Trending now
ស្ថាបនិកប្រសូត្រក្នុងទសវត្សឆ្នាំ ៩០ ដែលមានដើមកំណើតវៀតណាម៖

មោទនភាពចំពោះស្បែកជើងទាំងគូដែលផលិតដោយជនជាតិវៀតណាម

10:09 | 13/10/2021 ឌីណា

យុគសម័យ - គ្មានក្រុមហ៊ុនណាមួយនៅលើពិភពលោកអាចផលិតស្បែកជើងពីកាកកាហ្វេនិងកាកសំណល់ប្លាស្ទិកបានឡើយ។ ទោះយ៉ាងណាក៏ដោយ យុវជនវៀតណាមពីរនាក់ដែលកំពុងរស់នៅនិងសិក្សានៅប្រទេសហ្វាំងឡង់គឺ Jesse Khanh Tran និង​ Son Chu បានធ្វើបានប្រការនេះ…

បញ្ជូនយុទ្ធជនចំនួន ២០០០ នាក់ដើម្បីជួយគាំទ្រខេត្ត Binh Duong ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត បញ្ជូនយុទ្ធជនចំនួន ២០០០ នាក់ដើម្បីជួយគាំទ្រខេត្ត Binh Duong ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត
ខេត្ត Binh Duong ថែរក្សានិងអភិវឌ្ឍបណ្ដាភូមិរបរប្រពៃណី ខេត្ត Binh Duong ថែរក្សានិងអភិវឌ្ឍបណ្ដាភូមិរបរប្រពៃណី
មោទនភាពចំពោះស្បែកជើងទាំងគូដែលផលិតដោយជនជាតិវៀតណាម
យុវជនក្រុមហ៊ុន Rens, Jesse Khanh Tran (អាវខ្មៅ កើតនៅឆ្នាំ ១៩៩២) និង Son Chu (កើតនៅឆ្នាំ ១៩៩៦) មាន​ឈ្មោះក្នុងបញ្ជីចំណាត់ថ្នាក់អាជីវកម្មដែលមានកិត្យានុភាពបំផុតរបស់ពិភពលោក។ (រូបថត៖ Rens )

នៅឆ្នាំ ២០១៩ យុវជន Jesse Khanh Tran និង Son Chu បានបង្ហាញខ្លួននិងធ្វើឱ្យសហគមន៍អាជីវកម្មជុំវិញពិភពលោកមានការភ្ញាក់ផ្អើល ដោយការ​ទាក់ទាញ​​​ដើមទុនវិនិយោគ​ដែលបានគេចាត់ទុកថា នេះជាបាតុភូតមួយនៅលើកម្មវិធី Kickstarter ។

មិនដល់ ២៤ ម៉ោងផង យុវជនទាំងពីរនាក់នេះទទួល​បាន​​​​ទឹក​ប្រាក់វិនិយោគចំនួនកន្លះលានដុល្លា ហើយភ្លាម​ៗ នោះបានក្លាយជាឈ្មោះដ៏ក្តៅគគុកសម្រាប់អត្ថបទជាច្រើននៅក្នុងទស្សនាវដ្តីល្បីល្បាញ ជុំវិញពិភពលោក។

ដោយសមិទ្ធផលដែលម៉ាក់យីហោស្បែក​ជើង Rens Original នាំមកជូន នៅឆ្នាំ ២០២០ ស្ថាបនិកទាំងពីររូបនេះមាន​ឈ្មោះ​ក្នុង​បញ្ជីចំណាត់ថ្នាក់អាជីវកម្មដែលមានកិត្យានុភាពបំផុត នៅលើពិភពលោក ដូចជា៖ ទស្សនាវដ្តី Forbes's 30 Under 30 Europe និង Forbes's 30 Under 30 វៀតណាម ។

មោទនភាពចំពោះស្បែកជើងទាំងគូដែលផលិតដោយជនជាតិវៀតណាម

ស្ថាបនិកក្រុមហ៊ុន Rens ទាំងពីររូបបានណែនាំផលិតផលរបស់ក្រុមហ៊ុនដល់លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅពេលដែលលោកប្រធានរដ្ឋសភាទទួលជួបប​សហគ្រិន​វ័យក្មេងបានការចាប់ផ្តើមអាជីវកម្ម ក្នុងឱកាសអញ្ជើញ​មកទស្សនាកិច្ច នៅប្រទេសហ្វាំងឡង់ នៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ ។ (រូបថត៖ VOV)

នៅប្រទេសវៀតណាម យុវជនកើត​ក្នុង​ទសវត្ស​​ឆ្នាំ ៩០ ពីរនាក់នេះក្លាយជាគំរូដ៏ឧត្តុងឧត្តម្ភសម្រាប់យុវជនដែលមានចំណង់ចំណូលចិត្តក្នុងការចាប់ផ្តើមអាជីវកម្ម។

ជាមួយនឹងឥទ្ធិពលនេះ យុវជន Jesse Khanh Tran មានកិត្តិយសដែលក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងក្រសួងការបរទេសវៀតណាមអញ្ជើញចូលរួម គម្រោង ៨៤៤ ដែលមានតួនាទីជាទីប្រឹក្សា។គំរោង៨៤៤ត្រូវបានអនុវត្ត សំដៅបង្កើតបរិយាកាសអំណោយផលក្នុងការលើកកម្ពស់និងគាំទ្រដល់ដំណើរការបង្កើតនិងការអភិវឌ្ឍអាជីវកម្មដែលមាន​កំណើនឆាប់រហ័ស ដោយផ្អែកលើការធ្វើអាជីវកម្មកម្មសិទ្ធបញ្ញា បច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មី។

មោទនភាពចំពោះស្បែកជើងទាំងគូដែលផលិតដោយជនជាតិវៀតណាម
ស្បែក​ជើង​របស់ក្រុមហ៊ុន Rens។ (រូបថត៖ Rens )

លើសពីនេះព្រឹត្តិការណ៍ដែលក្រុមហ៊ុន Rens ផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មស្បែកជើងរបស់ខ្លួន ១០០% ដែលផលិតស្បែក​ជើងពីកាកកាហ្វេនិងកាកសំណល់ប្លាស្ទិកទៅកាន់ប្រទេសវៀតណាម ថែមទាំងការប្រើប្រាស់កម្មករនៅខេត្ត Binh Duong ក៏ជារបៀបដែលក្រុមហ៊ុនរួមចំណែកដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មរបស់វៀតណាម ៕

ឌីណា

báo quốc tế

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤