្បីមើលថា៖ ប្រទេសជាតិយើងមិនដែលរីកចម្រើនឡើយ។

សមិទ្ធផលរបស់ប្រទេសជាតិ នាពេលបច្ចុប្បន្ននេះគឺជាចំណុចកំពូលដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ លោកអគ្គលេខាធិការបក្ស Nguyen Phu Trong បានមានប្រសាសន៍ថា“ ប្រទេសយើងមិនធ្លាប់មានឱកាស សក្តានុពល ទីតាំងនិងកិត្យានុភាពអន្តរជាតិ ដូចសព្វថ្ងៃ” ដែលគឺជាសន្និដ្ឋាន​ត្រឹមត្រូវណាស់។ នេះមានន័យថា យើងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវភាពរុងរឿង សុភមង្គលគឺចាំបាច់និងទាន់ពេលវេលា។ នេះគឺជាពេលវេលាចាស់ទុំនៃប្រវត្តិសាស្រ្តរបស់ប្រទេសយើងសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ។

មានតែសុភមង្គល នៅពេល​ដែល​ឆ្លងកាត់​អភព្វជាច្រើន

ភាពរុងរឿងនិងសុភមង្គលគឺជានិយម​ន័យ​ពីរខុសគ្នា។ សុភមង្គលគឺជានិយមន័យ​បង្ហាញ​នូវស្ថានភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ សហគមន៍ដែលរីកចម្រើននៅពេលពួកគេសម្រេចបាននូវបំណងប្រាថ្នាជាក់លាក់មួយ។ ការរំពឹងទុកនៃភាពរុងរឿងទាក់ទងនឹងមូលដ្ឋានសម្ភារៈ សុខភាព​គឺជា​បំណង​ប្រាថ្នាដ៏​សារវន្ត ប៉ុន្តែវាមិនមែនជាអ្វីៗទាំងអស់ទេ។ ប្រជាជនមានការរំពឹងទុកផ្សេងៗ ទៀត ដើម្បីសម្រេចបាន ដូចជា៖ ការយល់ដឹង ការគោរព ការលះបង់ ការច្នៃប្រឌិតនិងសេរីភាព។ រាល់កម្រិត​និមួយៗ ដែលឈានទៅដល់គឺជាសុភមង្គលនិមួយៗ។

មួយក្នុងចំណោមនោះ​គឺនៅពេលដែលសង្គមនោះ ពេញចិត្ត​ចំពោះ​ការ​រំពឹង​ទុក​ដ៏ខ្ពស់បំផុតនៅគ្រានោះ។ ក្នុងន័យនេះ ប្រជាជនយើងបានរស់នៅយ៉ាងសុភមង្គលជាច្រើនដងហើយ។ នោះគឺបន្ទាប់ពីសង្គ្រាមតស៊ូការការពារជាតិ ទទួល​ជ័យជំនះលើសត្រូវ ​ឯករាជ្យ​ទឹក​ដី​និងបានស្តារប្រទេសជាតិឡើងវិញ។ នោះគឺជាសុភមង្គលដែលបានទទួលស្គាល់​និង​គោរព។ ប៉ុន្តែសុភមង្គលទាំងនោះត្រូវសម្រេចបាន​ ដោយឈាមនិងទឹកភ្នែកជាច្រើន។ តម្លៃនៃសុភមង្គលនោះថ្លៃណាស់ ប៉ុន្តែវាមិនអាច​ធ្វើ​បែប​ណាផ្សេងបានទេ។ បន្ទាប់ពីថ្ងៃឈឺចាប់​និង​លំបាកទាំងនោះគឺជាបំណង​ប្រាថ្នានូវសន្តិភាពរបស់ប្រជាជាតិ។ សន្តិភាពជាក់ស្តែងគឺមានសន្តិភាពទឹកដី គឺសមភាពដ៏ធំធេងសម្រាប់សង្គមជាតិទាំងមូល។ ហើយបន្ទាប់ពីសង្រ្គាមតស៊ូដ៏ស្វិតស្វាញនិងបាត់បង់ជាច្រើន រាជវាំងយក​ចិត្តទុក​ដាក់​និង​ថែទាំ​ដល់​ជីវភាព​រស់​នៅ​របស់ប្រជាជន ​ដូចជា៖ “ កាត់​បន្ថាយការ​​ប្រមូលពន្ធ ជួសជុលវត្តអារាមនិងរៀបចំពិធីបុណ្យផ្សេងៗ។ បន្ទាប់មក យន្តការគ្រប់គ្រងនិង​លក្ខខណ្ឌរស់នៅរបស់​ប្រជាជន​រក​ស្ថានភាព​ធម្មតា​ឡើង​វិញ។ នោះមានន័យថា ប្រជាជន​បាន​ចេះ​សន្សំចៃ ​បួងសួ​ង​សូម​អាកាសធាតុ​ល្អ ... សុភមង្គលក្នុងន័យនៃការច្នៃប្រឌិតនិងការ​ច្នៃប្រឌិតបដោយជោគជ័យ បង្កើតទ្រព្យសម្បត្តិ ទទួល​បាន​ជីវភាព​រស់​នៅ​ដោយយុត្តិធម៌ ... វាមិនដែលធ្លាប់​មាន​ពីមុនទេ ។

ឆ្លងកាត់​ការលំបាកវេទនា​ ហើយឆ្ពោះ​ទៅកាន់​អនាគតសម្បូរណ៍​រុងរឿង

កវីដ៏ឆ្នើម Nguyen Du បានសរសេរនៅក្នុងរឿងនិទាន Kieu ថា «ឬឆ្លងកាត់​​ការលំពាកវេទនា រហូតមកដល់អនាគតសម្បូរ៍រុងរឿង?» និយាយអំពីការផ្លាស់ប្តូរពីភាពលំបាកទៅដល់សុភមង្គលក្នុងពិភពមនុស្ស។ យើងអាចសន្និដ្ឋានពីគំនិតនេះ ដើម្បីក្រឡេកមើល​ទៅ​ក្រោយនូវដំណើរការអភិវឌ្ឍរបស់ប្រទេសជាតិយើង។ ហេតុអ្វី ប្រជាជាតិយើងមិនដែលមានវិបុលភាពនិងសុភមង្គល​រហូតដល់ពេល​ដែល​រង​ការលំបាក​វេទនាជាច្រើន ? ទីមួយគឺអំពីលក្ខខណ្ឌធម្មជាតិ។ ប្រទេសរបស់យើងស្ថិត​ក្នុងតំបន់មូសុងត្រូពិចដែលមានខ្យល់បក់ខ្លាំង។ អាកាសធាតុក្តៅ ភ្លៀងធ្លាក់ជាច្រើននិងសំណើម មិនអំណោយផលសម្រាប់ការអភិវឌ្ឍ រុក្ខជាតិនិងសត្វជាច្រើនប្រភេទ។ យោងតាមការស្រាវជ្រាវ យើងមានពូជជាច្រើន ប៉ុន្តែមានចំនួនតិចនិងតូច។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងលក្ខខណ្ឌនោះ សត្វល្អិត មេរោគ បាក់តេរីបង្កគ្រោះថ្នាក់ច្រើនមានជាតិពុលនិងបង្កជំងឺជាងកន្លែងដទៃទៀត ... ភូមិសាស្ត្រខ្លីនិង​ចោតដែលងាយនឹងបង្កជាទឹកជំនន់ ដូច្នេះការបង្កើត​ជាតិដីជាតិចណាស់។ តំបន់ដីសណ្តបានបែកបាក់តូចៗ មិនអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មទ្រង់ទ្រាយធំ។ មិនមានវាលទំនាបនិងវាលស្មៅធំទូលាយសម្រាប់ធ្វើកសិកម្មតាមទ្រង់ទ្រាយធំឬចិញ្ចឹមសត្វធំ ៗ ឡើយ។ ប្រសិនបើមិនមានផលិតកម្មតាមទ្រង់ទ្រាយធំទេ ការគិតគូរនូវ​ធ្វើ​អាជីវកម្មទ្រង់ទ្រាយធំ សមត្ថភាពសម្រាប់កិច្ចសហប្រតិបត្តិការសហគមន៍មានទំហំធំក៏​មានកម្រិតណាស់។ ភ្នំដ៏គ្រោះថ្នាក់ ចរាចរណ៍ពិបាក ...

ទីពីរទាក់ទងនឹងភូមិសាស្ត្រនយោបាយ យើងស្ថិតនៅទីតាំងសំខាន់មួយដែលតែងតែមានសត្រូវបរទេសឈ្លានពាន។ សង្គ្រាមតែងតែជាចម្រៀងសោកនាដកម្មនៃប្រវត្តិសាស្ត្រប្រទេសយើង។ ពីជីវិតដែលតែងតែជួបការលំបាក ប្រជាជននឹងមានសេចក្តីប្រាថ្នាអំពី​ជីវភាព​រស់​នៅ​សុខសាន្តនិងសម្បូណ៍រុងរឿង។ ប៉ុន្តែសូម្បីតែបំណង​ប្រាថ្នា​តិចតូចទាំងនោះពិបាកនឹងសម្រេចបាន ដូច្នេះវាតែងតែជាក្តីប្រាថ្នា។ នៅក្នុងជីវភាពរស់នៅបែបនេះ សមត្ថភាពសន្សំចៃទ្រព្យសម្បត្តិ បំណងប្រាថ្នាចង់ក្រោកឡើង ពង្រីកពាណិជ្ជកម្ម ការច្នៃប្រឌិតនិងតម្រូវការរស់នៅ​ប្រកបដោយ រីករាយមិនមានច្រើននៅក្នុងការគិតគូររបស់ប្រជាជាតិឡើយ។ ដោយគុណសម្បតិ្តពិសេសរបស់ជាតិយើងគឺឯករាជ្យ ការស្នេហាជាតិនិងស្មារតីអង់អាចក្លាហាន ហេតុ​ដូច្នេះយើងជាប្រជាជាតិតូចមួយ ប៉ុន្តែយើងអាចការពារអធិបតេយ្យភាពទឹក​ដីនិងវប្បធម៌របស់យើងនៅពេល​ប្រឈម​មុខនឹងសត្រូវធំ ៗ។ ក្រុមជនជាតិជាច្រើនមានលក្ខណៈប្រហាក់ប្រហែលនឹងយើង ដូចជាលក្ខខណ្ឌធម្មជាតិនិងកម្រិតនៃការអភិវឌ្ឍន៍ ប៉ុន្តែនៅពេលដែលពួកគេប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីបរទេស ពួកគេបានលះបង់ឯករាជ្យភាពនិងការគ្រប់គ្រងប្រទេស​ដោយខ្លួនឯង។ ទឹកដីអាចបានកាន់កាប់និងបែងចែក។ សូម្បីតែមានជនជាតិនិង​ឈ្មោះប្រទេស​ក៏មិនមានទៀត។ ដូច្នេះតម្លៃដ៏ធំបំផុតសម្រាប់ប្រជនជាតិ​មួយគឺឯករាជ្យភាព ចំពោះ​យើង​​ឯករាជនៅរក្សាដដែល។ ប្រសិនបើ យើងចង់ការពារគុណតម្លៃនោះបាន យើងត្រូវលះបង់ ឆ្លងកាត់ការលំបាកថយក្រោយ ... ដែលអាចយល់បាន។ ការលំបាកនិងបញ្ហាប្រឈមទាំងនេះក៏បានបង្កើតកម្លាំងនិងភាពក្លាហានរបស់ជាតិយើង។ បន្ទាប់ពីការផ្លាស់ប្តូរ​ថ្មី ក្នុងអស់រយៈពេល ៣៥ ឆ្នាំ ប្រទេសយើងមានសន្តិភាព ទំនាក់ទំនងអន្តរជាតិកាន់តែមានភាពអំណោយផល។ គ្រប់វិស័យទាំងអស់នៃជីវិត កត្តាសំខាន់ៗសម្រាប់ការងើបឡើងវិញ ដើម្បីឈានដល់កម្រិតថ្មីការផ្លាស់ប្តូរគុណភាពនៃប្រទេសមួយ ... យើងមានឥឡូវនេះ។ នេះគឺជាពេលវេលាចាស់ទុំនៃប្រវត្តិសាស្ត្ររបស់ប្រទេសជាតិដើម្បីឆ្ពោះទៅរកភាពរុងរឿងនិងសុភមង្គល។

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានភាពសម្បូរណ៏រុងរឿងនិងសុភមង្គល?

គ្រួសារ៖ ជាកន្លែងបណ្តុះ​និង​ថែទាំសុភមង្គល

ដូច្នេះ យើង​គួរតែចាប់ផ្តើមពីបញ្ហាប្រចាំថ្ងៃដែលជាវប្បធម៌គ្រួសារ។ ប្រហែលជាគ្មានក្រុមជនជាតិណាផ្សេងទៀតទេ អ្វីដែលជាជិតស្និទបំផុត មានតម្លៃបំផុតនិងគោរពបំផុតខាងស្មារតីតែងតែទាក់ទងជាមួយគ្រួសារ ដូចនៅប្រទេសវៀតណាមដែរ។ គ្រួសារ ភាសារវៀតណាមហៅថាផ្ទះ។ យើងតែងតែហៅប្រពន្ធឬប្តី​របស់​យើង​គឺ “ ផ្ទះខ្ញុំ” “ ផ្ទះរបស់គាត់” ។ អ្នកដែលធ្វើវិជ្ជាជីវៈថ្លៃថ្នូរដែលបានគេហៅថា «កវី» «គ្រូបង្រៀន»«អ្នកនិពន្ធ»«អ្នកស្រាវជ្រាវ»«ស្ថាបត្យករ»…ការ​សន្ទនាដែលមាភាពស្មោះត្រង់បំផុតនិងងាយស្រួលស្តាប់បំផុតរបស់មនុស្សម្នាក់ៗ នៅពេលដែល​យើង​ប្រើប្រាស់​ពាក្យ​សព្វនាមផ្ទាល់ខ្លួន​ ដូចជា“ ខ្ញុំ”​ "បង្អូន" ឬ "ក្មួយ" ពាក្យ "ផ្ទះ" តែងតែ​ដាក់ក្បែរ ដើម្បីក្លាយទៅ​ជា “ផ្ទះខ្ញុំ ផ្ទះ​ប្អូន ផ្ទះក្មុយ” ។ ម៉ាស៊ីន​កាន់អំណាច​ធំបំផុត​ ក្នុង​ការ​គ្រប់គ្រងសង្គម​ក៏តភ្ជាប់ជាមួយពាក្យ "ផ្ទះ" ផងដែរ ដែលក្លាយទៅ​ជា "រដ្ឋ" ។ ផ្ទះរួម​ផ្សំ​នឹងជាមួយប្រទេស “ ផ្ទះ” ឈរនៅ​ខាងមុខ“ ប្រទេស” ឈរ​នៅ​ខាងក្រោយ…នៅក្នុងចិត្ត វប្បធម៌ដ៏ជ្រាលជ្រៅនិងយូរអង្វែងរបស់ប្រជាជនយើងគឺគុណតម្លៃគ្រួសារ។ ដូច្នេះតាមគំនិតរបស់យើង ការកសាងសុភមង្គលសម្រាប់គ្រួសារនិមួយៗ ដែលនឹងក្លាយជាស្នូល គ្រឹះស្ថាន ការលើកទឹកចិត្តនិងគោលដៅនៃគម្រោងអភិវឌ្ឍន៍អរិយធម៌និងសង្គមទាំងអស់នៅប្រទេសវៀតណាមអស់ជាច្រើនយុគសម័យ។

គ្រួសារទំនើបមួយ ដើម្បីមានសុភមង្គលត្រូវការការខិតខំ តាមលក្ខណៈវិនិច្ឆ័យមួយចំនួន។ នោះគឺ៖ សេដ្ឋកិច្ចធូរធា សមាជិកក្នុង​គ្រួសារមានកម្រិត​អប់រំនិងសិក្សាជាទៀងទាត់និងបន្តការសិក្សាតាមលក្ខខណ្ឌរបស់ពួកគេ សមាជិកក្នុងគ្រួសារត្រូវគោរពគ្នាទៅតាមឋានៈនិងលំដាប់លំដោយ​ក្នុង​ត្រកូលនាមរបស់ខ្លួន។ វាជាវប្បធម៌ដ៏មានតម្លៃដែលបុព្វបុរសបានដាក់ជាស្នូលនៃសីលធម៌របស់គ្រួសារ។ បន្ទាប់គ្រួសារត្រូវមានសន្មត់និងធ្វើសកម្មភាពអំពីសកម្មភាពរួម ក៏ដូចជាសន្មត់​ក្នុងទំនាក់ទំនងគ្រួសារ។ ក្រៅពីការ​ជួបជុំ​ដោយ​រីករាយ​រវាង​បណ្តា​សមាជិក​ក្នុ​ងគ្រួសារ។​ ម៉្យាងទៀត ពួកគេក៏យល់គ្នា សម្របសម្រួលជាមួយគ្នា គាំទ្រនិងដោះស្រាយបញ្ហាដែលកើតឡើង ... គ្រួសារបែបនេះនឹងក្លាយជាវណ្ណៈកណ្តាលនៃសង្គម។ សង្គមស៊ីវិល័យសព្វថ្ងៃនេះបានវាយតម្លៃ តាមរយៈការអភិឌ្ឍនៃវណ្ណៈកណ្តាល​នេះ។ វណ្ណៈកណ្តាលកាន់តែមានអ្នកមាន​ជាច្រើន កាន់តែសំបូរបែប វប្បធម៌កាន់តែខ្ពស់កម្រិត​អភិវឌ្ឍ​នៃសង្គមកាន់តែខ្ពស់។

បច្ចុប្បន្ន វប្បធម៌សង្គមដែលមានគុណតម្លៃខាងសោភ័ណភាពកំពុង​ថយ​ចុះ មិន​ត្រឹមត្រូវនិងបង្កាត់ ... ដោយសារហេតុផលជាច្រើន។ ដូច្នេះវប្បធម៌គ្រួសារដែលមាននិរន្តរភាពនិងល្អប្រសើររបស់វៀតណាមក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរ។ ប្រេវ៉ាឡង់នៃវប្បធម៌បរទេសដែលភាគច្រើនជាផ្នែក​មិន​សូវល្អរបស់វា។ ការបង្កើនល្បឿននៃជីវិត; ការផ្ទុះនៃមធ្យោបាយនៃជីវភាពរស់នៅខាងវប្បធម៌និងខាងស្មារតី; ការមិន​ល្អនៃសេដ្ឋកិច្ចទីផ្សារនិងការប្រើប្រាស់; និន្នាការនគរូបនីយកម្ម…កំពុងរារាំងយុវជនមិនទទួល​បានគុណតម្លៃនៃវប្បធម៌គ្រួសារប្រពៃណី។ ហើយអ៊ីនធឺណែតផងដែរនៅក្នុងអត្ថប្រយោជន៍ជាច្រើននៃអ៊ិនធើណិត វាមិនពិបាកសម្រាប់យើងឲ្យ​មើលឃើញ​ថា វាក៏​ជះឥទ្ធពលដល់គ្រឹះស្ថាននៃក្រមសីលធម៌គ្រួសារនិងក្រមសីលធម៌សង្គម នៅក្នុងខឿនវប្បធម៌ផ្សេងៗជាច្រើន។ សោកនាដកម្មគ្រួសារដែលមិនអាច​ប៉ានស្មានដែលបានមកពីការបំភាន់នៃការក្លាយជាអ្នកមាន តាមរយៈការធ្វើអាជីវកម្ម​ពហុកម្រិត​មិន​សម​នឹងច្បាប់​លេងល្បែងស៊ីសងនិងការវិនិយោគរូបិយប័ណ្ណនិម្មិតដែល​បង្កើត​រឿង​រ៉ាវ​ច្រើនគួរឱ្យសោកស្តាយ។

ប៉ុន្តែនៅក្នុងស្ថានភាពនៃ​ការរីករាល​ដាលនៃជំងឺរាតត្បាតកូវីដ -១៩ នាពេលបច្ចុប្បន្ននេះ នៅក្នុងកន្លែងដែលមានវិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុតលើពិភពលោក ក៏ដូចជានៅក្នុងកន្លែងដែលផ្ទុះ​ឡើង​នូវ​ការរីករាលដាល​នៃជំងឺនេះនៅក្នុងប្រទេសវៀតណាម មនុស្សគ្រប់រូបមើលឃើញពីគុណតម្លៃខ្ពស់បំផុតនៃគ្រួសារ សេចក្តីស្រឡាញ់និងការជួយ​គ្នាទៅ​វិញទៅមកនិងសុភមង្គលដោយ​ការ​លះបង់។ បណ្តាស្ថាប័ន​មាន​សមត្ថកិច្ចនិងអង្គការនយោបាយសង្គមត្រូមានយុទ្ធសាស្ត្រទាន់ពេលវេលានិងសមស្រប ដើម្បីអភិរក្សនិងលើកស្ទួយវប្បធម៌គ្រួសារ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម